ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ជើងកប​ក្រឡាប់​រថយន្ត​បន្តបន្ទាប់2​គ្រឿង​ មនុស្ស​ប្រុស-​ស្រីជិត​20នាក់​រងរបួស​ធ្ងន់​និង​ស្រាល

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ចំណុច​ស្ពាន​អូរ​ដា​ ត្រូវ​បាន​អ្នក​ដំណើរ​ឱ្យ​ឈ្មោះ​ថា​ជា​កន្លែង​ជើង​កប​នោះ​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៧​ មុខ​ភូមិ​អូរ​ដា​ ឃុំ​ត្រពាំង​ព្រះ​ ស្រុក​ព្រៃ​ឈរ​ បង្ក​ឱ្យ​មាន​មនុស្ស​ស្លា.ប់​ និង​របួស​មិន​តិច​ជាង​១០០​នាក់​នោះ​ទេ​ រហូត​មក​ដល់​ពេល​នេះ​ គួរ​អាជ្ញា​ធរធ្វើ​ពិធី​វូប​សម​វិធី​ និមន្ត​ព្រះ​សង្ឃ​សូត្រ​ធម៌​ រម្ងាប់​ឧបទ្រព​ចង្រៃ​ ដើម្បី​សេចក្តី​សុខ​ដល់​អ្នក​ដំណើរ​ ។​

ខេត្ត​កំពង់​ចាម​ ៖ ចំណុច​ស្ពាន​អូរ​ដា​ ត្រូវ​បាន​អ្នក​ដំណើរ​ឱ្យ​ឈ្មោះ​ថា​ជា​កន្លែង​ជើង​កប​នោះ​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៧​ មុខ​ភូមិ​អូរ​ដា​ ឃុំ​ត្រពាំង​ព្រះ​ ស្រុក​ព្រៃ​ឈរ​ បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​មិន​តិច​ជាង​១០០​នាក់​នោះ​ទេ​ រហូត​មក​ដល់​ពេល​នេះ​ គួរ​អាជ្ញា​ធរធ្វើ​ពិធី​វូប​សម​វិធី​ និមន្ត​ព្រះ​សង្ឃ​សូត្រ​ធម៌​ រម្ងាប់​ឧបទ្រព​ចង្រៃ​ ដើម្បី​សេចក្តី​សុខ​ដល់​អ្នក​ដំណើរ​ ។​

ជាក់​ស្តែង​នៅ​វេលា​​ម៉ោង​១​ និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣០​ មីនា​ រថយន្ត​ដឹក​អុស​ធុន​យក្ស​១​គ្រឿង​ បាន​បើក​ធ្លាក់​ផ្លូវ​ចូល​ទៅ​ក្រោម​ស្ពាន​ដែល​មាន​ជម្រៅ​៧​ម៉ែត្រ​ បង្ក​ឱ្យ​រង​របួស​ធ្ងន់​៦​នាក់​ លុះ​ដល់​ម៉ោង​១០​ និង​៥​នាទី​ព្រឹក​ថ្ងៃ​ដដែល​ រថយន្ត​ចំណុះ​៥​តោន​ សណ្តោង​រ៉ឺម៉ក​ ដឹក​សម្ភារ​រោង​ការ​របស់​ថៅកែ​ឈ្មោះ​ អុិត​ ស្រេង​ ក្រឡាប់​ធ្លាក់​នៅ​ក្បែរ​គ្នា​នោះ​ទៀត​ បណ្តាល​ឱ្យ​កម្ម​ករ​ និង​ចុង​ភៅ​ធ្វើ​ម្ហូប​ការ​របួស​រហូត​ដល់​ទៅ​១២​នាក់​ ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ ។​ ទាក់​ទង​នឹង​ករណី​នេះ​ លោក​វរសេនីយ៍​ត្រី​ កែវ​ ស៊ាង​ហ៊ន់​ អធិ​ការ​នគរ​បាល​ស្រុក​ព្រៃ​ឈរ​ ឱ្យ​ដឹង​ថា​ ចំពោះ​ករណី​ទី​១​ រថយន្ត​ដឹក​អុស​ ពាក់​ស្លាក​លេខ​ តាកែវ​ 3A-1602 បាន​ត្រឡប់​មក​ពី​ទម្លាក់​អុស​ឱ្យ​គេ​នៅ​ខេត្ត​កណ្តាល​ រួច​បើក​មក​កាន់​ខេត្ត​កំពង់​ចាម​វិញ​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ បើក​បរ​ដោយ​ឈ្មោះ​ សុខ​ គា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​ថ្ម​ ឃុំ​ក្រឡា​ ស្រុក​កំពង់​សៀម​ ដោយ​មាន​មនុស្ស​ជិះ​ចំនួន​៦​នាក់​ រួម​ទាំង​អ្នក​បើក​បរ​ផង​ ។​

ពេល​បើក​មក​ដល់​ចំណុច​ស្ពាន​អូរ​ដា​មាន​រាង​កោង​ អ្នក​បើក​បរ​ងងុយ​ដេក​ ជា​ហេតុ​បណ្តាល​ឱ្យ​ទៅ​បុក​របាំង​ដែក​ដែល​ដាក់​នៅ​ចិញ្ចើម​ផ្លូវ​លាន់​ដូច​រន្ទះ​ របើក​ទាំង​ផ្ទាំង​ ។​ ពេល​នោះ​រថយន្ត​បាន​ហោះ​ធ្លាក់​ចូល​ទៅ​ក្រោម​ស្ពាន​អូរ​ដា​ ដែល​មាន​កម្ពស់​៧​ម៉ែត្រ​ ធ្វើ​ឱ្យ​រថយន្ត​រង​ការ​ខូច​ខាត​ផ្នែក​កាប៊ីន​យ៉ាង​ដំណំ​ ចំណែក​កម្ម​ករ​ដែល​ជិះ​លើ​រថយន្ត​ ផ្លោង​ចេញ​ពី​រថយន្ត​ ខ្លះ​បាក់​ដៃ​ បាក់​ជើង​ដួល​ដេក​រដូក​រណែល​គួរ​ឱ្យ​រន្ធត់​ ។​ អ្នក​រង​គ្រោះ​ ១-​អ្នក​បើក​បរ​រថយន្ត​ ២-​ឈ្មោះ​ ថាវ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ៣-​ឈ្មោះ​ អុីម​ ពៅ​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ ៤-​ឈ្មោះ​ អ៊ាង​ សេង​ហាន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ៥-​ឈ្មោះ​ យ៉ាន​ យីន​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ និង​៦-​ឈ្មោះ​ អ៊ន​ បូរិទ្ធ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​៧​D ។​ ដោយ​ឡែក​ចំពោះ​ករណី​ទី​២​ រថយន្ត​ហុីយ៉ាន់​ដាយ​ ចំណុះ​៥​តោន​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3B-6691 ដឹក​សម្ភារ​រោង​ការ​ ព្រម​ទាំង​សណ្តោង​រ៉ឺម៉ក​ផង​ បាន​បើក​ពី​កើត​ទៅ​លិច​ ពេល​មក​ដល់​ស្ពាន​អូរ​ដា​ ស្រាប់​តែ​មាន​រថយន្ត​ហាយ​ឡែន​ឌ័រ​ មួយ​គ្រឿង​ បើក​ពី​លិច​មក​កើត​បញ្ច្រាស​ទិស​គ្នា​ ហើយ​បាន​ជែង​រថយន្ត​ទីតាន​ចំណុះ​១តោន​កន្លះ​ ពាក់​ស្លាក​លេខ​ កំពង់ធំ​ 2A-0014 បើក​បរ​ដោយ​ឈ្មោះ​ អ៊ុក​ សែ​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ នៅ​ភូមិ​ស្វាយ​ស្រណោះ​ ឃុំ​រកា​អារ​ ស្រុក​កង​មាស​ ។​

ដោយ​ឃើញ​ស្ថាន​ភាព​មិន​ស្រួល​បែប​នេះ​ អ្នក​បើក​បរ​រថយន្ត​ហុីយ៉ាន់​ដាយ​ ដឹក​តុ​ការ​ ឈ្មោះ​ នីម​ ហាន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ រស់​នៅ​ភូមិ​រោង​គោ​ ឃុំ​បារាយណ៍​ ស្រុក​ព្រៃ​ឈរ​ បាន​បួង​ចង្កូត​គេច​ដោយ​ជាន់​ហ្វ្រាំង​ពី​ចម្ងាយ​អូស​កង់​ ធ្វើ​ឱ្យ​កន្ទុយ​រ៉ឺម៉ក​ដែល​ដឹក​តុ​ការ​ពេញ​ បាន​គ្រវី​ក្រវាត់​ចុះ​ឡើងៗ​ ប្រទាញ​ទៅ​ខាង​ឆ្វេង​ដៃ​បុក​រថយន្ត​ទីតាន​របស់​ឈ្មោះ​ សែ​ ត្រូវ​ផ្នែក​ខាង​មុខ​​ រួច​រថយន្ត​ដឹក​តុ​ការ​ក្រឡាប់​ភីង​ធ្លាក់​ទៅ​ក្បែរ​រថយន្ត​ដឹក​អុស​ ដែល​ធ្លាក់​ប៉ុន្មាន​ម៉ោង​មុន​នោះ​ ជះ​សម្ភារ​ការ​ និង​កម្ម​ករ​ធ្វើ​ម្ហូប​ចំនួន​១២​នាក់​ ខ្ទាត​រប៉ាត់​រប៉ាយ​ពេញ​កន្លែង​កើត​ហេតុ​របួស​ធ្ងន់​ស្រាល​ទាំង​អស់​គ្នា​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ព្រៃ​ឈរ​ ។​ វត្ថុ​តាង​ទាំង​ពីរ​ករណី​ខាង​លើ​ កម្លាំង​ជំនាញ​ចរា​ចរណ៍​ស្ទូច​មក​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃ​ឈរ​ ៕​​