រាជធានីភ្នំពេញ ៖ បុរសម្នាក់ រងរបួសស្រាលដោយសាររថយន្ត ម៉ាកហុងដា ស៊ីវិច បើកមកបុកពេលកំពុងជិះម៉ូតូតែម្នាក់ឯង ។ហេតុការណ៏នេះកើតឡើង នៅវេលាម៉ោង៩និង១០ នាទី យប់ថ្ងៃទី ៣០ មីនា២០១៤ នៅតាមបណ្តោយផ្លូវ លេខ១៩៨៦កែងផ្លូវលេខ ១០១១ ចំណុចមុខមន្ទីរពេទ្យសែនសុខ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្តម៉ាកហុងដា ស៊ីវិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2B-1121 បើកក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវលេខ ១៩៨៦ ស្របពេលនោះក៏មាន ម៉ូតូម៉ាCBR ពណ៌ក្រហម អត់មានស្លាកលេខ បើកតាមផ្លូវ ១៩៨៦ ក្នុងទិសដៅបញ្រ្ចាស់គ្នាជាមួយរថយន្ត ស្រាប់តែមកដល់ចំណុចកើតហេតុ រថយន្តបានបើកបួង ចូលផ្លូវ ១០១១ បត់ឆ្វេង ខណះនោះក៏បានបុក ម៉ូតូម៉ាក CBR បណ្តាលឱ្យដួលបោកទៅនិងថ្នល់ អ្នកជិះម៉ូតូរលាត់ដៃ ជើង បន្តិចបន្តួច ។ បន្ទាប់មករថយន្តក៏បើករត់ តាមផ្លូវ ១០១១ បានចម្ងាយ ៣០០ម៉ែត្រ សមត្ថកិច្ចដេញចាប់បាន មកវិញ ។
ក្រោយពេលហេតុ អ្នកជិះម៉ូតូពុំបានទៅពេទ្យ ទេដោយគិតថារបួសតិចតួច ចំណែក រថយន្តនិង ម៉ូតូត្រូវបាន សមត្ថកិច្ច យកទៅរក្សាទុកនៅ ខណ្ឌសែនសុខ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ