ខេត្តកំពង់ចាម ៖ ទីតាំងចំណុចស្ពានអូរដារត្រូវប្រជាពលរដ្ឋហៅថា ជាកន្លែងជើងកប ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ត្រង់ភូមិអូរដារ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ មានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មិនតិចជាង១០០នាក់នោះទេ តាំងពីមុនរហូតដល់ពេលនេះ។
ជាក់ស្តែងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រថ្ងៃទី៣០ មីនា ២០១៤ រថយន្តដឹកអុសធុនយក្ស១គ្រឿងអ្នកបើកបរងងុយដេកបានបើកហោះធ្លាក់ផ្លូវចូលទៅក្បែរក្រោមស្ពានកម្ពស់៧ម៉ែត្របណ្តាលឱ្យមនុស្ស៦នាក់របួសធ្ងន់។
លុះនៅវេលាម៉ោង១០ និង០៥នាទីព្រឹក ថ្ងៃទី៣០ មីនា ២០១៤ រថយន្តចំណុះ៥តោនសណ្តោងរ៉ឺម៉កដឹកសម្ភាររោងការរបស់ថៅកែឈ្មោះអ៊ិត ស្រេង បានបើកគេចរថយន្តហាយឡិនឌ័រមួយគ្រឿងក៏រេចង្កូតទៅបុករថយន្តចំណុះ១តោនកន្លះត្រូវផ្នែកខាងមុខក្រឡាប់ធ្លាក់ចេញពីផ្លូវនៅក្បែរគ្នានោះដែរបណ្តាលឱ្យកម្មករ និងចុងភៅម្ហូបការរបួសរហូតដល់១២នាក់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ