ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុំ​ទាន់​​​​អាច​ស្រង់​បំណែក​ណា​មួយ​បាន​នៅ​ឡើយ​

11 ឆ្នាំ មុន

​ទោះ​បី​ផ្កាយ​រណប​​ចាប់​ឃើញ​របស់​ជា​ច្រើន​រាប់​រយ​​​អណ្តែត​លើ​ផ្ទៃ​សមុទ្រ​​ក៏​ដោយ​​ ក៏រហូត​មក​ទល់​ពេល​នេះ​​បណ្តា​ក្រុម​​អ្នក​រុក​រក​​​នៅ​ពុំ​ទាន់​រក​ឃើញ​ដាន​នៃ​យន្ត​ហោះ​បាត់​នោះ​នៅ​ឡើយ​ ​រួច​ក៏​ពុំ​ទាន់​ស្រង់​បាន​​​បំណែក​ណា​មួយ​ដែរ ។

​អ្នក​នាំ​ពាក្យ​ម្នាក់​របស់​អាជ្ញា​ធរ​​​ត្រួត​ពិនិត្យ​សមុទ្រ​​អូស្រ្តាលី​ គូស​បញ្ជាក់​ថា​បណ្តា​របស់​អណ្តែត​ដែល​នាវា​ទាំង​ឡាយ​​ស្រង់​ពី​សមុទ្រ​​​ ពុំ​មែន​​ជា​​រ​បស់​ចេញ​ពី​

​ទោះ​បី​ផ្កាយ​រណប​​ចាប់​ឃើញ​របស់​ជា​ច្រើន​រាប់​រយ​​​អណ្តែត​លើ​ផ្ទៃ​សមុទ្រ​​ក៏​ដោយ​​ ក៏រហូត​មក​ទល់​ពេល​នេះ​​បណ្តា​ក្រុម​​អ្នក​រុក​រក​​​នៅ​ពុំ​ទាន់​រក​ឃើញ​ដាន​នៃ​យន្ត​ហោះ​បាត់​នោះ​នៅ​ឡើយ​ ​រួច​ក៏​ពុំ​ទាន់​ស្រង់​បាន​​​បំណែក​ណា​មួយ​ដែរ ។

​អ្នក​នាំ​ពាក្យ​ម្នាក់​របស់​អាជ្ញា​ធរ​​​ត្រួត​ពិនិត្យ​សមុទ្រ​​អូស្រ្តាលី​ គូស​បញ្ជាក់​ថា​បណ្តា​របស់​អណ្តែត​ដែល​នាវា​ទាំង​ឡាយ​​ស្រង់​ពី​សមុទ្រ​​​ ពុំ​មែន​​ជា​​រ​បស់​ចេញ​ពី​យន្ត​ហោះ​ធុន​ប៊ូអុីង​​៧៧៧​ដែល​បាត់​ឡើយ ។ ​វា​ហាក់​ដូច​ជា​រ​បស់​របរ​នេសាទ​​​ ឬ​កាក​សំណល់​ទាំង​ឡាយ​ដែល​រសាត់​លើ​ផ្ទៃ​សមុទ្រ ។

​យោង​តាម​​ការគណនា​ថ្មីៗ​​នៃ​ទិស​ដៅ​​​ហោះ​ហើ​រ​របស់​​យន្ត​ហោះ​នោះ​​ ដែល​អាច​ធ្លាក់​​​ក្នុង​មហា​សមុទ្រ​ឥណ្ឌា​​ពេល​​អស់​​ប្រេង​ ការ​រុក​រក​កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​នេះ​​​ ​ឈាន​ចូល​ដល់​តំបន់​​ថ្មី​ទៀត ដែល​ធំ​ទូលាយ​​​មាន​​ទំហំ​ដល់​ទៅ​​៣១៩.០០០​គីឡូ​ម៉ែត្រ​ក្រឡា​ ស្ថិត​នៅ​ចម្ងាយ​​១.៨៥០​គីឡូ​ម៉ែត្រ​​​ ខាង​លិច​ទី​ក្រុង Perth ។

រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​​នេះ រូប​ភាព​ផ្កាយ​រណប​​របស់​ប្រទេស​ជា​ច្រើន​​​ ចាប់​ឃើញ​​របស់​របរ​ជា​ច្រើន​ដែល​​រសាត់​អណ្តែត​​​នៅ​ភាគ​ខាង​ត្បូង​​នៃ​មហា​សមុទ្រ​ឥណ្ឌា​​​ ក៏ប៉ុន្តែ​​លក្ខ​ខណ្ឌ​ឧតុនិយម​អាក្រក់​បំផុត​នៅ​តំបន់​សមុទ្រ​យ៉ាង​ដាច់​ស្រយាល​នោះ ធ្វើ​ឱ្យ​ការ​រុក​រក​​ជួប​ការ​លំបាក​​ខ្លាំង​​​ ហើយ​ប្រតិ​បត្តិ​ការ​តាម​រុក​រក​ត្រូវ​បាន​ផ្អាក​​២​លើក​រួច​មក​ហើយ​ ចាប់​តាំង​ពី​ថ្ងៃ​ទី២៥​ មីនា មក ។

នៅ​តំបន់​រុក​រក​ថ្មី​​ យន្ត​ហោះ​ចិន​ឃើញ​របស់​​អណ្តែត​​ចំនួន​៣
​របស់​សង្ស័យ​ថ្មី​ចំនួន​៣ ត្រូវ​បាន​យន្ត​ហោះ​ចិន​១​គ្រឿង​​​ប្រទះ​ឃើញ​ក្នុង​តំបន់​តាម​រុក​រក​​ថ្មី ស្ថិត​នៅ​ចម្ងាយ​ជិត​​២.០០០​គីឡូ​ម៉ែត្រ​​ ខាង​លិច​ប្រទេស​​អូស្ត្រាលី​ ។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន​ស៊ី​ន​ហួ បញ្ជាក់​ថា​ របស់​ទាំង​នោះ​មាន​ពណ៌ស ក្រហម និង​ទឹក​ក្រូច ៕