ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹងមូលហេតុហើយ! ករណីឆេះផ្ទះ១ខ្នង ព្រឹកមិញ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ​

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​១​ខ្នង ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ ខណៈ​ដែល​បណ្តាលមកពីឆ្លង​ចរន្តអគ្គិសនី ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ពន្លត់​។

ហេតុការណ៍ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋខាងលើ ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៥៥​នាទី​ព្រឹកព្រឹក​ថៃ្ង​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុងភូមិ​សំពៅ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

ម្ចាស់ផ្ទះ​ឈ្មោះ ប៊ុ​ន ច​ន្ធី ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​សំពៅ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ផ្ទះ​១​ខ្នង ធ្វើ​អំពី​ឈើ ប្រក់ស​ង្ក័​សី ទំហំ​៦​ម៉ែត្រ គុណ​និង​៨​ម៉ែត្រ​។

លោក អធិការ​នគរបាល​ក្រុង​ច្បារមន​បាន​និយាយ​ឱ្យ​ដឹង​ថា ករណី អគ្គិភ័យ​នេះ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​មាន​ដូច​ជា​ ទូកញ្ចក់​ដាក់​ចាន​និង​សំភារៈ​ពូក ភួយ ខ្នើយ មុង វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​(​ប្លង់​ដី​) ចំនួន​១០​សន្លឹក គ្រែ​៤​គ្រឿង ទូរ​ចំនួន​៣​គ្រឿង តុ​រៀន​ចំនួន​៣​គ្រឿង កញ្ចុះ​ឬ​ស្សី​ចំនួន​១ និង កង្ហា​ចំនួន​២​គ្រឿង​ផង​ដែរ​ ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ទោ យន្ត សង្ហារ អធិការ​នគរបាល​ក្រុង​ច្បារមន​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។

លោក​អធិការ​នគរបាល​ក្រុង​ច្បារមន​បាន​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​(​ស្នងការដ្ឋាន​១​គ្រឿង​,​អធិការ​ក្រុង​ច្បារមន​១​គ្រឿង​) ទើប​គ្រប់គ្រង​បាន មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស និង​សត្វ​នោះ​ទេ​៕