ពលរដ្ឋថៃ កាលពីថ្ងៃទី៣០ មីនា បាននាំគ្នាទៅបោះឆ្នោតដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភាថ្មីចំនួនពាក់កណ្តាល មុនពេលការបង្ហាញខ្លួនរបស់នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោកស្រី យីងឡាក់ សីុណាវ៉ាត្រា នៅមុខគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ ។
ពួកប្រឆាំងថៃ ដែលធ្វើបាតុកម្មចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៣មក ដើម្បីឱ្យលោកស្រី យីងឡាក់ ចាកចេញពីតំណែងទាមទារនីតិវិធីដកលោកស្រីចេញ ដែលបែបនេះនឹងអាចពឹងលើព្រឹទ្ធសភា ។
ទទួលការចោទប្រកាន់ពីការយកប្រាក់ជាច្រើនជួយដល់កសិករ លោកស្រី យីងឡាក់ ត្រូវមកការពារការចោទប្រកាន់នេះ នៅមុខគណៈកម្មាធិការប្រឆាំងអំពើពុករលួយនាថ្ងៃទី៣១ មីនា ។
បាតុកម្មប្រឆាំងលោកស្រី យីងឡាក់ ដែលជួនការផ្ទុះអំពើហិង្សាចាប់តាំងពីខែវិច្ឆិកាមក បណ្តាលឱ្យមនុស្សស្លាប់២៣នាក់ហើយ ។ មនុស្សជាច្រើនសិបពាន់នាក់នៅបន្តហែក្បួនប្រឆាំងទៀត នាថ្ងៃទី២៩ មីនា នៅក្រុងបាងកក ។
ការបោះឆ្នោតនាថ្ងៃទី៣០ មីនា គឺជ្រើសរើសព្រឹទ្ធសមាជិក៧៧រូប ក្នុងចំណោមកៅអីព្រឹទ្ធសភាទាំង១៥០ ។ ចំណែកសមាជិកព្រឹទ្ធសភា៧៣រូបទៀត ត្រូវតែងតាំងដែលជាទូទៅតែងជាអ្នកគាំទ្រដល់ពួកអ្នកតវា៉ ។ ដើម្បីអាចសម្រេចលើនីតិវិធីដកតំណែងនាយករដ្ឋមន្ត្រីទាល់តែមានសំឡេង៣ភាគ៥នៃព្រឹទ្ធសមាជិកគាំទ្រ ៕
ចែករំលែកព័តមាននេះ