ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តហ៊ីយ៉ាន់ដាយ​បុកគ្នាជាមួយរថយន្តស្ទូចគ្មានអ្នករងរបួស

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយ​មួយគ្រឿង បាន​បុកគ្នា​ជាមួយរថយន្តស្ទូចនៅ​វេលា​ម៉ោង ១០និង៣០នាទី យប់ថ្ងៃទី៣០ មីនា ២០១៤ នៅតាម​បណ្តោយ​ផ្លូវ​ជាតិលេខ៦ ស្ថិតនៅ​ភូមិកៀនឃ្លាំង សង្កាត់ព្រែក​លៀប ខណ្ឌឬស្សីកែវ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុនពេល​កើត​ហេតុ គេ​ឃើញ រថយន្ត​ហ៊ីយ៉ាន់ដាយចំណុះ ៥តោន ពណ៌ស ពាក់ស្លាក​លេខ​

រាជធា​នី​ភ្នំពេញ ​៖ រថយន្ត​ហ៊ីយ៉ាន់ដាយ​​​មួយគ្រឿង​ បាន​បុកគ្នា​​​ជាមួយរថយន្ត​ស្ទូច​នៅ​​វេលា​ម៉ោង ​១​០និង៣​០នា​ទី យប់​ថ្ងៃទី​៣០ មីនា ២០១៤ ​នៅតាម​បណ្តោយ​ផ្លូវ​​ជាតិលេខ៦ ស្ថិតនៅ​​ភូមិកៀន​ឃ្លាំង សង្កាត់ព្រែក​​លៀប ខណ្ឌឬស្សី​កែវ រាជធានី​​ភ្នំពេញ ។

ប្រភព​ព័ត៌មា​ន​បាន​ឱ្យ​ដឹង​​ថា នៅ​មុនពេល​​កើត​​ហេតុ គេ​ឃើញ​ រថយន្ត​ហ៊ីយ៉ាន់​​ដាយចំណុះ ៥តោ​ន​ ពណ៌ស ពាក់ស្លាក​​​លេខ​ភ្នំពេញ​ 3B-6972 ដឹក​​សម្ភារះ ​គ្រឿងទេស ​ទៅកាន់ខេត្ត​រតនះ​​គិរី បើកក្នុង​ទិស​ដៅពីត្បូងទៅ​​ជើងនៅ​លើ​ផ្លូវកៅស៊ូ មក​ដល់​ចំណុច​កើត​​ហេតុ​ស្រាប់​តែមាន​រថយន្ត​​ស្ទូចពណ៌ត្រេអ៊ី​ របស់បញ្ជាការ​ដ្ឋានកងវិស្វកម្ម​ ពាក់ស្លាក​លេខ​ ខេមរះ​ភូមិន្ទ ​01 46922 ជិះក្នុង​ទិសដៅ ពី​ជើង​​ទៅត្បូង មក​ដល់​ចំណុច​​កើត ហេតុ គឺមានស្លាក​សញ្ញា ឱ្យជិះវៀង​ទៅផ្លូវ ក្រោ​មដែលជាផ្លូ​វដី ទើប​និង​ស្ថាបនា តែរថយន្ត​ស្ទូច​នេះ​​មិនព្រមជិះតាម​ ស្លាក​សញ្ញាទេ​ ​គឺបាន​មកជិះ ប្រ​ជ្រៀតលើផ្លូវ​កៅស៊ូជា​មួយ​រថយន្ត ហ៊ី​យ៉ាន់​ដាយ​​បញ្រ្ចាស់ទិស​គ្នា​ក៏បាន​បុកគ្នា គាបជាប់​បណ្តាលឱ្យ​​រយន្ត ទាំងពីរ​គ្រឿង ដាច់កា​ឡេមុខ ដូចគ្នា​ នៅ​សល់តែ១តឹកទៀត ទេ​រថយន្ត​ហ៊ីយ៉ាន់​ដាយ ធ្លាក់ផ្លូវ ​ក្រឡាប់បាត់​ហើយ ។

ក្រោយ​ពេល​​កើត​ហេតុ​​ ម្ចាស់​រថយន្តទាំងពីរ​គ្រឿង ចរចារគ្នាមិនត្រូវ សមត្ថកិច្ច​ក៏យករថយន្តទាំង០២គ្រឿងទៅដោះស្រាយគ្នា នៅការិយាល័យចរាចរណ៏ក្រុង ។