ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​សង់​​កូរ៉េ​ពន្លះ​គ្នា​​ជា​មួយ​ម៉ូតូ​វីវ៉ា​របួស​​ធ្ងន់០១​នាក់​​ស្រាល​០១​​នាក់​នៅ​​ក្រុង​​បាត់​​ដំ​បង

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ នារី​ម្នាក់​របួស​ធ្ងន់​និង​បុរស​ម្នាក់ របួស​ស្រាល​ក្នុង​ហេតុ​ការណ៏​គ្រោះ​ថ្នាក់​ចរាចរណ៏​ម៉ូតូ​បុក​ម៉ូតូ នៅ​វេលា​ម៉ោង​៧និង​១០​នា​ទី​ ថ្ងៃ​ទី​៣០​មីនា ២០១៤ នៅ​ចំណុច​ក្បែរ សណ្ឋាគារ​ខេមរាមួយ ស្ថិត​នៅ​ភូមិ​ជ្រៃកោង សង្កាត់ស្លាកែត ក្រុង​បាត់​ដំបង​។

ខេត្ត​បាត់​ដំបង ៖ នារី​ម្នាក់​របួស​ធ្ង​ន់​និង​បុរស​​ម្នាក់ របួស​​ស្រាល​ក្នុង​ហេតុ​ការណ៏​​គ្រោះ​ថ្នាក់​ចរាចរណ៏​​ម៉ូតូ​បុក​ម៉ូតូ​ នៅ​វេលា​​ម៉ោង​៧និង​​១០​នា​ទីយប់​ ថ្ងៃ​ទី​៣០​​មីនា ២០១៤ ​នៅ​ចំណុច​ក្បែរ ​សណ្ឋាគារ​​ខេមរាមួយ ​ស្ថិត​នៅ​ភូមិ​​ជ្រៃកោង សង្កាត់ស្លាកែត​ ក្រុង​បាត់​ដំបង​​។

ប្រ​ភព​ព័ត៌​​មាន​ពី​អ្នក​​ឃើញ​ហេតុការណ៏​​ បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​​ហេតុ គេ​ឃើញ​នារី​​ម្នាក់​ ជិះ​ម៉ូតូ​​ម៉ាក​វីវ៉ា ​ពណ៌​ក្រ​ហម ​ពាក់ស្លាក​​លេខ​បាត់​ដំបង​ ​​1M-2820 ​ធ្វើ​ដំណើរ​ក្នុង​​ទិសដៅ ​ពីលិច​​មក​កើត​ មក​ដល់​​ចំណុច​ក្បែរ​​សណ្ឋា​គារ​​ខេមរា​មួយ ​ស្រប​ពេល​នោះ​ដែរ​​ក៏​មាន​បុរស ​០២​នាក់​ជិះម៉ូសង់​​កូរ៉េ ពាក់​ស្លាក​​លេខ បាត់​ដំបង​​1N-3093 ​បើក​ក្នុង​​ស្ថាន​ភាព​​ស្រវឹង​ជោគ​ចំ ​រេ​ពេញ​​ផ្លូវ ក្នុង​ទិស​​ពី​កើត​មក​​លិច បញ្ច្រាស់​គ្នា ជាមួយម៉ូតូ​នារី​រងគ្រោះ ​មក​ដល់ចំណុ​ច​កើត​ហេតុ​​ក៏​​បាន​ទៅ​​បុក​ម៉ូតូ​​នារីរង​គ្រោះ​​ ពេញ​​ទំហឹង បណ្តាល​​ឱ្យ​នារីជិះ​ម៉ូតូវីវ៉ារង​របួស​ធ្ងន់​ ចំណែក​​អ្នក​ជិះសង់​​កូរ៉េម្នាក់ ​របួស​បាក់​​ដង​កាំ​បិត​ ​ដេក​ស្រែក​​​នៅ​កន្លែង​​កើត​​ហេតុ ឯ​ម្នាក់​ទៀត​​អត់​មាន​​របួស រត់គេច​​ខ្លួន​បាត់ ។

ក្រោយ​​ពេល​កើត​ហេតុ​ អ្នក​រងគ្រោះ​​ត្រូវ​បាន​គេ​ដឹក​ទៅ​​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ ចំណែក​ម៉ូតូ​ទាំង០២​គ្រឿ​ង ត្រូវបាន​​សមត្ថកិច្ច​យក​ទៅ​​រក្សាទុក នៅ​ការិយាល័យ​​ចរាចរណ៏​ផ្លួវគោក​ខេត្ត ដើម្បីដោះ​​ស្រាយ​តាម​​ផ្លូវ​ច្បាប់ ។