ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ម្នាក់​ដែល​កម្លាំង​និង​ក្រុម​គ្រួសារ​កំពុង​តាម​រក​…​គាត់​បាន​ស្លា.ប់​ហើយ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជាការសោកស្តាយបំផុត​ បន្ទាប់​ពីដឹង​​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ផាន់ រី ​បានស្លាប់​​ទៅ​ហើយ​ ខណៈកម្លាំងទាំងអស់និង​ក្រុមគ្រួសារ​ក៏កំពុង​តាមស្វែង​រកគាត់ ។ ​​សព​ជនរងគ្រោះ​ គឺត្រូវបាន​ប្រទះ​ឃើញ​មានសភាព​ហើម​ស្អុយ​រលួយ…

ខេត្តបាត់ដំបង ៖ ជាការសោកស្តាយបំផុត​ បន្ទាប់​ពីដឹង​​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ផាន់ រី ​បានស្លាប់​​ទៅ​ហើយ​ ខណៈកម្លាំងទាំងអស់និង​ក្រុមគ្រួសារ​ក៏កំពុង​តាមស្វែង​រកគាត់ ។ ​​សព​ជនរងគ្រោះ​ គឺត្រូវបាន​ប្រទះ​ឃើញ​មានសភាព​ហើម​ស្អុយ​រលួយ ​ស្ថិត​​ក្នុងព្រៃ​លើទឹកដី​​ថៃ​​ ។ នេះបើយោងតាម​​លិខិត​ជូនដំណឹង​​របស់​រដ្ឋបាល​ស្រុកសំឡូ​ត ខេត្តបាត់ដំបង​ នៅថ្ងៃទី​២០ កញ្ញា ។ សូមរំលឹកថា៖ ​​ការ​សង្គ្រោះជនរងគ្រោះ​ធ្វើឡើង​ដោយ​​​ជោគ​ជ័យ​…និងកំពុងមានសុវត្ថិភាពហើយ​

គួរ​បញ្ជាក់ថា ពលរដ្ឋ​​ឈ្មោះ​ផាន់ រី មាន​អាយុ​២០ឆ្នាំ ​​​រស់នៅ​​ក្នុងឃុំ​តាតោក ស្រុក​សំឡូត ។ ​សពជា​ពល​រដ្ឋម្នាក់​ក្នុងចំណោម​​២នាក់​ដែលកម្លាំង​ទើបតែ​រក​ឃើញគាត់ កាលពី​ថ្ងៃទី​១៩ កញ្ញា ។ យោង​ប្រភព​បន្ត ទៀតថា​ នៅ​ព្រឹកថ្ងៃទី​២១ កញ្ញា នេះ ​ក្រុមគ្រួសារ​និងសាច់ញាតិ​​សម្រេចបូជា​សពជនរងគ្រោះ​​នៅទីតាំង​ដែលកម្លាំង​បានប្រទះ​​ឃើញ​នោះ ដែលស្ថិត​លើទឹកដី​​ថៃ រួចហើយ​ទើបយកឆ្អឹង​មកធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ទៅ​​​តាមប្រពៃណីខ្មែរ នៅភូមិ​អូរត្រែង ឃុំ​តាតោក ស្រុកសំឡូត ខេត្តបាត់ដំបង​ (ជាស្រុក​កំណើត​របស់​ជនរងគ្រោះ​) ។

ទោះបី​ជាមានការអះអាងថា ជនរងគ្រោះ​បានស្លាប់​​ក៏ដោយ ប៉ុន្តែ​មហា​ជននៅ​​មានចម្ងល់​​ថា ​តើ​ជន​រង​គ្រោះ​​បាន​ស្លាប់​ដោយសារ​អ្វី? (គាត់​ដាច់បាយ ឬក៏ត្រូវដីភ្នំ​បាក់សង្កត់លើពេលដែល​មាន​​ជំនន់​ទឹក​ភ្លៀង​នោះឬយ៉ាងណា?) ។ ម្យ៉ាងទៀត តើ​​កម្លាំងយោធាខ្មែរ-ថៃ​​បាន​បង្កើត​គណៈ​កម្ម​ការ ដើម្បីធ្វើការ​ពិនិត្យ​បន្ថែម​​ទៀតទេ​ លើ​ករណី​​ជនរងគ្រោះដែលបាន​ស្លាប់នេះ​? (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ