ភ្លៀងលាយខ្យល់កន្ត្រាក់វា.យប្រហារវត្តចំបក់ពោធិ៍ពាន់ រលំទាំងដើមឈើបំផ្លាញទាំងកុដិសាលាឆាន់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ កុដិ និងសាលាឆាន់ ៣ខ្នង រងការខូចខាត និងដួលរលំដើមឈើតូចធំច្រើនដើម ខណៈដែលមេឃភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់បណ្ដាលឱ្យប៉ះពាល់ដល់វត្តពោធិ៍ពាន់ ។

ករណីមេឃភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងអារាម វត្តចំបក់ពោធិ៍ពាន់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បើយោងតាមការបង្ហោះរបស់ព្រះចៅអធិការវត្តពោធិ៍ពាន់ មានករណីមេឃភ្លៀងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់បណ្ដាលឲ្យរងការខូចខាត និង
ប៉ះពាល់ដំបូលសាលាឆាន់មានដូចជា ៖
-កុដិលោកសឹងចំនួន១ខ្នង
-កុដិយាយជីចំនួន២ខ្នង
-ព្រះពុទ្ធរូបថ្ម១អង្គ
-ដើមអំពិលធំ១ដើម
-ដើមពោធិ៍ជ្រៃធំ១ នឹងពោធិ៍តូចៗ២ដើម
-ដើមព្រីង១ដើម
-ដើមពុទ្រា១ដើម
-ដើមធ្នុង១ដើម
-ដើមត្នោត១ដើម
-រនាំងលម្អរ១២រនាំង ។ ចំពោះព្រះសង្ឃ នឹងយាយជី មានសុវត្ថិភាពធម្មតា ៕













ចែករំលែកព័តមាននេះ