ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សពូកែ ​៤៨០នាក់ ​​មកពីទូទំាង​ប្រទេស​នឹងប្រឡង​នៅ​ខេត្តព្រះសីហនុ​​នៅព្រឹកស្អែក

11 ឆ្នាំ មុន

ខេត្តព្រះសីហនុ ​​៖ សិស្សពូកែ​ ​( ថ្នាក់ទី៩ ​និង​ ទី១២ ) ​​ចំនួន៤៨០នាក់​ ​នឹងធ្វើការប្រឡង​​យកចំណាត់ថ្នាក់​​សិស្សពូកែ​​ទូទំាងប្រទេស​​ នាម៉ោង២​រសៀលថ្ងៃទី៣១​​ មីនា​ ​២០១៤ ​​នៅអនុវិទ្យាល័យ​សម្តេចឪ ។

សេចក្តីរាយការណ៏​បានបញ្ជាក់​ឲ្យដឹងទៀតថា​ លោក អ៊ឹម កុច​ រដ្ឋលេខាធិការក្រសួងអប់រំ ​យុវជន​ និង កីឡា ​នឹងបើកវិញ្ញាសា​ប្រឡងនៅរសៀលនេះ​ ដែលក្នងនោះ​មានវិញ្ញាសា​គណិតវិទ្យា​ រូបវិទ្យា អក្សរសិល្ប៍ខ្មែរ ​និង​ វិញ្ញាសា​វប្បធ៌មទូទៅ ។

ខេត្តព្រះសីហនុ ​​៖ សិស្សពូកែ​ ​( ថ្នាក់ទី៩ ​និង​ ទី១២ ) ​​ចំនួន៤៨០នាក់​ ​នឹងធ្វើការប្រឡង​​យកចំណាត់ថ្នាក់​​សិស្សពូកែ​​ទូទំាងប្រទេស​​ នៅព្រឹកថ្ងៃទី០១ មេសា ២០១៤ ​​នៅអនុវិទ្យាល័យ​សម្តេចឪ ។

សេចក្តីរាយការណ៏​បានបញ្ជាក់​ឲ្យដឹងទៀតថា​ លោក អ៊ឹម កុច​ រដ្ឋលេខាធិការក្រសួងអប់រំ ​យុវជន​ និង កីឡា ​នឹងបើកវិញ្ញាសា​ប្រឡងនៅម៉ោង២រសៀលថ្ងៃទី៣១ មីនា ២០១៤នេះ​ ដែលក្នងនោះ​មានវិញ្ញាសា​គណិតវិទ្យា​ រូបវិទ្យា អក្សរសិល្ប៍ខ្មែរ ​និង​ វិញ្ញាសា​វប្បធ៌មទូទៅ ។

បើតាមភ្នាក់ងារ​កោះសន្តិភាព​បានស្រង់សម្តី​មន្រ្តីអប់រំឲ្យដឹងទៀតថា ​ការប្រឡងសិស្សពូកែ​ទូទំាង​ប្រទេសនេះ​ធ្វើតែពេលព្រឹកមានរយៈពេល០៣ថ្ងៃ​ ហើយការប្រកាស​លទ្ឋផលនឹងធ្វើ​ឡើងនៅថ្ងៃទី០៧​ មេសា​ ២០១៤ ។ សិស្សពូកែដែល​ទទួលបានជ័យលាភី​ក្នុងការប្រឡងនេះ​ នឹងទទួលបានពានមួយ ​វិញ្ញាបនបត្របញ្ជាក់​ពីក្រសួងអប់រំ​ ​និង ​រង្វាន់ផ្សេងមួយ​ចំនួនទៀត ។

សេចក្តីរាយការណ៏​បានបញ្ជាក់ឲ្យដឹងទៀតថា​ អំឡុងពេលស្នាក់នៅ​ខេត្តព្រះសីហនុនេះដែរ​ សិស្សពូកែទំាង៤៨០នាក់​ ដែលមកពីទូទំាងប្រទេស ​បានទៅធ្វើទស្សនកិច្ច​ស្វែងយល់ពី​សក្តានុពល​​សេដ្ឋកិច្ច​នៅកំពង់ផែ​ខេត្តព្រះសីហនុ​ និង​ ​រោងចក្រ​ផលិត​ស្រាបៀរអង្គរ ៕