ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​យន្ត​ហោះ​បាត់ អូស្ត្រាលី​ចាត់​តាំង​សេនា​ប្រមុខ​ម្នាក់​​ឱ្យ​រ៉ាប់​រង​

11 ឆ្នាំ មុន

​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​​លោក Tony Abbot កាល​ពី​ថ្ងៃ​​ទី​៣០ មីនា​ បាន​ចាត់​តាំង​​​អតីត​ប្រមុខ​កង​ទ័ព​អាកាស​​​សេនា​ប្រមុខ​​​ Angus Houston ឱ្យ​ដឹក​នាំ​​មជ្ឈ​មណ្ឌល​សម្រប​សម្រួល​រួម JACC ថ្មី​មួយ​​ដើម្បី​ជួយ​សម្រប​សម្រួល​ការ​ទ្រទ្រង់​របស់​រដ្ឋា​ភិបាល​​​ដល់​ការ​តាម​រក​យន្ត​ហោះ​ម៉ាឡេស៊ី​​​ដែល​បាត់ ។

​លោក Abbot មាន​ប្រសាសន៍​​ថា សេនា​ប្រមុខ​​ Houston ជាមនុស្ស​ម្នាក់ដែល​មាន​បទ​ពិសោធន៍​ខ្ពស់​ និង​មាន​សមត្ថ​ភាព​ខ្ពស់​​​ដែល​ធ្លាប់​បម្រើ​ប្រទេស​

​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​​លោក Tony Abbot កាល​ពី​ថ្ងៃ​​ទី​៣០ មីនា​ បាន​ចាត់​តាំង​​​អតីត​ប្រមុខ​កង​ទ័ព​អាកាស​​​សេនា​ប្រមុខ​​​ Angus Houston ឱ្យ​ដឹក​នាំ​​មជ្ឈ​មណ្ឌល​សម្រប​សម្រួល​រួម JACC ថ្មី​មួយ​​ដើម្បី​ជួយ​សម្រប​សម្រួល​ការ​ទ្រទ្រង់​របស់​រដ្ឋា​ភិបាល​​​ដល់​ការ​តាម​រក​យន្ត​ហោះ​ម៉ាឡេស៊ី​​​ដែល​បាត់ ។

​លោក Abbot មាន​ប្រសាសន៍​​ថា សេនា​ប្រមុខ​​ Houston ជាមនុស្ស​ម្នាក់ដែល​មាន​បទ​ពិសោធន៍​ខ្ពស់​ និង​មាន​សមត្ថ​ភាព​ខ្ពស់​​​ដែល​ធ្លាប់​បម្រើ​ប្រទេស​យ៉ាង​ប្តូរ​ផ្តាច់ ។ JACC ថ្មី​​នឹង​ធ្វើ​ការ​ជាមួយ​​បណ្តា​ភាគី​ដែល​ទាក់​ទិន​របស់ Commonwealth និង​របស់​សហ​គមន៍​អន្តរ​ជាតិ​​ ក្នុង​នោះ​រួម​ទាំង​​ជាមួយ​បណ្តា​សាច់​ញាតិ​​ និង​មិត្ត​ភក្តិ​​របស់​បណ្តា​អ្នក​ដំណើរ​ព្រម​ទាំង​បណ្តា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន្តរ​ជាតិ​ ។ ការ​តាម​រុក​រក​​​ជា​អន្តរ​ជាតិ​​ គឺ​ជា​គំរូ​ដ៏​ធំ​មួយ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​​ពេល​មាន​អាសន្ន​ ។

បច្ចុប្បន្ន​បណ្តា​យន្ត​ហោះ​យោធា​​​មក​ពី​ប្រទេស​អូស្ត្រាលី​ ចិន ជប៉ុន ម៉ាឡេស៊ី​ នូវែល​ហ្សេឡង់ កូរ៉េ​ខាង​ត្បូង និង​សហ​រដ្ឋ​អាមេរិក​ កំពុង​ចូល​រួម​តាមរក​​បំណែក​យន្ត​ហោះ​​ម៉ាឡេស៊ី​ ដែល​បាត់​ដាន​ចាប់​តាំង​ពី​ថ្ងៃ​ទី​៨ មីនា មក ៕