រាជធានីភ្នំពេញ ៖ សាលាមត្តេយ្យអន្តរជាតិស៊ី អាយ អេ ភីភី គឺជាសាលាដែលនៅក្រោមដំបូលតែមួយនៃសាលាអន្តរជាតិស៊ី អាយ អេ ហ្វឺសត៍ (សាលាអន្តរជាតិកម្ពុជា) ដែលមានទីតាំងស្ថិតនៅបឹងកេងកង ដែលជាតំបន់បេះដូងនៃរាជធានីភ្នំពេញ ។ អគារសិក្សាថ្មី និង ទំនើបរបស់យើងខ្ញុំ រួមជាមួយនឹងក្រុមសាស្ត្រាចារ្យជាតិ និងអន្តរជាតិនឹងខិតខំផ្តល់ចំណេះដឹងដែលមានគុណភាពខ្ពស់តាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ និងតាមកម្មវិធីសិក្សារបស់សហរដ្ឋអាមេរិក ហើយបានកែប្រែខ្លះៗ ដើម្បីឱ្យស័ក្តិសមសម្រាប់ជំនាញរបស់កុមារក្នុងសតវត្សទី២១ ហើយតម្រូវតាមវប្បធម៌ និងប្រពៃណីរបស់កម្ពុជា ។
កម្មវិធីមត្តេយ្យសិក្សារបស់យើងខ្ញុំ គឺត្រូវបានប្រើប្រាស់គោលការណ៍នៃការសិក្សាដោយការលេងដោយផ្អែក និងផ្តល់នូវវិធីសាស្ត្រនៃការស្វែងយល់ដោយខ្លួនឯង និងតាមការអនុវត្តន៍របស់សិស្សានុសិស្ស ។ ជាមួយនិងគ្រូបង្រៀនប្រកបដោយសមត្ថភាព និងការជម្នះនៃគ្រប់ការលំបាក ដែលពួកគាត់បានខិតខំប្រឹងប្រែង ដើម្បីឱ្យសិស្សានុសិស្សរបស់យើងតាមរយៈកម្មវិធីសិក្សា និងសកម្មភាពសិល្បៈ ផ្សេងៗ ។
នាពេលបច្ចុប្បន្ននេះ គឺជាសម័យកាលថ្មីមួយក្នុងប្រវត្តិសាស្ត្រនៃសាលាអន្តរជាតិស៊ី អាយ អេ ភីភី ដែលជាកន្លែងបានផ្តល់នូវវេទិកាថ្មីមួយ និងកន្លែងដើម្បីលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ ដើម្បីក្លាយជាមេដឹកនាំនាពេលអនាគត និងប្រជាពលរដ្ឋគំរូ ។ សាលាយើងខ្ញុំមានថ្នាក់ចំណេះដឹងទូទៅ ភាសាខ្មែរដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា មានការបង្ហាត់ហែលទឹក និងកីឡា ថ្នាក់កុំព្យូទ័រ និងកម្មវិធីសិក្សាផ្សេងៗទៀត ។
ចែករំលែកព័តមាននេះ