ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចី​លុយ​មេការ​រួច​ស្មានថា​ទៅ​លេង​ស្រុក​ពេល​ប្រទះ​ឃើញ​ផ្អើល​ឆោឡោទាំងព្រឹក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ ​បុរស​ជា​កម្មករ​សំណង់​ម្នាក់​ក្រោយ​ពី​ខ្ចី​លុយ​ពី​មេការ​រួច​ស្រាប់តែ​បាត់​ខ្លួន​មិនឃើញ​ទៅ​ធ្វើការ​ឡើយ ពេល​នោះ​មេការ​នឹក​ស្មានថា​គាត់​ទៅ​ស្រុក​កំណើត​បាត់​ទៅ​ហើយ ។ ​ប៉ុន្តែ​មិន​អស់ចិត្ត​ដោយសារ​តែ​ឃើញ​សម្លៀក​បំពាក់​នៅ​ក្នុង​កន្លែង​ស្នាក់​នៅ​ទាំងអស់​ក៏​ដើរ​រក​មើល​ស្រាប់តែ​ឃើញ​គាត់​ចងក​ទម្លាក់​ខ្លួន​ចូល​ក្នុង​ទឹកស្រះ​សម្លាប់​ខ្លួន​បណ្ដាល​ឲ្យ​ស្លាប់​បាត់​ទៅ​ហើយ​។ ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៩…

រាជធានីភ្នំពេញ ​៖ ​បុរស​ជា​កម្មករ​សំណង់​ម្នាក់​ក្រោយ​ពី​ខ្ចី​លុយ​ពី​មេការ​រួច​ស្រាប់តែ​បាត់​ខ្លួន​មិនឃើញ​ទៅ​ធ្វើការ​ឡើយ ពេល​នោះ​មេការ​នឹក​ស្មានថា​គាត់​ទៅ​ស្រុក​កំណើត​បាត់​ទៅ​ហើយ ។ ​ប៉ុន្តែ​មិន​អស់ចិត្ត​ដោយសារ​តែ​ឃើញ​សម្លៀក​បំពាក់​នៅ​ក្នុង​កន្លែង​ស្នាក់​នៅ​ទាំងអស់​ក៏​ដើរ​រក​មើល​ស្រាប់តែ​ឃើញ​គាត់​ចងក​ទម្លាក់​ខ្លួន​ចូល​ក្នុង​ទឹកស្រះ​សម្លាប់​ខ្លួន​បណ្ដាល​ឲ្យ​ស្លាប់​បាត់​ទៅ​ហើយ​។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ក្នុង​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​នៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។ ​បុរស​ខាងលើ​នេះ​ឈ្មោះ តន សុភាព ហៅ​ច្រូច អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ និង​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ខាងលើ​ ។

បុរស​ម្នាក់​ដែល​ជា​មេការ​សំណង់ បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា មុន​ពេល​កើតហេតុ​១​ថ្ងៃ​បុរស​រង​គ្រោះ បាន​សុំ​ខ្ចី​លុយ​ពី​គាត់​ចំនួន​១០០,០០០​រៀល​ដោយ​ប្រាប់​ថា​សម្រាប់​ទុក​ចាយ​ខណៈនោះ​គាត់​ក៏​បាន​ឱ្យខ្ចី​ និ​ង​បាន​ប្រាប់​ថា នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា​ គាត់ (​មេការ​) នឹង​បើក​លុយ​ឲ្យ​បន្ថែម​ទៀត ​និង​បើក​ឲ្យ​កម្មករ​ទាំងអស់​គ្នា​ផង​ដែរ​ដើម្បី​បាន​ឈប់​សម្រាក ទៅ​លេង​ស្រុក​កំណើត​រៀង​ៗ​ខ្លួន​ ។ ​លុះ​រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​កម្មករ​ផ្សេង​ៗ​បាន​ចូល​ធ្វើការ​តាម​ផ្នែក​ផ្សេង​ៗ​រៀង​ៗ​ខ្លួន ប៉ុន្តែ​បាត់​ជន​រង​គ្រោះ​មិនឃើញគាត់​ស្មានថា ​បុរស​រង​គ្រោះទៅ​លេង​ស្រុក​មុនគេ​បាត់​ទៅ​ហើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​គាត់​បាន​ទៅ​អើត​មើល​ក្នុង​បន្ទប់​ដែល​ជន​រង​គ្រោះ​ស្នាក់​នៅ​បាន ឃើញ​សម្លៀក​បំពាក់​ទាំងអស់ ហើយដោយ​មានការ​សង្ស័យ​គាត់​បាន​ដើរទៅ​មើល​ខាងក្រោយ ស្រាប់តែ​ប្រទះ​ឃើញ​បុរស​នោះ​ចង​.​កដោយ​ខ្ស​គោ​ជាប់​នឹង​បង្គោល​ថ្ម​ទម្លាក់​ខ្លួន​ចូល​ក្នុង ទឹកស្រះ​ស្លាប់​បាត់​ទៅ​ហើយ​ ។ ​ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ទាំង​ព្រឹក​ និង​បាន​រាយការណ៍​ជូន​នគរបាល​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង ហើយ​នគរបាល​បាន​សន្និដ្ឋាន​ថា បុរស​នេះ​ស្លាប់ដោយ​ចង​.​ក សម្លាប់​ខ្លួនឯង រួច​ក៏​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីនៅ​ស្រុក​កំណើត​៕​

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ