ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវប្រពន្ធរបស់ខ្លួន ដាក់ពាក្យប្តឹងមកអធិការដ្ឋានស្រុកអង្គរបុរី ឱ្យចាប់ខ្លួន និងឱ្យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត កាត់ទោសតាមច្បាប់ ដោយសារប្តីថោកទាបម្នាក់នេះបានធ្វើសកម្មភាពចាប់រំលោភទៅលើកុមារីម្នាក់ដែលត្រូវជាក្មួយរបស់ខ្លួន ដែលទើបតែមានអាយុ៨ឆ្នាំប៉ុណ្ណោះ ។
ស្ត្រីជាប្រពន្ធចោទថាជាសកម្មភាពដ៏សែនថោកទាប ដែលគាត់ឃើញទាន់ ក៏មានការស្រែកឆោឡោឡើង ផ្អើលដល់អ្នករស់នៅក្នុងភូមិមកចោមរោមមើល រួចក៏ប្តឹងប៉ូលិសឱ្យចាប់ខ្លួនភ្លាមៗទាន់នៅក្តៅ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ មីនា វេលាម៉ោង៣និង៥០នាទីរសៀល ស្ថិតនៅភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបុរី ។ អធិការនគរបាលស្រុកអង្គរបុរី លោក មូល ហ៊ុន បានឱ្យដឹងថា បុរសដែលប្រពន្ធប្តឹងឱ្យចាប់ខ្លួននេះឈ្មោះ ម៉ម ធឿន អាយុ៤០ឆ្នាំ ។ ការចាប់ខ្លួននេះ បន្ទាប់ពីប៉ូលិសបានទទួលពាក្យបណ្តឹងដែលចោទបុរសនេះពីបទចាប់កុមារី អាយុ៨ឆ្នាំ រំលោភនៅក្នុងព្រៃខាងលិចផ្ទះ នៅពេលដែលតាយាយរបស់កុមារីរងគ្រោះមិននៅផ្ទះ ដោយជាប់រវល់ទៅធ្វើស្រែ ។
លោកអធិការនគរបាលស្រុក បានបន្តទៀតថា កុមារីរងគ្រោះរស់នៅជាមួយតាយាយរបស់នាង ដោយឪពុកម្តាយចេញទៅរកស៊ីនៅឯព្រំដែនថៃ ។
ប្រភពបានបន្តថា មុនពេលកើតហេតុ តាយាយទាំង២នាក់បានចេញទៅធ្វើស្រែ ទុកឱ្យចៅស្រីនៅផ្ទះម្នាក់ឯង ដោយឃើញឱកាសល្អឪពុកមាសាច់ថ្លៃគម្រក់ បានហៅនាងតូចទៅក្នុងព្រៃខាងក្រោយផ្ទះ រួចធ្វើសកម្មភាពរំលោភទាំងកំរោល ហើយស្ត្រីជាប្រពន្ធដែលជាម្តាយមីងបង្កើតរបស់កុមារីរងគ្រោះ បានទៅទាន់ក៏ស្រែកឆោឡោឡើង និងបានដាក់ពាក្យបណ្តឹងឱ្យចាប់ខ្លួនប្តីថោកទាបនេះឱ្យសមទៅនឹងទង្វើរបស់ខ្លួន។ នៅចំពោះមុខប៉ូលិស ឈ្មោះ ម៉ម ធឿន បានសារភាពថា រូបគេពិតជាបានចាប់រំលោភពិតប្រាកដមែន តែអត់ស៊ីជម្រៅទេ ។
លោកវរសេនីយ៍ទោ សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឱ្យដឹងថា បុរសដែលចាប់រំលោភក្មួយសាច់ថ្លៃរបស់ខ្លួនអាយុ៨ឆ្នាំនេះ បានបញ្ជូនពីស្រុកមកដល់ការិយាល័យរបស់លោក ហើយយើងនឹងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត នាថ្ងៃទី៣១ មីនា នេះ ៕
ចែករំលែកព័តមាននេះ