ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​ជុំ​សមា​ជិក​បក្ស​ទូ​ទាំង​​ស្រុក​ដើម្បី​​ស្វែង​យល់​​ពី​តម្រូវ​​ការ​ បំផុស​​យុវ​ជន​​ឱ្យ​ចូល​​រួម​ធ្វើ​សកម្ម​ភាព​​ដើម្បី​​ប្រយោជន៍​​ដល់​សង្គម​​ជាតិ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ថ្វី​ដ្បិត​នៅ​តាម​មូល​ដ្ឋាន​សេដ្ឋ​កិច្ច​នៅ​មាន​សភាព​តូច​ចង្អៀត​​ខ្លះ​ៗ​ក្តី​ ប៉ុន្តែ​ប្រទេស​កម្ពុជា​​ត្រូវ​បាន​ពិភព​លោក​វាយ​តម្លៃ​រួម​គ្នា​ថា ជា​ប្រទេស​ដែល​​សម្រេច​បាន​នូវ​កំណើន​សេដ្ឋ​កិច្ច​ខ្ពស់​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នៃ​​​រាជរដ្ឋា​ភិបាល​កម្ពុជា​អាណត្តិ​ទី​៤​កន្លង​មក​ ។ ​ជាពិសេស​តាម​រយៈ​ការ​សម្រេច​បាន​នូវ​គោល​ដៅ​អភិ​វឌ្ឍន៍​សហ​សវត្សរ៍​ និង​ការ​កាត់​បន្ថយ​ភាព​ក្រក្រ​របស់​ប្រជា​ជន​ ។

រាជធានីភ្នំពេញ ៖ ថ្វី​ដ្បិត​នៅ​តាម​មូល​ដ្ឋាន​សេដ្ឋ​កិច្ច​នៅ​មាន​សភាព​តូច​ចង្អៀត​​ខ្លះ​ៗ​ក្តី​ ប៉ុន្តែ​ប្រទេស​កម្ពុជា​​ត្រូវ​បាន​ពិភព​លោក​វាយ​តម្លៃ​រួម​គ្នា​ថា ជា​ប្រទេស​ដែល​​សម្រេច​បាន​នូវ​កំណើន​សេដ្ឋ​កិច្ច​ខ្ពស់​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នៃ​​​រាជរដ្ឋា​ភិបាល​កម្ពុជា​អាណត្តិ​ទី​៤​កន្លង​មក​ ។ ​ជាពិសេស​តាម​រយៈ​ការ​សម្រេច​បាន​នូវ​គោល​ដៅ​អភិ​វឌ្ឍន៍​សហ​សវត្សរ៍​ និង​ការ​កាត់​បន្ថយ​ភាព​ក្រក្រ​របស់​ប្រជា​ជន​ ។

នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​លោក​ ហាស់​ វា៉​រី​ ទី​ប្រឹក្សា​ផ្ទាល់​ និង​ជា​តំណាង​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​​ណាចក្រ​កម្ពុជា ក្នុង​ឱកាស​ជួប​សំណេះ​សំណាល​ជាមួយ​សមា​ជិក​-សមា​ជិកា​បក្ស​ក្នុង​មូល​ដ្ឋាន​មក​ពី​១៧៥​ភូមិ​ ក្នុង​ឃុំ​ទាំង​១៥​របស់​ស្រុក​ព្រៃ​ឈរ​ ខេត្ត​កំពង់​ចាម​ ចំនួន​៦៧២​នាក់​ ។ ពិធី​ជួប​ជុំ​នេះ​ក្នុង​គោល​បំណង​ស្វែង​យល់​ពី​ការ​អនុ​វត្ត​ការ​ងារ​របស់​សមា​ជិក​ សមា​ជិកា​បក្ស​ និង​ពង្រឹង​លើក​កម្ពស់​ស្មារតី​បំពេញ​ភារកិច្ច​បម្រើ​ប្រជា​ពល​រដ្ឋ​ ជា​ពិសេស​បំផុស​ដល់​យុវ​ជន​ឱ្យ​ចូល​រួម​ធ្វើ​សកម្ម​ភាព​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​សង្គម​ជាតិ​ ។

លោក​បាន​ថ្លែង​បន្ត​ថា ឈរ​លើ​មូល​ដ្ឋាន​សេដ្ឋ​កិច្ច​ ដែល​កម្ពុជា​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ​ក្នុង​ការ​ប្រមូល​បាន​ចំណូល​សម្រាប់​​ទ្រទ្រង់​សេដ្ឋ​កិច្ច​ជាតិ​ មាន​ជា​អាទិ​ វិស័យ​កាត់​ដេរ​ វិស័យ​សំណង់​ អចលន​ទ្រព្យ​ និង​វិស័យ​ទេស​ចរណ៍​ ។ល។ និយាយ​ជា​រួម​តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​សមិទ្ធ​ផល​ជា​ច្រើន​ទៀត​​បាន​កើត​ឡើង​ជា​បណ្តើរ​ៗ​ ។ ជាក់​ស្តែ​ង​ដូច​ជា​ ផ្លូវ​ ស្ពាន​ ទឹក​ស្អាត​ អគ្គិស​នី​ សាលា​រៀន វត្ត​អារាម​ និង​ធន​ធាន​មនុស្ស​ ដែល​កត្តា​ទាំង​នេះ​បាន​នាំ​ប្រទេស​ជាតិ​រក្សា​បាន​នូវ​កំណើន​សេដ្ឋ​កិច្ច​ប្រកប​ដោយ​ចិរភាព ។ លោក​ថ្លែង​ថា ជា​ចក្ខុ​វិស័យ​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​​ក៏​បាន​សម្លឹង​ឃើញ​នូវ​សក្តា​នុ​ពល​ក្នុង​ការ​អភិ​វឌ្ឍន​៍​វិស័យ​កសិ​កម្ម​ ដែល​ជា​ផ្នែក​មួយ​គ្រប​ដណ្តប់​លើស​លប់​សម្រាប់​កម្លាំង​ពល​កម្ម​ និង​លក្ខណៈ​អំណោយ​ផល​នៃ​ធម្ម​ជាតិ​ ។ ផ្ទៃ​ដី​កសិ​កម្ម​ដែល​គ្រប​ដណ្តប់​នៅ​តាម​ជន​បទ​ទូ​ទាំង​ប្រទេស​ ដែល​ផ្តល់​លទ្ធ​ភាព​គ្រប់​គ្រាន់​សម្រាប់​ប្រជា​កសិ​ករ​ ក្នុង​ការ​លើក​កម្ពស់​ជីវ​ភាព​រស់​នៅ​កាន់​តែ​ប្រសើរ​ឡើង​ និង​ឈាន​ទៅ​កាត់​បន្ថយ​ភាព​ក្រី​ក្រ ។

ដើម្បី​ពន្លឿន​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជា​ជន​នៅ​ក្នុង​អាណត្តិ​ទី​៥​នេះ​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ បាន​សម្រេច​​បង្កើត​ក្រុម​ការ​ងារ​ចុះ​បំពេញ​បេស​ក​កម្ម​ផ្ទាល់​តាម​មូល​ដ្ឋាន​ ដើម្បី​ត្រួត​ពិនិត្យ​និង​ជួយ​ជំរុញ​ការ​អនុ​វត្តន៍​កម្ម​វិធី​នយោ​បាយ​ និង​យុទ្ធ​សាស្ត្រ​ដំណាក់​កាល​ទី​៣​នេះ​​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ និង​​លើក​កម្ពស់​ដល់​ជីវ​ភាព​ប្រជា​ពល​រដ្ឋ​នៅ​តាម​មូល​ដ្ឋាន​ ។ ហើយ​ក្រុម​ការ​ងារ​នេះ​មាន​តួនាទី​លើក​កម្ពស់​កិច្ច​សហ​ការ​ ធ្វើ​ការ​សម្រប​សម្រួល​ក្នុង​ការ​ជួយ​ដោះ​ស្រាយ​រាល់​បញ្ហា​នានា​​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជូន​ប្រជា​ពល​រដ្ឋ​ ។ ជាមួយ​គ្នា​នេះ​ ក្រុម​ការ​ងារ​ត្រូវ​រៀប​ចំ​វេទិកា​សាធារណៈ​នៅ​តាម​ឃុំ​ សំដៅ​ស្តាប់​បាន​នូវ​សំណូម​ពរ​ និង​តម្រូវ​ការ​ចាំ​បាច់​ចំពោះ​មុខ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​រាល់​សំណូម​ពរ​ និង​សំណើរ​ទាំង​នោះ​​ ដោយ​​ផ្អែក​លើ​ច្បាប់​និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្តិ​នានា​ ហើយ​ក្នុង​ករណី​មិន​អាច​ដោះ​ស្រាយ​បាន​ ក្រុម​ការ​ងារ​ត្រូវ​បូក​សរុប​ និង​ធ្វើ​របាយ​ការណ៍​ជូន​មក​រាជ​រដ្ឋា​ភិបាល​ ។

លោក​ ហាស់​ វា៉រី​ នៅ​បាន​សំណូម​ពរ​ដល់​ប្រធាន​ អនុ​ប្រធាន​ភូមិ​ ក្រុម​ប្រឹក្សា​ឃុំ​-ស្រុក​ និង​សមា​ជិក​សមា​ជិកា​បក្ស​ទាំង​អស់​បង្កើន​ការ​សាម​គ្គី​ភាព​​ផ្ទៃ​ក្នុង​ និង​រួម​គ្នា​លើក​កម្ពស់​ស្មារតី​បំពេញ​ភារ​កិច្ច​បម្រើ​ផល​ប្រយោជន៍​ប្រជា​ពល​រដ្ឋ​ប្រកប​ដោយ​ភាព​ទទួល​ខុស​ត្រូវ​​ខ្ពស់​ ពិសេស​ចល​នា​ដល់​យុវ​ជន​ក្នុង​មូល​ដ្ឋាន​ដើម្បី​ឱ្យ​ពួក​គេ​បាន​ចូល​រួម​យា៉ង​សកម្ម​ ក្នុង​ការ​ងារ​ដែល​ផ្តល់​ដល់​ក្រុម​គ្រួសារ​ និង​សង្គម​ជាតិ​ ។ ក្នុង​ឱកាស​នោះ​ដែរ​ លោក​ ហាស់​ វា៉រី​ និង​ក្រុម​ការ​ងារ​ក៏​បាន​នាំ​យក​នូវ​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប្រគេន​ព្រះ​សង្ឃ​៧​អង្គ​ ក្នុង​១​អង្គ​ទេយ្យ​ទាន​១​កញ្ចប់​ បច្ច័យ​៥​ម៉ឺន​រៀល​ ប្រគេន​វត្ត​​ត្រពាំង​រាំង​​៤​លាន​រៀល​, វត្ត​ក្រសាំង​ជ្រុំ​៨​លាន​រៀល​ និង​ចែក​ជូន​ដល់​សមា​ជិក​ សមា​ជិកា​ នៃ​អង្គ​ពិធី​ដែល​បាន​ចូល​រួម​ទាំង​៦៧២​នាក់ ក្នុង​នោះ​សមា​ជិក​ចំនួន​៥២៨​នាក់​ ម្នាក់​ៗ​ទទួល​បាន​ភួយ​១​ ថវិកា​១​ម៉ឺន​រៀល​ ក្រុម​ប្រឹក្សា​ឃុំ​៦០​នាក់​ ម្នាក់​ភួយ​១​ និង​ថវិកា​២​ម៉ឺន​រៀល​, ឧបត្ថម្ភ​សាលា​ស្រុក​ព្រៃ​ឈរ​១​លាន​២​សែន​រៀល​, ក្រុម​ប្រឹក្សា​១៤​នាក់​ ម្នាក់​ៗ​ភួយ​១​ប្រាក់​២​ម៉ឺន​រៀល​, ជូន​ទុរ​គត​ជន​ស្រុក​ព្រៃ​ឈរ​ចំនួន​១២​លាន​រៀល​, ទុរគត​ជន​ឃុំ​រកា​កោង​១​ និង​រកា​កោង​២​ចំនួន​១៥​លាន​រៀល ៕