ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំ​រឿង​អតីត​ប្រមុខ​សន្ដិសុខ​ចិន​អាជ្ញាធរ​រឹប​អូស​ភាគ​ហ៊ុន​តម្លៃ​ដល់​10,5ពាន់​លាន​អឺរ៉ូ​

11 ឆ្នាំ មុន

យោង​តាម​ប្រភព​ព័ត៌មាន​២​ថា​​ អាជ្ញាធរ​ចិន​បាន​រឹប​អូស​ភាគ​ហ៊ុន​មាន​តម្លៃ​ដល់​ទៅ​៩០​ពាន់​លាន​យន់​ (១០,៥​ពាន់​លាន​អឺរ៉ូ​)​ ពី​បណ្ដា​មនុស្ស​ជំនិត​របស់​អតីត​ប្រមុខ​សន្ដិសុខ​ផ្ទៃ​ក្នុងចិន​លោក​ ZHOU YONGKANG ដែល​ជាប់​ចោទ​ពី​រឿង​អាស្រូវ​ពុក​រលួយ​យ៉ាង​ធំ​មួយ​ដែល​ចិន​ពុំ​ធ្លាប់​ជួប​ប្រទះ​ចាប់​តាំង​ពី​ជាង​៦០​ឆ្នាំ​មក​ហើយ​ ។​

យោង​តាម​ប្រភព​ព័ត៌មាន​២​ថា​​ អាជ្ញាធរ​ចិន​បាន​រឹប​អូស​ភាគ​ហ៊ុន​មាន​តម្លៃ​ដល់​ទៅ​៩០​ពាន់​លាន​យន់​ (១០,៥​ពាន់​លាន​អឺរ៉ូ​)​ ពី​បណ្ដា​មនុស្ស​ជំនិត​របស់​អតីត​ប្រមុខ​សន្ដិសុខ​ផ្ទៃ​ក្នុងចិន​លោក​ ZHOU YONGKANG ដែល​ជាប់​ចោទ​ពី​រឿង​អាស្រូវ​ពុក​រលួយ​យ៉ាង​ធំ​មួយ​ដែល​ចិន​ពុំ​ធ្លាប់​ជួប​ប្រទះ​ចាប់​តាំង​ពី​ជាង​៦០​ឆ្នាំ​មក​ហើយ​ ។​

ប្រភព​នោះ​ឱ្យ​ដឹង​ទៀត​ថា​ មនុស្ស​ជាង​៣០០​នាក់​ ដែល​ទាក់​ទិន​នឹង​លោក​ ZHOU YONGKANG ជា​សម្ព័ន្ធ​មិត្ដ​ខាង​នយោបាយ​ជា​មនុស្ស​ជំនិត​ និង​បណ្ដា​និយោជិត​ត្រូវ​ឃុំ​ឃាំង​ ឬ​ត្រូវ​នាំ​មកសួរ​ចម្លើយ​រយៈ​ពេល​៤​ខែ​ចុង​ក្រោយ​នេះ​ ។​ ទំហំ​ទឹក​ប្រាក់​ដែល​រឹប​អូស​នោះពិត​ជា​ច្រើន​បំផុត​ ហើយ​ការ​ស៊ើប​អង្កេត​រឿង​នេះ​មាន​ទំហំ​ធំ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រវត្ដិ​សាស្រ្ដ​ចិន​សម័យ​ទំនើប​ ។ ម៉្យាង​វិញ​ទៀត​ វា​អាច​ជា​សញ្ញា​នៃ​ឆន្ទៈរបស់​ប្រធានា​ធិបតី​ចិន​ លោក​ ស៊ីជីងពីង​ ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ជួរ​អ្នក​ដឹក​នាំ​ជាន់ខ្ពស់​របស់រដ្ឋ​ ។​ ក៏​ប៉ុន្ដែ​បែប​នេះ​វា​ក៏​អាច​ជា​ការ​វាយ​បក​ខាង​នយោបាយ​មួយ​ប្រឆាំង​លោក​ ZHOU YONGKANG ដែល​ជា​មនុស្ស​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​លោក​ បស៊ីឡែ​ ដែល​ជាប់ឃុំ​ឃាំង​ចាប់​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៣​ មក​ ដោយ​សារ​ជាប់ចោទ​ពី​រឿង​ពុក​រលួយ​និង​រំលោភ​បំពាន​អំណាច​ ។

លោក​ ZHOU YONGKANG អតីត​រដ្ឋ​មន្ដ្រី​សន្ដិសុខ​ អាយុ​៧១​ឆ្នាំ​ បាន​ចូល​និវត្ដន៍​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១២​​ ក្រោយ​ពី​ចូល​ជា​សមាជិក​គណៈ​កម្មាធិការ​អចិន្ដ្រៃយ៍​នៃ​ការិយាល័យ​ នយោបាយ​បក្ស​កុំមុយនីស្ដ​ចិន​ ហើយ​លោក​ធ្លាប់​ធ្វើ​ជា​ប្រមុខ​បក្ស​កុំមុយនីស្ដ​ចិន​ ខេត្ដ​ស៊ី​ឈួន​ រវាង​ឆ្នាំ​១៩៩៩​ទៅ​២០០២​ ។ ដ្ឋាភិបាល​ចិន​ពុំ​បាន​ផ្ដល់​ព័ត៌មាន​ជា​ផ្លូវ​ការ​ណា​មួយ​ទាក់​ទិន​នឹង​សំណុំ​រឿង​លោក​ ZHOU YONGKANG ឡើយ​ ។​ ការ​រឹប​អូស​ទ្រព្យ​សម្បត្ដិ​របស់​បណ្ដា​មនុស្ស​ជិត​ដិត​នឹង​លោក​ ZHOU YONGKANG ទាក់ទិន​នឹង​បណ្ដា​គណនីធនាគារ​ ​និង​បណ្ដា​ភាគ​ហ៊ុន​ពួក​គេ​ក្នុង​បណ្ដាសហគ្រាស​នៅ​ចិន​ និង​នៅ​ឯ​បរទេស​ ។ អាជ្ញាធរ​ក៏​រឹប​អូស​ដែរ​នូវ​ផ្ទះ​ល្វែង​ និង​ភូមិ​គ្រឹះ​ប្រមាណ​ជា​៣០០​ មាន​តម្លៃ​ប្រមាណ​ជា​១,៧​ពាន់​លាន​យន់​ បណ្ដា​ផ្ទាំង​គំនូរ​បុរាណ​ និង​សម័យ​ដែល​មានតម្លៃ​លើ​ទីផ្សារ​ចំនួន​១ពាន់​លាន​យន់​ ព្រម​ទាំង​រថយន្ដ​ទំនើបៗ​ចំនួន​៦០​គ្រឿង​ ។​ គេ​ក៏​រឹបអូស​យក​មាស​ ប្រាក់​ ព្រម​ទាំង​រូបិយប័ណ្ណ​ចិន​ និង​បរទេស​ទាំង​ឡាយ​ផង​ដែរ​ ។ ប្រភព​ព័ត៌មាន​អះអាង​ថា​ ការ​រឹប​អូស​សរុប​មាន​ទឹកប្រាក់​៩០​ពាន់​លាន​យន់​ ។​ ប៉ុន្ដែ​ទំហំ​នៃ​ការ​រឹប​អូស​ដែល​នឹង​ប្រកាស​ជា​ផ្លូវ​ការ​អាច​មាន​ទាប​ជាង​នេះ​ ៕​