មោទនភាពទេសចរណ៍កម្ពុជា! នាវាខ្នាតយក្ស CARNIVAL LUMINOSA នាំភ្ញៀវចម្រុះជាតិសាសន៍ ២៣សញ្ជាតិ មកលេងព្រះសីហនុ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍យក្សបណ្ដោយជិត ៣០០ ម៉ែត្រ ដែលដឹកនាំភ្ញៀវទេសចរមាន ២៣សញ្ជាតិ មកដល់ព្រះសីហនុហើយ! សូមស្វាគមន៍នាវា CARNIVAL LUMINOSA មកកាន់ទឹកដីសុវត្ថិភាពកម្ពុជា ។

ក្រសួងទេសចរណ៍ បានប្រកាសនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះថា ៖ កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ជាទឹកដីដ៏សែនមនោរម្យរបស់ភ្ញៀវទេសចរគ្រប់ទិសទីទូទាំងសកលលោក! សូមស្វាគមន៍ នាវាទេសចរណ៍ឈ្មោះ CARNIVAL LUMINOSA សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព ។

ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរ ចំនួន១៧៦៨នាក់ ដែលមាន ២៣សញ្ជាតិ និងនាវិកចំនួន ៩៨០នាក់ ដែលមាន៤៨សញ្ជាតិ បានចុះពីនាវាទេសចរណ៍ CARNIVAL LUMINOSA សញ្ជាតិ BAHAMAS មានបណ្ដោយប្រវែង ២៩៤ម៉ែត្រ និងទទឹងប្រវែង១៩ម៉ែត្រ ជម្រៅ ៣២.២៥ម៉ែត្រ និងបានចង្អុលណែនាំអំពីតំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់ខេត្តព្រះសីហនុ ជូនភ្ញៀវបានយ៉ាងល្អប្រសើរ៕









ចែករំលែកព័តមាននេះ