ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ចចំរុះ​​គ្រប់ស្ថាប័​ននៅ​ស្រុកពេ​ជ្រាដា​​បាន​រុករក​ឃើញទីតាំ​ងលាក់​ឈើប្រណីត​​ដែល​មា​នទំហំមុ​ខ​កាត់​ធំៗប្រមាណ​ជាង៣០០​​កំណាត់

11 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ ឈើប្រណីត​ប្រភេទធ្នង់ នាងនួន​ដែលមានទំហំមុខកាត់ធំៗ ប្រមាណ​ជាង៣០០កំណាត់ ត្រូវ​បាន​កម្លាំង​សមត្ថកិ​ច្ច​ចំរុះ ​និងជំនាញ​​រដ្ឋបាល​​​ព្រៃឈើ​ រុករក​​ឃើញ ទីតាំង​​លាក់ទុក​ឈើ​ប្រណីត​ដែល​ក្រុម​ ​ឈ្មួញ​បាន​​លាក់​ទុក​ ដោយ​រកឃើញ​នៅ​វេលា ម៉ោង៥​ល្ងាច ថ្ងៃទី៣០​ មីនា​២០១​៤​ ​ស្ថិតក្នុងភូមិ​ក្រង់សេះ ​ឃុុំក្រង់សេះ​ ស្រុកពេជ្រា​ដា ខេត្ត​មណ្ឌ​លគិរី ។

ខេត្ត​ម​ណ្ឌល​​គិរី ៖ ឈើ​​ប្រណីត​​ប្រភេទ​ធ្នង់ នាងនួន​​ដែលមានទំហំ​មុខកាត់​ធំៗ ប្រមាណ​​ជាង៣០០​កំណាត់​ ត្រូវ​​បាន​កម្លាំង​​សមត្ថ​កិ​ច្ច​ចំរុះ ​និង​ជំនាញ​​​រដ្ឋបាល​​​​ព្រៃឈើ​ រុករក​​​ឃើញ ទីតាំង​​​លាក់ទុក​​ឈើ​ប្រណីត​​ដែល​ក្រុម​​ ​ឈ្មួញ​​បាន​​​លាក់​ទុក​​ ដោយ​រកឃើញ​​នៅ​វេលា​ ម៉ោង៥​​ល្ងាច ​ថ្ងៃទី៣០​​ មីនា​២០១​៤​​ ​ស្ថិតក្នុងភូមិ​​ក្រង់សេះ ​ឃុុំក្រង់​សេះ​ ស្រុកពេជ្រា​ដា ខេត្ត​មណ្ឌ​លគិរី ។

បើតាម​អ្នក​​ឆ្លើយឆ្លង​ព័ត៌មា​នកោះសន្តិភាព​ បាន​ឱ្យ​ដឹង​ថា​ មក​ដល់វេលា​​ម៉ោង១១ យប់​ថ្ងៃទី៣០មីនា ​២០១៤​ គេឃើញ​​ឈ្មួញ បាន​នាំនូ​វ​ក្បួន​រថយន្ត​ឡង់គ្រីសរ័​ ប្រហែល២០​គ្រឿង ដឹកកម្មករ​ពេញ ដើម្បី​មក​ប្លន់យក ​​ឈើប្រណីត​ទាំងនោះ​ ដោយ​ ក្រុម​កម្មករ​​​នាំ​គ្នា​​  លើកឈើរ​​​ប្រណីតដាក់​​លើរថ​យន្ត​បានខ្លះ ​។

ប្រភពបាន​ឱ្យ​ដឹ​ង​ទៀតថា​ កម្លាំងសមត្ថកិច្ច​​ចំរុះ​ ដែល​ប្រដាប់​​ដោយ​អាវុធ ​យាមទីតាំង​​ខាងលើតាំង​​ពីល្ងាចម៉ោង​៥នោះ​ ពេល​នេះ​កម្លាំងសមត្ថកិច្ច​ចំរុុះ បាន​នាំ​គ្នាដក​ឃ្លា ​ចេញ​ពី​កន្លែងទីតាំងនោះ​មួយអន្លើ​ ​ដោយ​ព្រួយបារម្ភ​ខ្លាចមា​ន​បាតុភាព​មិនប្រក្រតី​ពី​​ឈ្មួញ​ដ៏មានឥទ្ធិពល​ម្នាក់នេះ​ ។

ទាក់ទងបញ្ហា​​នេះទាំង​ លោកអភិបាល​​ខេត្ត ទាំងលោក​ស្នងការ​ខេត្ត មណ្ឌលគិរី​​បាន​​ចេញ បញ្ជា​ឱ្យ​បង្រ្កាប​ទីតាំង​លាក់​ឈើ​ប្រណីតខាង​លើនេះឱ្យខានតែបាន ។