ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​ក្រុង​ប៉ោយ​ប៉ែ​ត គឺ​ក្រុមហ៊ុន​កាស៊ីណូ​​យក​ទៅ​ចាក់ចោល​ក្បែរ​អូរ​ព្រំដែន​​អាជ្ញាធរ​ប្រមា​ន​ក៏​មិន​ស្តាប់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បញ្ហា​សំរាម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត គឺ​ក្រុមហ៊ុន​កាស៊ីណូ​បាន​ដឹក​យក​ទៅ​ចាក់ចោល​ក្បែរ​អូរ​ព្រំដែន​ប្រមាណ​ជាង​៥០០​តោន​ទោះជា​អាជ្ញាធរ​ប្រមា​ន​ក៏​មិន​ស្តាប់​ដែរ អភិបាលរង​ក្រុង​បាន​លើក​ឡើង​កិច្ចប្រជុំ​រៀបចំ​ញែក​និង​បែងចែក​សំរាម ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា​នេះ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។…

បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បញ្ហា​សំរាម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត គឺ​ក្រុមហ៊ុន​កាស៊ីណូ​បាន​ដឹក​យក​ទៅ​ចាក់ចោល​ក្បែរ​អូរ​ព្រំដែន​ប្រមាណ​ជាង​៥០០​តោន​ទោះជា​អាជ្ញាធរ​ប្រមា​ន​ក៏​មិន​ស្តាប់​ដែរ អភិបាលរង​ក្រុង​បាន​លើក​ឡើង​កិច្ចប្រជុំ​រៀបចំ​ញែក​និង​បែងចែក​សំរាម ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា​នេះ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។
ក្នុង​កិច្ចប្រជុំ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​សំណើរ​ស្នើ​សុំ​ជួប​អភិបាលខេត្ត​ប្រជុំ​ពិភាក្សា​ការងារ​ស្តី​ពី​ការ​គ្រប់គ្រង និង​បណ្តុះបណ្តាល​សម្រាប់​ទីលាន​ញែក​សំរាម​(MRF) ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្នុង​កិច្ចប្រជុំ​តំណាង​ក្រសួង​បាន​លើក​ឡើង​ថា កិច្ចប្រជុំ​ពិភាក្សា​ការងារ​ស្តី​ពី​ការ​គ្រប់គ្រង​សម្រាប់​ទីលាន​ញែក​សំរាម​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ចូលរួម​ការពារ​បរិស្ថាន និង​ចូលរួម​សំអាត​ក្រុង​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ព្រោះ​ក្រុង​ប៉ោយ​ប៉ែ​ត​ជា​តំបន់​ដែល​ភ្ញៀវ​ជាតិ​អន្តរជាតិ​ឆ្លងកាត់ បើ​ទីក្រុង​ស្អាត​សេវាកម្ម​ល្អ​អាច​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​ស្នាក់​នៅ ហើយ​ប្រជាពលរដ្ឋ​រក​ចំណូល​បាន​សម្រាប់​ជីវភាព​គ្រួសារ ។

តំណាង​រូប​នេះ​បាន​បញ្ជាក់​ថា បញ្ហា​សំរាម​បើ​យើង​គ្រប់គ្រង​មិន​បាន​ទេ អាច​ការ​លំបាក ហើយ​សំរាម​មិនមែន​ដើរ​ប្រមូល​លុយ​ទុក​ចោល​២​ទៅ​៣​ថ្ងៃ​ទើប​សំអាត​នោះ​ទេ បើ​សំរាម​ទុក​ចោល​យូរ​បណ្តាល​ប៉ះពាល់​សុខភាព​អ្នក​នៅ​ក្បែរ និង​ប៉ះពាល់​បរិស្ថាន ។ ការ​គ្រប់គ្រង​សំរាម​បាន គឺ​ត្រូវ​បែងចែក​អោយ​បាន​ច្បាស់លាស់​ដូច​ជា បង្កើត​ទីលាន​បែងចែក ឬ​ញែក​សំរាម​អោយ​ដាច់​ពី​គ្នា​កាក​សំណល់​រឹង និង​រ៉ាវ​អោយ​ដាច់​ដោយឡែក​ពី​គ្នា ។

អភិបាលរង​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បញ្ហា​សំរាម​ពិតជា​ការ​លំបាក និង​បញ្ហា​ច្រើន​ដែល​ធ្វើ​អោយ​អាជ្ញាធរ​កំពុង​រក​ដំណោះស្រាយ​ជាក់ស្តែង​សំរាម​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ប្រមូល និង​មាន​ទីលាន​ចាក់សំរាម ក៏​ប៉ុន្តែ​រយៈពេល​កន្លង​មក​សំរាម​មាន​កាក​សំណល់​ដូច​ម្ជុលចាក់​ថ្នាំ​យក​មក​ចោល​រហូត​ប្រ​ទៈ​ឃើញ​ទារក​ដែល​ត្រូវ​គេ​រលូត​ហើយ​យក​មក​បោះចោល​ក៏​មាន ។

លោក​បាន​បញ្ជាក់​ថា បញ្ហា​ដែល​លំបាក គឺ​ក្រុមហ៊ុន​កាស៊ីណូ​តែ​ម្តង ដែល​មិន​អនុវត្ត​តាម​អាជ្ញាធរ ហើយ​ទាំង​យក​ទៅ​ចាក់ចោល​ក្បែរ​អូរ​ព្រំដែន​ឃើញ​សំរាម​ប្រមាណ​៥០០​តោន​ហើយ​អាជ្ញាធរ​បាន​ណែនាំ និង​ឃាត់​រថយន្ត​ក្រុមហ៊ុន​កាស៊ីណូ​ទុក​នៅ​សាលាក្រុង​ប៉ោយ​ប៉ែ​តយ​ក​ធ្វើ​កិច្ចសន្យា​ម្តង​ជា​ពីរ​ដង​មិន​ស្តាប់​រហូត​ដល់​តំណាង​ក្រុង​ហ៊ុន​កាស៊ីណូ​ថា និង​សុំ​ច្បាប់​រាជរដ្ឋាភិបាល​ធ្វើ​ទីលាន​ចាក់សំរាម​ដោយ​ខ្លួនឯង​ទៀត​ផង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ