ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿ​ម វណ្ណៈ ឡើង​វ៉ៃ​ជាមួយ​ថៃ ក្នុង​សប្ដាហ៍​​ទី​2​ ជម្រុះ​ជុំ​ទី​2​ ការ​ប្រកួត​ជើងឯក

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​កេរ្តិ៍ ល្បីល្បាញ​នៅ​ក្នុង​កីឡាប្រដាល់ កីឡាករ​ជើង​ខ្លាំង​វ័យក្មេង រឿ​ម វណ្ណៈ ត្រូវ​គេ​ឃើញ​បន្ត​ឡើង​កូដ​ឡើង​ប្រកួត​នៅ​សង្វៀន​អន្តរជាតិ​តែ​ម្ដង នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២១ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​កេរ្តិ៍ ល្បីល្បាញ​នៅ​ក្នុង​កីឡាប្រដាល់ កីឡាករ​ជើង​ខ្លាំង​វ័យក្មេង រឿ​ម វណ្ណៈ ត្រូវ​គេ​ឃើញ​បន្ត​ឡើង​កូដ​ឡើង​ប្រកួត​នៅ​សង្វៀន​អន្តរជាតិ​តែ​ម្ដង នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ ។ រូបគេ​នឹង​ប៉ះ​ជាមួយ​កីឡាករ​ថៃ Aram Boy ដែល​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​ប្រទេស​ថៃ ។ គូ​នេះ​ត្រូវ​គេ​រំពឹង​ថា ពិតជា​ធ្វើ​ឲ្យ​រញ្ជួយ​សង្វៀន​អន្តរជាតិ នៅ​ក្នុង​ព្រឹត្តិ​ការណ៍ TV5 Knock out Serie by K-Cement ដែល​ជា​ការ​ប្រកួត​បើក​វគ្គ​ជម្រុះ​ពី​ក្នុង​ចំណោម​១៦​នាក់​យក​៨​នាក់ ស​ប្ដា​ហ៍​ទី​២ ។

កីឡាករ​កម្ពុជា​រូប​នេះ ត្រូវ​បាន​គេ​ចាប់​អារម្ម​ណ៍​ហួសប្រមាណ ក្រោយ​ពី​មានការ​ប្រកាស​តម្រូវ​ឲ្យ​ស្វាគមន៍​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ Aram Boy ដែល​អ្នក​ណា​ៗ​ក៏​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ធ្លាប់​ប្រកួត​ឈ្នះ​កីឡាករ​កម្ពុជា​កន្លង​មក ។ វត្តមាន​កីឡាករ​កម្ពុជា​និង​ថៃ ក្នុង​ស​ប្ដា​ហ៍នេះ មិន​ថា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ឬ​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ក្នុងស្រុក​នោះ​ទេ ពិតជា​ធ្វើ​ឲ្យ​អ្នក​ស្នេហា​កីឡាប្រដាល់ មានការ​ចាប់អារម្មណ៍ ជា​ពិសេស​គឺ​វត្តមាន​របស់​កីឡាករ រឿ​ម វណ្ណៈ ដោយសារ​តែ​កីឡាករ​រូប​នេះ​បាត់​មុខ​មួយរ​យៈមក​ហើយ ។

សមាសភាព​គូប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នេះ ត្រូវ​បាន​គេ​អះអាង​ថា​មានការ​សម្រាំង​យ៉ាង​ពិសេស ដើម្បី​ឲ្យ​អ្នក​ទស្សនា​កាន់តែ​កន្ត្រាក់​អារម្មណ៍ ក្នុង​ពេល​ដែល​ស​ប្ដា​ហ៍​នេះ​គឺ​ជាស​ប្ដា​ហ៍​ដែល​តម្រូវ​ឲ្យ​អ្នកមាន​ឈ្មោះ​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ទាំង​១៦​រូប ប្រកួត​ជម្រុះ​គ្នា​យក​៨​នាក់​ក្នុង​ស​ប្ដា​ហ៍​ទី​២ ដើម្បី​បន្ត​យក​អ្នក​ឈ្នះ​៨​នាក់​ទៅ​ប្រកួត​យក​៤​នាក់ នៅ​ជុំ​ទី​៣​បន្ត​ទៀត ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​បញ្ជាក់​ថា សមាសភាព​ខាង​កម្ពុជា សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ លោក​ជឿជាក់​លើ​កីឡាករ រឿ​ម វណ្ណៈ ដោយសារ​តែ​គេ​គឺជា​ជើង​ខ្លាំង ហើយ​បើ ទោះ​ជា​​គេ​ទើបតែ​ឡើង​កូដ ប៉ុន្តែ​សមត្ថភាព​គេ​ល្អ ។ លោក​សម្រេច​ដាក់​ឲ្យ​ប្រកួត​ជាល​ក្ខ​ណៈ​អន្តរជាតិ ដោយសារ​តែ​កីឡាករ​រូប​នេះ​មាន​សមត្ថភាព​ខ្លាំង​ក្នុង​រយៈពេល​ចុង​ក្រោយ និង​ទទួល​បានការ​ចាប់អារម្មណ៍​នៅ​ក្នុង​វិស័យ​ប្រដាល់ ។

ជាមួយនឹង​វត្តមាន​របស់​កីឡាករ​ថៃ Aram Boy លោក​ចង់​ផ្ដល់​ឱកាស​ឲ្យ រឿ​ម វណ្ណៈ ដោយសារ​តែ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា បើ​ទោះជា​មាន​អ្នកគាំទ្រ​ភាគច្រើន​ថា កីឡាករ​កម្ពុជា​អាច​នឹង​ពិបាក​ទប់​កីឡាករ​ថៃ ព្រោះ​គេ​ជា​ជើង​ថ្មី​ក៏​ដោយ ។ លោក​ក៏​បាន​កំណត់​ឲ្យ​កីឡាករ​កម្ពុជា​ ហ្វឹកហាត់​ជាប់លាប់​មិន​តិច​ជាង​១​ស​ប្ដា​ហ៍​ផង​ដែរ​មុន​ពេល​ផ្គូផ្គង ទើប​លោក​យល់​ថា​កីឡាករ​កម្ពុជា​រូប​នេះ គ្រប់គ្រាន់​សម្រាប់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ដាក់​ឲ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​នេះ ។

លោក សេង ក​ដិ​កា ថ្លែង​ថា កីឡាករ​កម្ពុជា​និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា​មានការ​ត្រៀមខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ ចង់​ឈ្នះ​ការ​ប្រកួត​រៀង​ៗ​ខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។ គូ​នេះ មានការ​ចាប់អារម្មណ៍​ភាគច្រើន ដោយ​រំពឹង​ថា​នឹង​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ជក់ចិត្ត និង​ចង់​ដឹង​ពី​បទ​ពិសោធន៍​អ្នក​ទាំង​ពីរ នៅ​ពេល​ប៉ះ​គ្នា ។

លោក សេង ក​ដិ​កា បន្ត​ថា ជំនួប​ជា​លក្ខណៈ​អន្តរជាតិ​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​សង្វៀន ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ មិនមែន​សុទ្ធតែរន្ថើន​ព្រឹត្តិការណ៍​ជើងឯក​ឲ្យ​អ្នក​ទស្សនា​កាន់តែ​មាន​អារម្មណ៍​ពុះកញ្ជ្រោល​នោះ​ទេ ប៉ុន្តែ​សម្រាប់ ជំនួប​រវាង​កីឡាករ​ទាំង​២​រូប លោក​ជឿជាក់​ថា​នឹង​កក្រើក ដោយសារ​កីឡាករ​ថៃ​លោក​ស្គាល់​ថ្វីដៃ​ច្បាស់​ហើយ​ថា​មិនធម្មតា ហើយ​សម្រាប់​កីឡាករ​កម្ពុជា​វិញ ក៏​ល្អ​ស្ថិត​ក្នុង​ទំនុកចិត្ត​របស់ លោក តាំងពី​មុន​ផ្គូផ្គង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ