ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិ​ការ​1​ម៉ោង​ដើម្បី​ភព​ផែន​ដី​ទីក្រុង​ជា​ច្រើន​ពាន់​បិទ​ភ្លើង​

11 ឆ្នាំ មុន

ភ្លើង​ត្រូវ​បាន​បិទ​កាល​ពី​ថ្ងៃ​ទី​២៩​ មីនា​ ក្នុង​ទីក្រុង​ជា​ច្រើន​ពាន់​លើ​​ពិភព​លោក​ ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រតិបត្តិ​ការ​មួយ​មាន​ឈ្មោះ​ថា​ «១ម៉ោង​ដើម្បី​ភព​ផែន​ដី​» សំដៅ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​លើ​គ្រោះ​ថ្នាក់​នៃ​ការ​ផ្លាស់​ប្តូរ​បរិយា​កាស​ ។​

យុទ្ធនា​ការ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​លើ​បរិស្ថាន​នេះ​ តម្រូវ​ឱ្យ​មាន​ការ​បិទ​ភ្លើង​​នា​វេលា​ម៉ោង​២០​ និង​៣០​នាទី​ ម៉ោង​ក្នុង​ស្រុក​ ។​ ទីក្រុង​សុីដនី​ ជា​ទីក្រុង​

ភ្លើង​ត្រូវ​បាន​បិទ​កាល​ពី​ថ្ងៃ​ទី​២៩​ មីនា​ ក្នុង​ទីក្រុង​ជា​ច្រើន​ពាន់​លើ​​ពិភព​លោក​ ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រតិបត្តិ​ការ​មួយ​មាន​ឈ្មោះ​ថា​ «១ម៉ោង​ដើម្បី​ភព​ផែន​ដី​» សំដៅ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​លើ​គ្រោះ​ថ្នាក់​នៃ​ការ​ផ្លាស់​ប្តូរ​បរិយា​កាស​ ។​

យុទ្ធនា​ការ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​លើ​បរិស្ថាន​នេះ​ តម្រូវ​ឱ្យ​មាន​ការ​បិទ​ភ្លើង​​នា​វេលា​ម៉ោង​២០​ និង​៣០​នាទី​ ម៉ោង​ក្នុង​ស្រុក​ ។​ ទីក្រុង​សុីដនី​ ជា​ទីក្រុង​ដែល​បិទ​ភ្លើង​មុន​គេ​​នា​វេលា​ម៉ោង​២០​ និង​៣០​នាទី​ ម៉ោង​ក្នុង​ស្រុក​ ចំណែក​នៅ​ក្រុង​ហុង​កុង​ អគារ​កម្ពស់​១១៨​ជាន់​ គឺ​អគារ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​ ក៏​បិទ​ភ្លើង​ ហើយ​បណ្តា​ប៉ាណូ​ផ្សាយ​ពាណិជ្ជ​កម្ម​ទាំង​ឡាយ​ ក៏​បិទ​ភ្លើង​ដែរ​ ។​ នៅ​ក្រុង​ញូវ​ដែល្លី​ ក៏​គ្មាន​វិមាន​ណា​មួយ​បើក​ភ្លើង​ដែរ​ ។​ នៅ​ក្រុង​ឌូបៃ​ អគារ​ BURJ KHALIFA ជា​អគារ​ខ្ពស់​បំផុត​លើ​ពិភព​លោក​ មាន​២០០​ជាន់​ កម្ពស់​ដល់​ទៅ​៨២៨​ម៉ែត្រ​ ត្រូវ​បិទ​ភ្លើង​នា​វេលា​ម៉ោង​២០​ និង​៣០​នាទី​ រួច​សណ្ឋា​គារ​ និង​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ទាំង​ឡាយ​ ស្ថិត​នៅ​ក្បែរៗ​នោះ​ក៏​បិទ​ភ្លើង​ងងឹត​អស់​ដែរ​នា​វេលា​ម៉ោង​នោះ​ ។​

នៅ​ក្រុង​មូស្គូ​ ភ្លើង​បំភ្លឺ​តាម​អគារ​ជា​ច្រើន​ ដែល​នៅ​ជិត​ទីលាន​ក្រហម​ ព្រម​ទាំង​មួយ​ផ្នែក​នៃ​វិមាន​ក្រឹម​ឡាំង​ បាន​បិទ​ ។​ មនុស្ស​ទាំង​ឡាយ​នាំ​គ្នា​ដើរ​ដោយ​ដុត​ទៀន​ ។​

នៅ​ក្រុង​ប៉ារីស​ ទីតាំង​សំខាន់​ៗ​ដូច​ជា​ TOUR EIFFEL វិមាន​ NOTRE-DAME ARC DE TRIOMPHE និង​ទីលាន​ CONCORDE បាន​បិទ​ភ្លើង​រយៈ​ពេល​១ម៉ោង​ ។​ សរុប​ទីក្រុង​បារាំង​ប្រមាណ​ជា​២០០​ ចូល​រួម​ក្នុង​ប្រតិបត្តិ​ការ​នេះ​ ។​ យោង​តាម​អង្គ​ការ​មូល​និធិ​ពិភព​លោក​ដើម្បី​ធម្ម​ជាតិ​ WWF ថា​ លើ​ពិភព​លោក​ទីក្រុង​ចំនួន​ប្រមាណ​ជា​៧.០០០​​ នៃ​ប្រទេស​​១៥៧​ ស្នើ​ចូល​រួម​ក្នុង​យុទ្ធនា​ការ​នោះ​ ៕