ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែកមើលខេត្តរបស់អ្នក! សម្ពាធទាបបង្កឱ្យមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅភ្នំពេញ និងខេត្តច្រើន ចាប់ពីថ្ងៃនេះដល់ ១ ធ្នូ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​! ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ អាច​កើតឡើង​គ្រប់ពេល ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី​១ ខែធ្នូ សូម​បងប្អូន​តាម​ខេត្ត​ទាំងនេះ​ត្រៀម ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា​នេះ​ថា ៖ សម្ពាធ​ទាប​ដែល​កើត​មាននៅ​លើ​សមុទ្រ​ចិន​ខាងត្បូង មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​ឦសាន​ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៦៖
១-​តំបន់​វាលទំនាប ៖ សីតុណ្ហភាព​មធ្យម​អប្បបរមា​២២°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៤°C ។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិសបូព៌​មាន​ល្បឿន​មធ្យម ២​ម៉ែត្រ​/​វិនាទី ។ ខេត្តកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង តាកែវ កណ្តាល និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ១៥%​។ ចំណែក​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ និង​សៀមរាប ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ​។

២-​តំបន់​ខ្ពង់រាប ៖ សីតុណ្ហភាព​មធ្យម​អប្បបរមា​២០°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣២°C​។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ៣​ម៉ែត្រ​/​វិនាទី ។ ខេត្តកំពង់ស្ពឺ ស្ទឹង​ត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​១៥%​។ ចំណែក​ខេត្តឧត្តរមានជ័យ ប៉ៃលិន និង​ព្រះ​វិហារ ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ​។

៣-​តំបន់​មាត់សមុទ្រ​៖ សីតុណ្ហភាព​មធ្យម​អប្បបរមា ២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៣°C​។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ៣​ម៉ែត្រ​/​វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ២០%​។
ដោយឡែក​ចំពោះ​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,២៥​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,០០​ម៉ែត្រ ៕