ខេត្តរតនគិរី ៖ យុវជនម្នាក់បានចងកសម្លាប់ខ្លួន ត្រូវបានគេសង្ស័យថា ជនរងគ្រោះខឹងឪពុកម្តាយមិនឲ្យលុយទៅទិញខោអាវស្លៀកពាក់ដើរលេងពេលបុណ្យភ្ជុំបិណ្ឌ ទើបសម្រេចចិត្តបញ្ចប់ជីវិតបែបនេះ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចខ្ទមចាំចម្ការមួយកន្លែង ស្ថិតនៅក្នុងភូមិកុយ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ញ៉ាវ ចន្ទី ភេទប្រុស អាយុ១៦ឆ្នាំ ជាជនជាតិគ្រឹង មុខរបរសិស្ស មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
តាមប្រភពពីសាច់ញាតិរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា មូលហេតុគឺដោយសារជនរងគ្រោះខឹងសុំលុយឪពុកម្តាយទិញខោអាវមិនបានក៏គិតខ្លីទើបរត់ទៅបញ្ចប់ជីវិតដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនតែម្តង។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងពិនិត្យសព ជាលទ្ធផលបានរកឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង.កធ្វើអត្តឃាតប្រាកដមែន។
បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យរួចរាល់ ក៏បានប្រគល់សពឲ្យទៅក្រុមគ្រួសារសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់បងប្អូនជនជាតិដើមភាគតិចគ្រឹងផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ