ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​មិនព្រម​បើកប្រាក់​ឈ្នួល3​ខែកម្មករ​នាំគ្នា​រឹបអូស​ម៉ាសីុន​ដេរ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​កម្ម​ករ​-​កម្ម​ការិនី​​សិប្ប​កម្ម​​កាត់​ដេរ​​​មួយ​យី​ហោ​ Sooapperel co. Ltd ​ចំនួន​ជិត​​៨០​នាក់​ ​បាន​បញ្ចេញ​​ប្រតិ​កម្ម​​តប​ត​​ជា​មួយ​នឹង​​ថៅ​កែ​​ជន​ជាតិ​​កូរ៉េ​ម្នាក់​ ​ដែល​បាន​​ភូត​​កុហក​​ពួក​គេ​​ជា​បន្ត​បន្ទាប់​​ម្តង​ហើយ​​ម្តងទៀត​ ​ពី​រឿង​​ពេល​​វេលា​​បើក​​ប្រាក​់​ឈ្នួល​​ ​ដែល​ពួក​គេ​​ធ្វើ​ការរយៈ​​​ពេល​៣ខែ​ចុង​ក្រោយ​​នេះ មិន​ទាន់​បាន​​ទទួល​​ប្រាក់​​​ឈ្នួល​​​សូម្បី​តែ​១​កាក់​១​សេន​​នៅ​ទ្បើយ​​​ទេ​ ។​​

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​កម្ម​ករ​-​កម្ម​ការិនី​​សិប្ប​កម្ម​​កាត់​ដេរ​​​មួយ​យី​ហោ​ Sooapperel co. Ltd ​ចំនួន​ជិត​​៨០​នាក់​ ​បាន​បញ្ចេញ​​ប្រតិ​កម្ម​​តប​ត​​ជា​មួយ​នឹង​​ថៅ​កែ​​ជន​ជាតិ​​កូរ៉េ​ម្នាក់​ ​ដែល​បាន​​ភូត​​កុហក​​ពួក​គេ​​ជា​បន្ត​បន្ទាប់​​ម្តង​ហើយ​​ម្តងទៀត​ ​ពី​រឿង​​ពេល​​វេលា​​បើក​​ប្រាក​់​ឈ្នួល​​ ​ដែល​ពួក​គេ​​ធ្វើ​ការរយៈ​​​ពេល​៣ខែ​ចុង​ក្រោយ​​នេះ មិន​ទាន់​បាន​​ទទួល​​ប្រាក់​​​ឈ្នួល​​​សូម្បី​តែ​១​កាក់​១​សេន​​នៅ​ទ្បើយ​​​ទេ​ ។​​

​ក្រុម​កម្ម​ករ​​និយាយ​ថា ​បើក​​លុយ​ឱ្យ​ម្តង​​ ថ្ងៃ​នេះ​ ​ម្តង​ថា​ថ្ងៃ​នោះ​​ រហូត​​មក​ទល់​នឹង​ពេល​នេះ​ ក្រុម​កម​្មករ​​ទាំង​នោះ​​អត់​ទ្រាំ​​លែង​បាន​ត​ទៅ​ទៀត​ ​ក៏​​បាន​​នាំ​គ្នា​​សែ​ង​ម៉ាស៊ីន​​ដេរ​ ​និង​របស់​រប​រ​​ជា​ច្រើន​​ទៀត​ចេញ​ពី​​ក​្នុង​ទី​តាំង​សិប្ប​កម្ម​​នោះ ក្នុង​បំណង​​យក​ទៅ​លក់​កាត់​យក​លុយ​ប្រាក់​​ឈ្នួល​​ ។ ប៉ុន្តែ​​ស​កម្ម​ភាព​​នេះ​ ត្រូវ​​បាន​ក​ម្លាំង​​សមត្ថ​កិច្ច​ប៉​ូលិស​​ប៉ុស្តិ៍​​ចោ​ម​ចៅ​ ណែ​នាំ​​ឱ្យ​ពួក​គេ​មាន​ការ​ស្ងប់​ស្ងាត់​​ និង​អត់​ធ្មត់​​រង​់ចាំ​​អាជ្ញាធរ​ខណ្ឌ​ដោះ​ស្រាយ​ឱ្យ​ ទើប​ពួក​គេ​​​​​នាំ​គ្នា​​សែង​​របស់​របរ​ទាំង​នោះ ​ចូល​ទៅ​​ក្នុង​សិប្ប​កម្ម​​វិញ​ ។ ​

​ហេតុ​ការណ៍​​នោះ បាន​បង្ក​​ឱ្យ​មាន​​ការ​ភ្ញាក់​​ផ្អើល​​កាល​ពី​វេលា​ម៉ោង​​១១​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ដែល​សិប្ប​កម្ម​ខាង​លើ​នោះ​ ​មាន​ទី​តាំង​​ស្ថិត​​នៅ​ក្នុងភូមិ​​​ត្រពាំង​​ថ្លឹង​​ សង្កាត់​ចោ​ម​ចៅ​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។ ​​ក្រុម​កម្ម​ករ​​​ទាំង​ប្រុស​​ទាំង​ស្រី​ បាន​​ឱ្យ​​ដឹង​ថា​ ​ពួ​​កគេ​​ម្នាក់​​​ៗ​បាន​​តស៊ូ​ធ្វើ​ការ​ងារ​ ​នៅ​ក្នុង​សិប្ប​កម្ម​​ខាង​លើ​នេះ យូរ​ខែ​កន្លង​មក​ហើយ ​និង​​មាន​​ថៅ​កែ​ជា​ជន​ជាតិ​កូរ៉េ​​ជា​អ្នក​គ្រប់​គ្រង​ ​ហើយ​នៅ​​​ក្នុង​ខែ​ដំបូង​​ៗ ​​ថៅ​កែ​​បាន​បើក​​ប្រាក​់ឈ្នួល​​ឱ្យ​ជា​ធ​ម្ម​តា​ ។ ប៉ុន្តែ​​នៅ​រយ​ៈ​​ពេល​៣ខែ​ចុង​ក្រោយ​​នេះ ស្រាប់​តែ​​លែង​​បើក​ឱ្យ​ និង​បាន​​កុហក​​រហូត​ម្តង​ថាបើក​ឱ្យ​ថ្ងៃ​នេះ​ និង​ម្តង​​ថា​បើក​​ឱ្យ​​ថ្ងៃ​នោះ​ ​មិន​មាន​​ភាព​ប្រាកដ​​​ប្រជា​​សោះ​​ ។​​

ពួ​​​ក​គេ​បន្ត​ថា ​ពេល​នេះ​​ពួក​គេ​​បាន​ជំពាក់​ថ្លៃ​​ជួល​ផ្ទះ​គេស្នាក់​នៅ​ ថ្លៃ​កា​រ​ហូប​ចុ​កផ្សេងៗ​គ្រប់​ៗ​គ្នា​​ គ្មាន​ប្រាក់​សង​​គេ​​នោះ​ទេ​ ម្នាក់​ៗ​​ស្ទើរ​ដាច់​ខ្យល​់​ហើយ​ ។ ម៉្យាងទៀត​​ អ្វី​ដែល​សំខាន់​​ថែម​ទៀតនោះ ​គឺ​នៅ​​ក្នុង​ឱកាស​​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​​​ខ្មែរ​ខាង​មុខ​នេះ ​។ ​​ពួក​គេ​​និយាយ​​ត្អូញ​ត្អែរ​​ថា​ អ្វី​ៗ​ត្រូវ​បាន​​ខក​បំណង​អស់​​ ព្រោះ​តែ​ថៅ​កែ​​មិន​បើ​ក​ប្រាក​់ឈ្នួល​​ឱ្យ​ ។ ​ថៅ​​កែ​​សិប្បក​ម្ម​​ខាង​លើ​​នេះ ​​​ក្រទ្បិច​ក្រទ្បុច​​ខ្លាំង​ណាស់​ ​និយា​យ​កុហក​រហូត​ ។ ​​នៅ​ពេល​​ដែល​ពួក​​គេ​គំរាម​ប្តឹង​​​សមត្ថកិច្ច​​ ថៅ​កែ​​នេះបាន​ប្រាប់​ថា ​ខ្លួន​គ្មាន​ប្រាក់​​បើ​ក​ឱ្យ​ពួក​គេ​ទេ ​គឺ​សុខ​ចិត្ត​​ជាប់​គុក​ ។

ការ​​និយាយ​​ក្នុង​ភាព​មិន​​ទទួល​ខុស​ត្រូវ​​បែប​នេះ​ ​បាន​ធ្វើ​ឱ្យ​ពួក​គេ​​មាន​ការ​ក្តៅ​ក្រហាយ​​គ្រប់​ៗ​គ្នា​​ ទើប​​នៅ​វេលា​​ព្រឹក​ថ្ងៃ​ទី​​៣០ មីនា ​ពួក​គេ​​បាន​នាំ​គ្នា​ជញ្ជូន​ម៉ាស៊ីន​ដេរ​ និង​របស់​របរ​​​នៅ​ក្នុង​សិប្ប​កម្ម​​ខាង​លើ​ចេញ​​ក្រៅ​ ក្នុង​បំណង​​យក​ទៅ​លក់​ ដើម្បី​​ជា​ការ​​កាត់​កង​គ្នា ។ ​ប៉ុន្តែ​​នៅ​ពេល​នោះ ត្រូវ​បាន​សមត្ថ​កិច្ច​​រារាំង​​ និង​ណែ​នាំ​​ឱ្យ​ជញ្ជូន​​របស់​របរ​នោះ​​ ចូល​​ទៅ​ក្នុង​សិប្ប​កម្ម​វិញ​​រង​់ចាំ​អាជ្ញាធរ​​ដោះ​ស្រាយ​​ឱ្យ ។ ​

មិន​អាច​​ស្វែង​រក​​ការ​បំភ្លឺ​​ណា​មួយ​ពី​ថៅ​កែ​​ជន​ជាតិ​កូរ៉េ​​ ដែល​ជាប់​ចោទ​​នោះ​​បាន​ទេ​ ​ហើយ​​មិន​ទាន់​​ដឹង​ថា​ ពេល​នេះ​​លោក​ថៅ​កែ​ ស្ថិត​​នៅ​ទី​ណា​នៅ​ទ្បើយ​ ។ សង្ស័យ​​ទៅ​សម្ងំ​ដេក​នៅ​​កា​ស៊ី​ណូ​ណា​មួយ​​ក៏​មិន​​ដឹង​ដែរ​ ព្រោះ​មិន​អាច​​ទាក់​ទង​​បាន​តាម​ទូរស័ព្ទ​ ៕