ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ឆ្នោត​មូលដ្ឋាន​នៅ​តួកគី​ស្លា.ប់​8​នាក់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​

11 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌​មាន​តួកគី​ DOGAN NEWS រាយ​​ការណ៍​ថា​ មនុស្ស​៨​នាក់​បាន​ត្រូវ​ស្លា.ប់​ ហើយ​១៨​នាក់​ទៀត​ត្រូវ​របួស​កាល​ពី​ថ្ងៃទី​៣០​ មីនា​ ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នានា​ដែល​ផ្ទុះ​ឡើង​ពេល​បោះ​ឆ្នោត​មូលដ្ឋាន​នៅភាគ​ខាង​ត្បូង​ប្រទេស​តួក​គី ។​

មនុស្ស​២​នាក់​ស្លា.ប់​ និង​៩​នាក់​ត្រូវ​របួស​​ក្រោយ​ពី​ភាពចលា​ចល​នៅភូមិ​ហ្គោល​បាស៊ី​ ជិត​ទីក្រុង​គីរីខាន់​ ខេត្ត​ហា​តៃ​ ហើយ​ការ​បា.ញ់​ត​គ្នា​នៅ​ទីក្រុង​ហុីល​វ៉ាន​

ទីភ្នាក់ងារ​ព័ត៌​មាន​តួកគី​ DOGAN NEWS រាយ​​ការណ៍​ថា​ មនុស្ស​៨​នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​១៨​នាក់​ទៀត​ត្រូវ​របួស​កាល​ពី​ថ្ងៃទី​៣០​ មីនា​ ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នានា​ដែល​ផ្ទុះ​ឡើង​ពេល​បោះ​ឆ្នោត​មូលដ្ឋាន​នៅភាគ​ខាង​ត្បូង​ប្រទេស​តួក​គី ។​

មនុស្ស​២​នាក់​ស្លាប់​ និង​៩​នាក់​ត្រូវ​របួស​​ក្រោយ​ពី​ភាពចលា​ចល​នៅភូមិ​ហ្គោល​បាស៊ី​ ជិត​ទីក្រុង​គីរីខាន់​ ខេត្ត​ហា​តៃ​ ហើយ​ការ​បាញ់​ត​គ្នា​នៅ​ទីក្រុង​ហុីល​វ៉ាន​ ស្ថិត​ក្នុង​ខេត្ត​សាន់​លីអ៊ូ​ហ្វា​ ភាគ​ខាង​ត្បូង​ប្រទេស​បណ្តាល​ឱ្យ​មនុស្សស្លាប់​៦​នាក់ និង​របួស​៥​នាក់ ។​ ការ​ប៉ះ​ទង្គិចគ្នា​មួយ​ទៀត​កើត​មាន​នៅ​ភូមិ​ហាម៉ា​រេន​ជិត​ទីក្រុង​ស៊ី​វើុ​រេក​ ខេត្ត​សាន់​លីអ៊ូ​ហ្វា រវាង​បណ្តា​សមា​ជិក​គណបក្ស​យុត្តិ​ធម៌​ និង​អភិវឌ្ឍន៍​ AKP និង​បណ្តា​សមា​ជិក​គណបក្ស​ដើម្បី​សន្តិ​ភាព​ ​និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​ BDP បណ្តាល​ឱ្យ​មនុស្ស​៤​នាក់​ត្រូវ​របួស។​

ចំពោះ​ការ​បោះ​ឆ្នោត​មូលដ្ឋាន​នេះ​គណបក្ស​ AKP របស់​នាយក​រដ្ឋ​មន្ត្រី​លោក​រីសេប​ តៃ​​យីប​អ័រ​ដូ​ហ្កាន​​ ជា​អ្នក​ឈ្នះ​ពិសេស​ក្នុង​បណ្តា​ទីក្រុង ។​ គណ​បក្ស​ AKP ឈ្នះ​ឆ្នោត​ ជាពិសេស​ក្នុង​ទីក្រុង​អុី​ស្តង់​ប៊ុល​ដែល​មានប្រជាជន​ដល់​ទៅ​១៥​លាន​នាក់​ឯ​ណោះ ។​​ ដូច្នេះ​បង្ហាញ​ថា​ គណបក្ស​នេះ​​នៅ​តែ​មាន​ប្រជា​ប្រិយ​ភាព​ខ្ពស់​ក្នុង​កម្រិត​ជាតិ ៕​