ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តក្រចេះ​ សរសើរ​​កម្លាំង​នគរ​​បាល​ព្រំដែន​ក្នុងការបំពេញកាតព្វកិច្ច

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ​​ អភិបាលខេត្ត​ក្រចេះ ​លោក វ៉ា ថន បាន​ថ្លែង​កោតសរសើរ​ដល់​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​បាន​យកចិត្តទុកដាក់​​ក្នុងការ​ខឹ​ត​ខំ​បំពេញភារកិច្ច​ ជា​កង​កម្លាំងបំពេញ​កាតព្វកិច្ច​ការងារ​ព្រំដែន​បាន​ល្អ​ប្រសើ​រ…

ខេត្តក្រចេះ ៖ ​​ អភិបាលខេត្ត​ក្រចេះ ​លោក វ៉ា ថន បាន​ថ្លែង​កោតសរសើរ​ដល់​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​បាន​យកចិត្តទុកដាក់​​ក្នុងការ​ខឹ​ត​ខំ​បំពេញភារកិច្ច​ ជា​កង​កម្លាំងបំពេញ​កាតព្វកិច្ច​ការងារ​ព្រំដែន​បាន​ល្អ​ប្រសើ​រ ពិសេសកិច្ចសហការ​ល្អ​រវាង​​ប្រទេស​ជាប់​ព្រំដែន​។

បន្ថែម​​លើ​នេះ លោក​វ៉ា ថន អភិបាលខេត្ត ក៏​បាន​ជម្រុញ​ឲ្យ​នគរបាល​វរ​ការពារ​ព្រំដែន​ទាំងអស់ បន្ត​ការ​បង្កើន​រឹតចំណង​មិត្តភាព​រវាង​ប្រទេស​ជាប់​ព្រំដែនក្នុង​កិច្ចសហការគ្រប់គ្រង​លើ​មុខសញ្ញា​ល្មើស​ឆ្លង​ដែន ទប់ស្កាត់​បទល្មើស​ជួញដូរ​មនុស្ស​និ ង​គ្រឿងញៀន ឆ្លង​ដែន​ធ្វើ​យ៉ាងណា​ឲ្យ​ព្រំដែន​មាន​សុខ​សន្តិភាព​។

ការ​ថ្លែង​លើក​ឡើង​បែប​នេះ ​របស់​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​រូប​លោក​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នាយ- នាយ​រង​នគរបាល​វរៈការពារ​ព្រំដែន​លេខ​៦១៩​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កាលពី​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា​ ។​ ជាមួយ និង​ពី​ធី​សំណេះសំណាល​សួរសុខទុក្ខ​នា​រសៀល​នោះ អភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន ក៏​បាន​នាំ​មក​ជាមួយ ​និង​ការ​ឧ​ប​ត្ថ​ម​ថវិកា​ចំនួន​៥​លាន​រៀល ដល់ទី​បញ្ជាការ​នគរបាល​វរ​ការ ពារ​ព្រំដែន អង្ករ​២​តោន និង​គ្រឿង​ឧបភោគបរិភោគ​រួម​មាន មី ត្រីខ នំអន្សម និង​ចែក​ជូន ថវិកាដល់​នគរបាល​វរៈ​ការពារ​ព្រំដែន​ទាំងអស់​ ក្នុង​១​នាក់​ចំនួន​៤​ម៉ឺន​រៀល​។
បើ​តាម​របាយការណ៍​របស់​លោក​ឧត្តមសេនីយ៍ទោ លន់ សុ​ផាត ខេត្តក្រចេះ​ មាន ខ្សែបន្ទាត់​ព្រំដែន​ជាប់​ជាមួយ​និង​ប្រទេស​វៀតណាម​ចម្ងាយ​ប្រវែង​១០៣​គីឡូ​មែ​ត្រ​៧០០​មែ​ត្រ​។

លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បញ្ជាក់​ថា ក្នុង​រយះ​ពេល​៩​ខែ​ ដើមឆ្នាំ​២០១៩​នេះ សភាពការណ៍​សន្តិសុខ​សណ្តាប់ធ្នាប់ តាម​ខ្សែរ​បន្ទាន់​ព្រំដែន​ពុំ​មាន​បញ្ហា​អ្វី​កើតឡើង ​គួរ​ឲ្យកត់សម្គាល់​នោះ​ទេ ​។ មាន​ប្រសាសន៍​សំណេះសំណាល​បន្ត​នា​រសៀល លោក វ៉ា​ថន អភិបាលខេត្ត​ក្រចេះ បាន​ជម្រុញ​ឲ្យ​នគរបាល​ព្រំដែន បន្ត​ទំនាក់ទំនង​ការងារ​ឲ្យ​បាន​ល្អជា​មួយ​ប្រទេស​ជាប់ ព្រំដែន​ដើម្បី​អំណោយផល​ល្អ​ដល់​ពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​​ និង​ជម្រុញ​ឲ្យ​មានការ ចេះ​បង្កបង្កើន​ផល​ក្នុង​អង្គភាព និង​ជា​លក្ខ​ណះ​គ្រួសារ ដើម្បី​រួម​ចំណែក​បំពេញបន្ថែម​លើ​របប គោលនយោបាយ​របស់​រាជរ​ដ្ឋា​ភ​បាល​ដែល​បាន​ផ្គត់ផ្គង់​។

លោក​វ៉ា ថន អភិបាលខេត្ត ក៏​បាន​សម្តែង​ការ​កោ​តសរសើរ​ដល់​ទឹកចិត្ត​របស់​កងកម្លាំង ដែល​តែងតែ​អនុវត្ត​តាម​ទិស​ដៅរបស់​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​សម្តេច​អគ្គមហាសេនាបតីតេ​ជោ​ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​លើ​សន្តិភាព​ និង​សុខ​ក្សេម​ក្សា​ន្ត ។

លោក​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​នាយ នាយ​រង​នគរបាល​កុំ​ជឿ​លើ​ការ​ញុះញង់​របស់​ជន​អគតិ​មួយ​ក្តាប់តូច ​ក្នុង​ចេតនា​បង្ក​ភាព​ចលាចល​ឲ្យ​កម្ពុជាធ្លាក់​ក្នុង​សភាព​វឹកវរ​ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ