បន្តបង្ក្រាបគ្មានថមថយ! កម្លាំងចម្រុះ ២៧នាក់ ឆ្ម.ក់បង្ក្រាបឆ.ក់ត្រីនៅកណ្ដៀង ពោធិ៍សាត់
- ពោធិ៍សាត់
បឹងទន្លេសាប ៖ រដូវទឹកស្រក កម្លាំងចម្រុះរឹតបន្តឹងកាន់តែខ្លាំង! ចុះបង្ក្រាបបទល្មើសឆក់ត្រីនៅខេត្តពោធិ៍សាត់ ដកហូតឧបករណ៍ឆក់ ៣ ឈុត និងម៉ូតូមួយគ្រឿង ខណៈជនសង្ស័យរត់គេចខ្លួន ។

គណៈបញ្ជាការបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប បានប្រកាសនាថ្ងៃទី២៩ ខែវិច្ឆិកានេះថា ៖ កម្លាំងចម្រុះបន្តបង្ក្រាបបទល្មើសឆក់ត្រីនៅខេត្តពោធិ៍សាត់ ដកហូតម៉ូតូ និងឧបករណ៍ឆក់ត្រីមួយចំនួន ។

ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ប្រចាំភូមិសាស្ត្ររាំងទិល សរុបចំនួន ២៧នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក យឹម ពិសី មេបញ្ជាការកងអនុសេនាធំការពារ បានចុះបង្ក្រាបបទល្មើសឆក់ត្រីនៅភូមិស្រែស្ដុក ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ជាលទ្ធផល កម្លាំងចម្រុះបានដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូម៉ាក Wave ចំនួន ០១គ្រឿង
-ដុំឆក់ត្រី ចំនួន ០៣គ្រឿង
-ដងឆក់ត្រី ចំនួន ០៣គូ
-អាគុយ 40A ចំនួន ០៣គ្រឿង
-ត្រីចម្រុះប្រមាណ ១០គីឡូក្រាម។
ចំណែកជនសង្ស័យប្រព្រឹត្តបទល្មើសបានរត់គេចខ្លួនបាត់។
ក្នុងរដូវទឹកស្រក កម្លាំងចម្រុះបន្តពង្រឹងការងារល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដើម្បីការពារមេពូជត្រី កូនត្រី និងជីវចម្រុះនៃបឹងទន្លេសាប។
សូមបងប្អូនប្រជានេសាទចូលរួមគោរពច្បាប់ស្ដីពីជលផល និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។
រួមគ្នាការពារធនធានមច្ឆជាតិថ្ងៃនេះ ដើម្បីធានាប្រភពស្បៀង និងជីវភាពកូនចៅជំនាន់ក្រោយ៕
ចែករំលែកព័តមាននេះ