ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុកម៉ែបងប្អូនប្រយ័ត្ន! សមត្ថកិច្ចស្រុកមង្គលបូរី ព្រមានពីរូបរាងកែច្នៃថ្មីៗនៃទឹកស្លឹកកាធុម ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពកូនចៅ

5 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រយ័ត្ន​! ទឹក​ស្លឹក​កា​ធុម​ត្រូវ​បាន​កែ​ច្នៃ​ច្រើន​រូបរាង​ហើយ​! អាណាព្យាបាល​នៅ​បន្ទាយ​មាន​ជ័យ គួរ​តាមដាន​កូន​ៗ​និងចៅៗឱ្យ​មែនទែន​ ។

ជាក់ស្តែង​អធិការដ្ឋាន​នគរបាល ស្រុក​មង្គល​បូ​រី បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា​នេះ​ថា សូម​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជ្រាប​ថា ការ​ផលិត ការ​ប្រើប្រាស់ និង​ការ​ជួញដូរ​ទឹក​ស្លឹក​កា​ធុម គឺ​ត្រូវ​បាន​ហាមឃាត់​ជា​ដាច់ខាត ។ ទឹក​ប្រភេទ​នេះ គឺ​ត្រូវ​បាន​ចាត់ទុកជា​សារធាតុ​ញៀន​កែ​ច្នៃ​មួយ​ប្រភេទ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់ ជា​ពិសេស​ក្មេង​ៗ យុវវ័យ ។

អធិការដ្ឋាន​នគរបាល ស្រុក​មង្គល​បូ​រី បាន​បន្ត​ថា យើង​សូម​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​ស្លឹក​កា​ធុម ត្រូវ​បាន​កែ​ច្នៃ​ជា​រូបរាង​ច្រើន​ប្រភេទ ដូច​ក្នុង​រូបភាព​ខាងក្រោម​នេះ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​សូម​មានការ​ប្រុង​ប្រយ័ត្ន សូម​អាណាព្យាបាល​តាមដាន​កូន​ៗ​របស់​បងប្អូន​ផង ៕