ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ដី​ទៅចាក់​ពូន​លើ​​ផ្នូរ​ខ្មោច​​បើក​ឡើង​​ទួល​ក្រឡាប់​​អ្នក​បើក​​បរ​របួស​​ស្រាល​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​បាន​​បើក​រថយន្ត​​​ដឹក​ដី ដើម្បី​​យក​មកចាក់​​ពូន​លើ​ផ្នូរ​​ខ្មោច​ចិន ​ខណះ​បើក​​ជិតមក​ដល់​​ផ្នូរ​ហើយ​​នោះ​ រថយន្ត​ក៏​​បើក​ឡើង​ដី​ទួល​ ​នៅ​ក្បែ​រ​ផ្នូរនោះ ​បណ្តាល​ឱ្យ​​រថយន្ត ក្រឡាប់​​ប្រាស់​ខ្លួន​ដេក​ក្បែ​រ​ផ្នូរ ដោយ​បែ​ក​កញ្ចក់​​ខាង​មុខ ហៀរ​ព្រេង ចំណែក​ឯ​​អ្នក​បើកបរ រងបួស​​ដើមទ្រូង ដៃជើង​ ​ប៉ុន្តែមិនធ្ងន់​ធ្ងរ​ទេ ។ហេតុការណ៏នេះ​ កើត​ឡើង​នៅ​​វេលា​ម៉ោង ៤និង

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​បាន​​បើក​រថយន្ត​​​ដឹក​ដី ដើម្បី​​យក​មកចាក់​​ពូន​លើ​ផ្នូរ​​ខ្មោច​ចិន ​ខណះ​បើក​​ជិតមក​ដល់​​ផ្នូរ​ហើយ​​នោះ​ រថយន្ត​ក៏​​បើក​ឡើង​ដី​ទួល​ ​នៅ​ក្បែ​រ​ផ្នូរនោះ ​បណ្តាល​ឱ្យ​​រថយន្ត ក្រឡាប់​​ប្រាស់​ខ្លួន​ដេក​ក្បែ​រ​ផ្នូរ ដោយ​បែ​ក​កញ្ចក់​​ខាង​មុខ ហៀរ​ព្រេង ចំណែក​ឯ​​អ្នក​បើកបរ រងបួស​​ដើមទ្រូង ដៃជើង​ ​ប៉ុន្តែមិនធ្ងន់​ធ្ងរ​ទេ ។ហេតុការណ៏នេះ​ កើត​ឡើង​នៅ​​វេលា​ម៉ោង ៤និង​១៥នាទី រសៀល​ ថ្ងៃ​ទី ៣០​មីនា ​២០១៤ នៅ​ក្បែរផ្នូរខ្មោច​ ចំណុចជើង​ភ្នំយ៉ាត ​ស្ថិត​នៅ​ភូមិវត្ត​ សង្កាត់ប៉ៃលិ​ន ក្រុង​ប៉ៃលិន​ ។

ប្រភពព័ត៌មាន​បាន​​ឱ្យ​ដឹង​ថា ជនរងគ្រោះ​​មាន ឈ្មោះ នី ​ភេទ ប្រុស អាយុ​២៦ឆ្នាំ ជាអ្នក​​បើក​រថយន្ត​​ដឹក​ដី ។ក្រោយ​​ពេល​​កើត​ហេតុ​ អ្នក​បើក​ប​រ​ត្រូវ​គេនាំ​ ទៅ​លាង​របួស​​នៅ​មន្ទី​រខេត្ត​​ ចំណែក​​រថយន្ត​ត្រូវ​បាន​​គេ​ស្ទូច​យក​​ទៅ​ជួស​ជុល​​នៅ​យានដ្ឋាន ​។