ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ការ​បា.ញ់​តគ្នាក្នុង​សមុទ្រ​រវាង​កូរ៉េ​ខាង​ត្បូង​និង​កូរ៉េ​ខាង​ជើង​ដែល​រៀប​ចំ​សម​យុទ្ធ​បា.ញ់គ្រាប់ពិត​ដ៏​ធំ​មួយ​

11 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាង​ជើង​និងកូរ៉េ​ខាង​ត្បូង​បាន​បា.ញ់តគ្នា​ កាល​ពី​ថ្ងៃ​ទី​៣១​ មីនា​ នៅជិត​ព្រំ​ដែន​សមុទ្រ​ដែល​មាន​ជម្លោះ​ ហើយ​ក្រុង​សេអ៊ូលបាន​ស្នើ​ដល់​ប្រជា​ជន​នៃ​កោះ២​នៅ​ជិត​តំបន់​នោះ​ឱ្យ​រត់​រក​ជម្រក​ការពារ​ ខណៈភាព​តាន​តឹង​មាន​ការ​កើន​ឡើង​ខ្ពស់នៅ​ឧបទ្វីប​កូរ៉េ​ ។

ប្រទេស​កូរ៉េ​ខាង​ជើង​និងកូរ៉េ​ខាង​ត្បូង​បាន​បាញ់តគ្នា​ កាល​ពី​ថ្ងៃ​ទី​៣១​ មីនា​ នៅជិត​ព្រំ​ដែន​សមុទ្រ​ដែល​មាន​ជម្លោះ​ ហើយ​ក្រុង​សេអ៊ូលបាន​ស្នើ​ដល់​ប្រជា​ជន​នៃ​កោះ២​នៅ​ជិត​តំបន់​នោះ​ឱ្យ​រត់​រក​ជម្រក​ការពារ​ ខណៈភាព​តាន​តឹង​មាន​ការ​កើន​ឡើង​ខ្ពស់នៅ​ឧបទ្វីប​កូរ៉េ​ ។

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​សេនា​ធិការ​ដ្ឋានកង​ទ័ព​កូរ៉េ​ខាង​ត្បូង​ថ្លែង​ថា​ គ្រាប់​ផ្លោងទាំង​ឡាយ​បាញ់​ចេញ​ដោយ​កូរ៉េ​ខាង​ជើង​ធ្លាក់ចូលដែន​ទឹក​របស់​យើង​ ហើយ​យើង​បាន​បាញ់​តប​ត​វិញ​ ។ អ្នក​នាំពាក្យ​រូប​នេះ​បន្ដ​ថា​ ការ​បាញ់​ទាំង​សង​ខាង​ហាក់​ដូច​ជា​ពុំ​សំដៅ​លើ​ទី​តាំង​ច្បាស់​លាស់​ទាំង​ឡាយ​ឡើយ​ ។ សម្រាប់​ពេល​​នេះភាគី​ទាំង​២​បាន​បាញ់​ទៅ​សមុទ្រ​ ។​ ចំណែក​អ្នក​ទទួលខុស​ត្រូវ​មូល​ដ្ឋាន​ម្នាក់​និយាយ​ថា​ ប្រជា​ជន​រស់​នៅ​កោះ​ BAENGN-YEONG និង​កោះ​ YEONPYEONG របស់​កូរ៉េ​ខាង​ត្បូង​បាន​ទទួល​ការ​ណែ​នាំឱ្យស្ថិត​ក្នុង​ជម្រក​ការពារ​ ។

កូរ៉េ​ខាង​ជើង​បាន​ព្រមាន​ប្រាប់​មុន​ពេល​ព្រឹក​ព្រលឹម​ថា​ ខ្លួន​នឹង​ធ្វើ​សមយុទ្ធបាញ់​គ្រាប់ពិត​ក្នុង​សមុទ្រ​លឿង​ជិត​ព្រំ​ដែន​សមុទ្រ​នៃ​ប្រទេស​កូរ៉េ​ទាំង​២​ ។ ក្រុង​ព្យុងយ៉ាង​ស្នើ​ដល់​ក្រុង​សេអ៊ូល​ថា​ ឱ្យ​គ្រប់​គ្រង​បណ្ដា​នាវា​របស់ខ្លួនមុន​សម​យុទ្ធ​ ។​ ចំណែក​ក្រុង​សេអ៊ូល​បាន​ឆ្លើយ​តប​ភ្លាមៗ​វិញ​ថា​ រាល់ការ​ធ្វើសមយុទ្ធ​ បើ​ហួស​ចូល​ខាង​ខ្លួន​នឹង​មាន​ការ​សង​សឹក​វិញ​ភ្លាម​ៗ​ ។ នៅព្រំ​ដែនសមុទ្រ​រវាង​កូរ៉េ​ទាំង​២​ កាល​ពីមុន​ធ្លាប់កើត​មាន​ការ​ប៉ះ​ទង្គិច​បង្ហូរ​ឈាម​គ្នា​ជា​ច្រើន​លើក​ ហើយ​លើក​ចុង​ក្រោយ​គេ​កើត​មាន​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១០​។ ពេល​នោះកូរ៉េ​ខាង​ជើង​បាន​បាញ់​កាំភ្លើង​ធំ​មក​លើ​កោះ​មួយ​របស់កូរ៉េ​ខាង​ត្បូង​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​៤នាក់​ ដែល​ស្ទើរ​នាំ​ឧបទ្វីប​កូរ៉េ​ឈាន​ទៅ​រក​មាត់ជ្រោះ​នៃ​ជម្លោះមួយ​ទៅ​ហើយ​ ។​

យោង​តាម​ប្រភព​ព័ត៌មាន​យោធា​កូរ៉េ​ខាង​ត្បូង​ថា​ កូរ៉េ​ខាង​ជើង​ កាល​ពី​ថ្ងៃ​ទី​៣១​ មីនា​ បាន​កំណត់​តំបន់​ហាម​ឃាត់​ការ​ហោះ​ហើរ​របស់​យន្ដហោះ​ និង​ការ​ធ្វើ​នាវា​ចរណ៍​នៅជិត​ព្រំ​ដែន​សមុទ្រ​ក្នុង​សមុទ្រ​លឿង​ ។​ នេះ​ប្រហែលជា​ការ​រៀប​ចំ​សម្រាប់ការ​បាញ់​មីស៊ីល​ និង​គ្រាប់​រ៉ុក្កែត​នានា​ ។​ កូរ៉េ​ខាង​ជើង​បាន​ចល័ត​កង​ទ័ព​ និង​កាំភ្លើង​ធំ​នៅ​ឯ​ព្រលាន​យន្ដហោះ​មីរីម​ ជិត​ក្រុង​ព្យុងយ៉ាង​ប្រហែល​ជា​ការ​រៀប​ចំ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​ដោយទ្រង់ទ្រាយ​ធំ​មួយ​ដើម្បី​សាក​ល្បង​កម្លាំង​របស់​ខ្លួន​ ។​​

ការ​ចល័ត​ទ័ព​នោះធ្វើ​ឡើង​ក្នុង​កាលៈ​ទេសៈ​នៃ​សមយុទ្ធ​យោធា​រដូវ​រងា​របស់កូរ៉េ​ខាង​ជើង​ ដែល​ចាប់​ផ្ដើម​ពី​ខែ​ធ្នូ​មក ជា​មួយ​នឹង​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ និង​គ្រាប់​មីស៊ីល​ទាំង​ឡាយ​ ហើយ​សម​យុទ្ធ​យោធា​មួយ​ទៀត​នៅជិត​ព្រំ​ដែន​ កង​ទ័ព​កូរ៉េ​ខាង​ជើង​ហាក់ដូច​ជា​រៀប​ចំ​ខ្លួន​សម្រាប់​សម​យុទ្ធ​បាញ់​គ្រាប់ពិត​ដោយទ្រង់ទ្រាយ​ធំ​មួយ​ដោយ​មាន​ការ​បាញ់​គ្រាប់​រ៉ុក្កែត​និងគ្រាប់​កាំភ្លើង​ធំ​ ។ ប្រភព​យោធា​កូរ៉េ​ខាង​ត្បូង​មួយ​និយាយ​ថា កូរ៉េ​ខាង​ជើង​អាច​ធ្វើ​សមយុទ្ធ​របស់​កង​រថក្រោះ​អាច​បើកក្នុង​ទឹក​ជា​ការ​ឆ្លើយ​តប​ចំពោះ​សមយុទ្ធ​រួម​កូរ៉េ​ខាង​ត្បូង​ សហរដ្ឋ​អាមេរិក​ឈ្មោះ​ FOAL EAGLE ។

របប​កូរ៉េ​ខាង​ជើង​ក៏ថ្លែង​កាល​ពី​ថ្ងៃ​ទី​៣០​ មីនា​ ដែរ​ថា​ ខ្លួន​ពុំ​បដិសេធ​ឡើយ​នូវ​លទ្ធភាព​នៃ​ការ​សាក​ល្បង​នុយក្លេអ៊ែរ​ថ្មី​ ដើម្បី​ពង្រឹង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​​និង​ដើម្បី​ឆ្លើយ​តប​ចំពោះ សេចក្ដី​ថ្លែង​ការណ៍​របស់​ អ.ស.ប​ ដែល​ថ្កោល​ទោស​ចំពោះ​ការ​បាញ់​មីស៊ីល​ទាំង​ឡាយ​នា​ពេល​ថ្មីៗ​នេះ​របស់កូរ៉េ​ខាង​ជើង​ ។ កូរ៉េ​ខាងជើង​បាញ់​មីស៊ីល​ទៅទិស​ខាង​លិច​និង​តំបន់​ព្រំដែន​សមុទ្រ​មួយ​ទីភ្នាក់​ងារ​​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ YONHAP រាយការណ៍​ថា​ កូរ៉េ​ខាង​ជើង​ កាល​ពីថ្ងៃ​ទី​៣១​ មីនា​ បាន​បាញ់​មីស៊ីល​ទាំង​ឡាយ​ទៅទិស​ខាង​លិច​និង​តំបន់​ព្រំ​ដែន​សមុទ្រ​មាន​ជម្លោះ​មួយ​មុន​ពេល​កង​ទ័ព​កូរ៉េ​ខាង​ត្បូង​តប​ត​វិញ​ ។​

យោង​តាម​ទូរទស្សន៍​កូរ៉េ​ខាង​ត្បូង​ YTN ថា​ បណ្ដា​គ្រាប់មីស៊ីល​ធ្លាក់ក្នុង​ទឹកសមុទ្រ​ស្ថិត​នៅ​ភាគ​ខាង​ជើង​កោះមួយ​របស់​កូរ៉េ​ខាង​ត្បូង​ដែល​មាន​ប្រជា​ជន​រស់​នៅ​ច្រើនកុះករ​ ។​ YONHAP រៀប​រាប់​ថា​ គ្រាប់​មីស៊ីល​មួយ​របស់​កូរ៉េ​ខាង​ជើង​ធ្លាក់ក្នុងដែន​ទឹក​កូរ៉េ​ខាង​ត្បូង​ ។​ កងទ័ព​កូរ៉េខាង​ត្បូង​បាន​តប​ត​វិញ​ ក្រោយ​ការ​បាញ់​នោះ​ ។ នេះ​ជា​ការ​បាញ់​មីស៊ីល​លើកទី​២​របស់កូរ៉េ​ខាង​ជើង​រយៈពេល​មិនដល់​១​សប្ដាហ៍​ផង​ ។ កាល​ពី​ថ្ងៃ​ទី​២៦​ មីនា​ កូរ៉េ​ខាងជើង​បាន​បាញ់​មីស៊ីល​រយៈ​មធ្យម​២​គ្រាប់​សំដៅ​ទៅសមុទ្រ​ជប៉ុន៕​