ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​កំណើន​​សេដ្ឋកិច្ច​វៀត​ណាម​​ធ្លាក់​ចុះ​​នៅ​ក្នុង​ត្រីមាស​​ទី​1ឆ្នាំ​​2014​នេះ

11 ឆ្នាំ មុន

កំណើន​សេដ្ឋ​កិច្ច​វៀត​ណាម​​បាន​ធ្លាក់​ចុះ​​នៅ​​ក្នុង​​ត្រីមាស​ទី​​១​​ឆ្នាំនេះ​ នៅ​គ្រា​ដែល​រដ្ឋា​ភិ​បាល​​​បរា​ជ័យ​ក្នុង​​ការ​​ជំរុញ​​កម្ចី​​ដល់​ក្រុម​ហ៊ុន​ពា​ណិជ្ជ​​កម្ម​​ដោយ​សារ​ធនា​គារ​​ជា​ច្រើន​ប្រឹង​ប្រែង​​​ទាំ​ង​ត្រដាប​​ត្រដួស​​ជា​មួយ​បំណុល​ខូច​​ ។​

ការិ​យា​ល័យ​​ស្ថិតិ​​ទូ​ទៅ​​បាន​និយាយ​​នៅ​​ទី​​ក្រុង​ហាណូយ​ថា ​ផលិ​ត​ផល​ក្នុង​ស្រុក​​សរុប​​បាន​​កើន​ឡើង​​៤,៩៦%​ ​នៅ​ក្នុង​​ត្រី​មាស​ទី​​១​​ឆ្នាំនេះ​​បើ​ធៀប​នឹង​​រយៈ

​​​កំណើន​សេដ្ឋ​កិច្ច​វៀត​ណាម​​បាន​ធ្លាក់​ចុះ​​នៅ​​ក្នុង​​ត្រីមាស​ទី​​១​​ឆ្នាំនេះ​ នៅ​គ្រា​ដែល​រដ្ឋា​ភិ​បាល​​​បរា​ជ័យ​ក្នុង​​ការ​​ជំរុញ​​កម្ចី​​ដល់​ក្រុម​ហ៊ុន​ពា​ណិជ្ជ​​កម្ម​​ដោយ​សារ​ធនា​គារ​​ជា​ច្រើន​ប្រឹង​ប្រែង​​​ទាំ​ង​ត្រដាប​​ត្រដួស​​ជា​មួយ​បំណុល​ខូច​​ ។​

ការិ​យា​ល័យ​​ស្ថិតិ​​ទូ​ទៅ​​បាន​និយាយ​​នៅ​​ទី​​ក្រុង​ហាណូយ​ថា ​ផលិ​ត​ផល​ក្នុង​ស្រុក​​សរុប​​បាន​​កើន​ឡើង​​៤,៩៦%​ ​នៅ​ក្នុង​​ត្រី​មាស​ទី​​១​​ឆ្នាំនេះ​​បើ​ធៀប​នឹង​​រយៈ​​ពេ​លដូច​គ្នា​កាល​ពី​​ឆ្នាំមុន ​​​។​

​​អ្ន​ក​រៀប​ចំ​គោល​ន​យោ​បាយ​​របស់​​វៀត​​ណាម​​កំពុង​ប្រឹង​ប្រែង​​ជំរុញ​សេដ្ឋ​កិច្ច​​ដែ​ល​​ធនា​​គារ​ពិភព​លោក​​ព្យា​ករ​​ថា​​នឹង​កើន​ឡើង​​៥,៤​%​​នៅ​​ក្នុង​ឆ្នាំ​នេះ ​ទាប​ជាង​​​ទិសដៅ​​របស់​​រដ្ឋាភិ​បាល​​ដែល​​ព្យា​ករ​ថា​​កើន​ឡើង​​៥,​៨%​ ហើយ​​ជា​​កំណើន​​ក្រោម​​៧%​​ដល់​ទៅ​​៧​​ឆ្នាំពេញ ​។​

​កាល​​ពីសប្តាហ៍​មុន​ ធនា​គារ​កណ្តាល​​បាន​​កាត់​បន្ថយ​​អត្រា​ការ​ប្រាក់​​របស់​ខ្លួន​ ហើយ​​បាន​​និយាយ​ថា ខ្លួន​កំពុង​​បង្កើន​កិច្ច​ប្រឹង​ប្រែង​​ដើម្បី​​បង្កើត​​លក្ខ​​ខ​ណ្ឌ​​អំណោយ​ផល​​បន្ថែម​​ទៀត​​​សម្រាប់​វិនិ​យោ​គិន​​បរ​ទេស​ រួម​ទាំង​​ផែន​ការ​​​ដេញ​ថ្លៃ​​ទ្រព្យ​សកម្ម​​បំណុល​​ខូច​​របស់​​ធនា​គារ​​​ផង​ដែរ​ ។​​

លោក​​​​Nguyen​ Tri ​Hieu​ ​សេដ្ឋ​វិទូ​​ធនា​គារ​​Ocean​ Comme​rcial Joint-Stock Bankនៅ​ទីក្រុង​​ហាណូយ​​និយាយ​ថា ​សេដ្ឋ​កិច្ច​វៀត​ណាម​​នៅ​​តែ​​ធ្លាក់​ចុះ​​ខ្លាំ​ង​ ហើយ​ប្រឈម​មុខ​​នឹង​​បញ្ហា​​ច្រើន​​រួម​មាន​ ​តម្រូវ​​ក្នុ​ង​​ស្រុក​ធ្លាក់​ចុះ​និង​​កម្ចី​ធនា​គារ​​ថម​ថយ​ ។​​​ លោក​ថា​​វា​លំបាក​​សម្រាប់​ធនា​គារ​​ទាំង​​ឡាយ​​ក្នុង​ការ​​​បង្កើន​​កំណើន​​ឥណ​​ទា​ន​នា​ពេល​បច្ចុប្បន្ន​​ដោយ​សារ​​បន្ទុក​បំណុល​​ខូច​​ច្រើន​ពេក​ ហើយ​​មាន​តែ​ការ​នាំ​ចេញ​​ទេ​​ដែ​ល​ជា​​​ក្តី​​សង្ឃឹម​​ដែល​​នឹង​ជំរុញ​​កា​រ​រើប​ឡើង​វិញ​​នៃ​​សេដ្ឋ​​កិច្ច​ ។​​

​​ប្រាក់​​ដុង​វៀត​ណាម​​បាន​ប្រែ​ប្រួល​​បន្តិ​ច​​​​ធៀប​នឹង​ប្រាក់​ដុល្លារ​​​ដោយ​​​ក្នុង​មួយ​​ដុល្លារ​​អាមេរិក​ដូរ​បាន​​២១​.​១០​២​ដុង​​​​​ ។​​ ចំណែក​សន្ទស្ស​​ន៍​ផ្សារ​ហ៊ុន​វៀត​ណាម​​កើ​នឡើង​​០,៧%​ ។​​​​ ផ្សារ​ហ៊ុន​នេះ​កើន​ឡើង​​១៧%​​នៅ​ក្នុង​​ឆ្នាំ​​នេះ​​ពោល​គឺ​​កើន​ឡើង​ច្រើន​ជាង​​គេ​​នៅអាស៊ី ៕