កងទ័ពរាយការណ៍ថា ទាហានលីបង់យា៉ងតិច៣នាក់បានត្រូវស្លាប់ ហើយ៤នាក់ទៀតត្រូវរបួស កាលពីថ្ងៃទី២៩ មីនា ក្នុងការវាយប្រហារមួយរបស់ជនអត្តឃាតម្នាក់ ដែលធ្វើឱ្យរថយន្តផ្ទុកគ្រឿងផ្ទុះរបស់គេផ្ទុះនៅមុខបារ៉ាស់យោធាមួយកន្លែង ស្ថិតនៅក្បែរព្រំដែនសីុរី ។
ក្នុងសេចក្តីប្រកាសមួយ កងទ័ពអេហ្សុីបបញ្ជាក់ថា ជនអត្តឃាត់ម្នាក់បានធ្វើឱ្យរថយន្តរបស់គេផ្ទុះ ពេលបើកទៅដល់បារ៉ាស់យោធាមួយកន្លែង ស្ថិតនៅតំបន់អាអាសាល់ ភាគខាងកើតលីបង់ ជាកន្លែងតែងកើតមានអំពើហិង្សាទាក់ទិននឹងជម្លោះរវាងប្រទេសសីុរីជិតខាង ។ សេចក្តីប្រកាសបញ្ជាក់ថា ទាហាន៣នាក់បានត្រូវស្លាប់ហើយ៤នាក់ទៀតត្រូវរបួស ។
ជាសញ្ញានៃភាពតានតឹងក្នុងតំបន់នោះ នារីម្នាក់បានត្រូវស្លាប់ ហើយកូនរបស់គេត្រូវរបួសនាពេលល្ងាច ដោយសារពួកទាហានដែលបាញ់ប្រហារពេលរថយន្ត១គ្រឿងដែលពួកគេជិះពុំព្រមឈប់ត្រង់បារ៉ាស់មួយរបស់កងទ័ពឯច្រកចូលក្រុងអាអាសាល់ ទោះបីជាកងយោធាបានឃាត់ ។
អាអាសាល់ ជាមូលដ្ឋានមួយរបស់លីបង់ ដែលប្រជាជនភាគច្រើនគាំទ្រពួកឧទ្ទាមសីុរី ហើយជាកន្លែងទទួលមនុស្សជាច្រើននាក់ ដែលរត់ភៀសខ្លួនចេញពីអំពើហិង្សានៅសីុរី ៕
ចែករំលែកព័តមាននេះ