ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ឦសាន​ស៊ីរី​ស្លា.ប់​ជាង​50​នាក់​

11 ឆ្នាំ មុន

យោង​តាម​អង្គការសិទ្ធិ​មនុស្ស​ស៊ីរី​​ ស្និទ្ធ​ពួក​ឧទ្ទាម​ OSDH ថា កាល​ពី​ថ្ងៃទី​២៩ មីនា​ កន្លង​មក​នេះ​ ពួក​ឧទ្ទាម​ស៊ីរី​ និង​ពួក​ជីហាដ​និយម​នៃ​ក្រុម​រដ្ឋ​អ៊ិស្លាម​នៅ​អុីរ៉ាក់​ និង LEVANT (EIIL) ជាង​៥០​នាក់​បាន​ត្រូវ​ស្លា.ប់​ក្នុង​ការ​ប្រយុទ្ធគ្នា​រវាងអតីតសម្ព័ន្ធ​​មិត្ត​ទាំង​ពីរ​នៅ​ភាគ​ឦសាន​ស៊ីរី ។​

យោង​តាម​អង្គការសិទ្ធិ​មនុស្ស​ស៊ីរី​​ ស្និទ្ធ​ពួក​ឧទ្ទាម​ OSDH ថា កាល​ពី​ថ្ងៃទី​២៩ មីនា​ កន្លង​មក​នេះ​ ពួក​ឧទ្ទាម​ស៊ីរី​ និង​ពួក​ជីហាដ​និយម​នៃ​ក្រុម​រដ្ឋ​អ៊ិស្លាម​នៅ​អុីរ៉ាក់​ និង LEVANT (EIIL) ជាង​៥០​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ប្រយុទ្ធគ្នា​រវាងអតីតសម្ព័ន្ធ​​មិត្ត​ទាំង​ពីរ​នៅ​ភាគ​ឦសាន​ស៊ីរី ។​

OSDH បញ្ជាក់​កាល​ពី​ថ្ងៃទី​៣០ មីនា​ថា​ ក្នុង​ការ​ប្រយុទ្ធ​គ្នា​ទាំង​នេះ​ពួក​ឧទ្ទាម​ និង​ក្រុម​រណ​សិរ្ស​អាល់​ណូស្ត្រា​បាត់​បង់​មនុស្ស​៣៩​នាក់​ ចំណែក​យុទ្ធ​ជន​របស់​ក្រុម​ EIIL ១៣​នាក់​ក៏​ត្រូវ​ស្លាប់​ដែរ ។ OSDH បន្តថា​ ក្រុម EIIL ជា​អ្នក​មាន​ប្រៀប ហើយ​ដណ្តើម​កាន់​កាប់​មូល​ដ្ឋាន​ម៉ា​កាដា​ ជា​មូល​ដ្ឋាន​​យុទ្ធ​សាស្ត្រ​​មួយ​ស្ថិត​នៅតាម​ផ្លូវ​ថ្នល់​រវាង​ខេត្ត​ HASSAKE និង​ខេត្ត​ DEIR EZZOR ។ ខេត្ត​ទាំងពីរ​នេះ​មាន​ព្រំដែន​ជាប់​ប្រទេស​អុីរ៉ាក់​ ដែល​ក្រុម EIIL ចាក់​ឫស​នៅ​ទី​នោះ​ ហើយ​ក៏​ជា​ខេត្ត​សម្បូរ​ប្រេងកាត​ផងដែរ ។​ ពី​មុន​ជា​សម្ព័ន្ធ​មិត្ត​ ពួក​ឧទ្ទាម​ស៊ីរី​ និង​ក្រុម EIIL បាន​ប៉ះ​ទង្គិចគ្នា​ចាប់​តាំងពី​ដើម​ខែ​មករា​មក ។​

ដោយសារ​អំពើ​សាហាវ​​ជ្រុល​ពេក​ដែល​ហាក់​ដូច​ជា​ជួយ​បម្រើ​នយោបាយ​របស់​របប​លោកបាចា​ អាល់​អាសាដ​ ពួក​ឧទ្ទាម​ជា​ច្រើន​ក្រុមបាន​រួមគ្នា​ធ្វើ​ការវាយ​លុក​ប្រឆាំង​អតីត​មិត្ត​រួម​អាវុធនោះ ។​ ពួក EIIL ដែល​ជា​ពួក​រ៉ាឌី​កាល់​បំផុត​ក្នុង​ចំណោម​បណ្តា​ក្រុម​ជីហាដ​និយម​​នៅ​ស៊ីរី​ ចាប់​តាំង​ពី​​ពេល​នោះ​មក​បាន​សម្រេច​ដក​ថយ​ទៅ​កាន់​បណ្តា​ទីតាំង​ពួកគេ​នា​ភាគ​ខាង​កើត​ជិត​ព្រំដែន​អុីរ៉ាក់​ ៕​