ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទា​រក​​ចម្លែក​​​​​មាន​​ខ្លួន​​មួយ​​ក្បាល​​ពីរ​​ស្លាប់​​ក្នុង​​ផ្ទៃ​​ម្តាយ​​​មុន​​ពេទ្យ​​គ្រូពេទ្យ​​ធ្វើ​​កា​វះ​​កាត់

11 ឆ្នាំ មុន

​ខេត្ត​មណ្ឌល​គិរី ៖ ហេតុកា​រណ៏ភ្ញាក់​ផ្អើល​មួយ បានកើត​ឡើង​ខណៈ​ដែលទារក​ម្នាក់ កើត​មកមាន​ក្បាល​ពីរ ដងខ្លូន​តែមួយ ហើយ​​​​ត្រូវស្លាប់​បាត់បង់​ជិវិត ក្នុងផ្ទៃ​ម្តាយ ក្នុង​មន្ទីរពេទ្យ​ប្រទេស​វៀត​ណាម ហេតុកា​រណ៏នេះ​បានកើត​ឡើង​នៅម៉ោង ​៨​ព្រឹក​ថ្ងៃ​ទី៣០​ មីនា ​២០១៤ ​ស្ថិតក្នុងភូមិ​អូរអាម ឃុំស្រែ​ខ្ទុម ស្រុ​កកែវ​សីមា ។

​ខេត្ត​មណ្ឌល​គិរី ៖ ហេតុកា​​រណ៏​ភ្ញាក់​ផ្អើល​​មួយ ​បានកើត​​ឡើង​​ខណៈ​​ដែលទារ​ក​​ម្នាក់ កើត​​មក​មាន​​ក្បាល​​​ពីរ ដងខ្លួន​​តែមួយ​ ​ហើយ​​​​​ត្រូវស្លាប់​​​​បាត់បង់​​​​ជី​វិត ​ក្នុងផ្ទៃ​​​ម្តាយ ក្នុង​មន្ទីរ​​ពេទ្យ​​ប្រទេស​​​វៀត​ណាម​​ ហេតុកា​រណ៏​​នេះ​​បាន​​កើត​ឡើង​​​​នៅម៉ោង​ ​​៨​​ព្រឹក​​​​ថ្ងៃ​​ទី៣០​​​ ​ មីនា​ ​២០១៤​ ​​ស្ថិតក្នុង​ភូមិ​អូ​រអាម​ ​ឃុំស្រែ​​ខ្ទុម ​ស្រុ​កកែវ​​សីមា​ ។

ប្រភព​​ពីអ្នក​បក​ប្រែភា​សាវៀត​​ណាម បាន​បញ្ជាក់​​​ពីសម្តី​គ្រូ​ពេទ្យ​​វៀតណាម​​ថា គ្រូពេទ្យ​បាន​​ខ្នះ​ខ្នែង​ ​​ធ្វើការវះ​​​កាត់​បង្កើត​​​​ទារក​ ​តែដោយ​​សុខ​ភាព​​ទារក​​ខ្សោយ​​​ពេក​ ​ ទើប​បាន​​ស្លាប់​​នៅ​ក្នុង​​ផ្ទៃម្តាយ​​​បែបនេះ​​​។ ​គ្រូពេទ្យ​​​បញ្ជាក់​​ថា ទារក​​​មានទម្ង​ន់​៤គី​ឡូ​ក្រាម ​ក្រោយ​​​ពេលវះ​​កាត់រួ​ច​​ និង​បាន​​ថតឆ្លុះ​​​មើល​ទៅ​​មាន​ដុះឆ្អឹង​​​លលាដ៏​​ក្នុង​ដុំ​សាច់​​នោះ​ផង​​​ដែរ​។

គ្រូសារ​​ដែល​​បង្កើត​​បាន​ទា​រក​ចម្លែក​​​បាន​ឲ្យ​ដឹង​ថា​ ​ ស្រ្តី​ឈ្មោះ​ ​​សេង ​​ហន​ និងបុរស​​​ឈ្មោះ ​ចាន់​​​រង្សី មាន​អាយុ​​​២០ឆ្នាំ​ ​ដូចគ្នា ​បានបង្កើត​​ទារក​ចម្លែក​ ​ម្នាក់ភេ​ទ​​ប្រុស​ ដោយ​ធ្វើ​ការវះ​​កាត់​នៅមន្ទីរ​​​ពេទ្យ​ប្រទេស​​​វៀត​ណាម​​ ហើយ​ទារក​​ម្នាក់​នោះ​​​បាន​​ស្លាប់​​នៅក្នុង​​ផ្ទៃម្តាយ​​​តាំងពី​មុន​គ្រូ​ពេទ្យ​​​ធ្វើការ​វះ​កាត់​​ម្លេះ​។

ប្រភពបញ្ជាក់​ថា ​មូលហេតុ​​ដែលនិយា​យ​ថា ទារក​ចម្លែក​នោះ​ដោយ​ ក្បាល​របស់​ទារក​មានដុះ​ ​ដុំសាច់ ​មួយ​ដុំធំ​ជាប់​​ល​លា​ដ៏​ក្បាល​​ផ្នែកខាង​​ស្តាំ ​ហើយ​នៅ​លើដុំ​សាច់​នោះ​មានដុះ​សក់​ថែម​ទៀត​។​ ទារកនេះ​​បានចាប់​កំណើត​​ក្នុងផ្ទៃ​ម្តាយ​​រយះពេល​​១១ខែ​ ទម្រាំម្តាយ​​ឈឺពោះកើត​​។ក្រុមគ្រួសារ​បា​ននាំយកទារក​នោះ​មកដល់​ប្រទេសកម្ពុ​ជា​វិញ​ហើយ​ ​ និងកំពុងតែ​ ​រៀប​ចំ​ធ្វើ​​បុណ្យ​តាម​​ប្រណៃ​​ណី។