ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សង្គ្រោះជនរងគ្រោះ​ធ្វើឡើង​ដោយ​​​ជោគ​ជ័យ​…និងកំពុងមានសុវត្ថិភាពហើយ​

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ ពលរដ្ឋ​ម្នាក់​ដែល​រួច​ផុត​ពី​ការ​ស្លាប់​ដោយសារ​ការ​រលំ​បាក់​ដី​ភ្នំ​សង្កត់ ហើយ​ត្រូវ​បាន​កម្លាំងយោធា​និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះស្វែងរក​ឃើញ​នៅ​ក្នុង​ទឹកដីនៃ​ប្រទេស​ថៃនោះ ពេល​នេះ​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ហើយ​ ។ នេះ​បើ​តាម​ការ​ផ្ដល់​ព័​ត៌មាន​ឲ្យ​ដឹង​ពី​មន្ត្រី​យោធភូមិ​ភាគ​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា នេះ…

​ខេត្តបាត់ដំបង ​៖ ពលរដ្ឋ​ម្នាក់​ដែល​រួច​ផុត​ពី​ការ​ស្លាប់​ដោយសារ​ការ​រលំ​បាក់​ដី​ភ្នំ​សង្កត់ ហើយ​ត្រូវ​បាន​កម្លាំងយោធា​និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះស្វែងរក​ឃើញ​នៅ​ក្នុង​ទឹកដីនៃ​ប្រទេស​ថៃនោះ ពេល​នេះ​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ហើយ​ ។ នេះ​បើ​តាម​ការ​ផ្ដល់​ព័​ត៌មាន​ឲ្យ​ដឹង​ពី​មន្ត្រី​យោធភូមិ​ភាគ​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា នេះ ​។

មន្ត្រី​យោធា​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឆាង កុយ ហៅ រិ​ទ្ធី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត​។ ជន​រង​គ្រោះ​រូប​នេះ ត្រូវ​បាន​កម្លាំងយោធា​នៅ​ក្នុង​អង្គភាព​លេខ​៥០២ កម្លាំង​ផ្នែក​សឹក​​រង​ស្រុក​សំឡូត និងសាច់ញាតិ​ជន​រង​គ្រោះ ដែលមាន​កិច្ចសហការ​ពី​កម្លាំង​ទាហាន​ថៃ​ផង បាន​រុករក​ឃើញនៅ​វេលា​ម៉ោង​២ និង១៥​នាទី​រសៀល​ថ្ងៃ​ទី​១៩ កញ្ញា ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​សម្ងំ​នៅ​ក្បែរ​អូរ​មួយ​កន្លែង នៅ​ក្នុង​ទឹកដី ខេត្ត​ត្រា​ត ប្រទេស​ថៃ ចម្ងាយ​ពី​ព្រំដែន​ប្រហែល​ជិត​១​គីឡូ​ម៉េ​ត្រ​ ។

ក្រុម​ជួយ​សង្គ្រោះ​ដែល​មាន​តែ​កម្លាំងយោធា​ខ្មែរ-ថៃ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​សែង​ជន​រង​គ្រោះ​ចុះ​ពី​ភ្នំ ហើយ​បញ្ជូន​ចូល​ទឹកដី​ខ្មែរ តាម​ច្រករបៀង​«​ពាម​តា​» ស្រិត​ក្នុង​ឃុំ​តា​តោក ស្រុក​សំឡូត នៅ​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ដដែល ដែល​មាន​រថយន្ត​សង្គ្រោះ​របស់​យោធា​រង​ចាំ​ទ​ទូល​ជា​ស្រេច​នៅ​ក្បែរ​ព្រំដែន​នោះ​។

ដោយឡែក ​ជន​រង​គ្រោះ​ម្នាក់​ទៀត​មិន​ទាន់​មាន​តម្រុយ​នៅឡើយ​ទេ ហើយ​ក្រុម​ជួយ​សង្គ្រោះ​កំពុង​បន្ត​ស្វែង​​រក​នៅ​ក្នុង​ព្រៃ​តំបន់​នោះ​ន​ឡើយ​ ។ បើ​តាម​ជន​រង​គ្រោះ​ឈ្មោះ​ឆាង កុយ ហៅ រិ​ទ្ធី នេះ​បាន​ប្រាប់​មន្ត្រី​យោ​ធា​ដែល​ជួយ​សង្គ្រោះ​ថា ពួក​ខ្លួន​មាន​បក្សពួក​ចំនួន​៧​នាក់បាន​ចូល​ព្រៃ​នៅ​ក្បែរ​ព្រំដែន ដើម្បី​ដាក់​អន្ទាក់​សត្វព្រៃ តែ​បាន​ឆ្លង​ព្រំដែន​ជ្រុល​ចូល​ទឹកដី នៃ​ប្រទេស​ថៃ ហើយ​រហូត​ជួប​ហេតុ​ការ​ណ៍​រលំ​បាក់​ដី​ភ្នំ​សង្កត់​តែ​ម្ដង ខណៈ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​តំបន់​។

ពលរដ្ឋ​រូប​នេះ​បាន​បញ្ជាក់​ថា ពេល​ដែល​កើតហេតុ​នោះ ពួក​ខ្លួន​បាន​រត់​បែក​គ្នា​មិន​អ្នក​ណា​រស់​អ្នក​ណា​ស្លាប់​នោះ​ទេ ​។ ទោះ​យ៉ាងណា បើ​តាម​ប្រ​ភ​ភព​ពី​មន្ត្រី​យោធាបាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ភ្លាម​ៗ​ទៅ​កាន់​មន្ទីរពេទ្យ​ហើយ ខណៈ​ក្រុម​ជួយ​សង្គ្រោះ កំពុង​បន្ត​រុករក​ជន​រង​គ្រោះ​ម្នាក់​ទៀត ដែល​មិន​ទាន់​មាន​ដំណឹង​តើ ស្លាប់ ឬនៅ​រស់ ? ។ (សម្រួលដដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ