ទីភ្នាក់ងារព័ត៌មានផ្លូវការអេហ្សុីប MENA រាយការណ៍ថា មនុស្ស១០នាក់ បានត្រូវស្លាប់ ហើយមនុស្ស៣៧នាក់ទៀត ត្រូវរបួស ដោយសារការផ្ទុះកន្លែងស្តុកឧស្ម័ន និងផលិតផលប្រេងកាត ក្នុងភូមិមួយនៃខេត្តសូហាស របស់អេហ្សុីប កាលពីយប់ថ្ងៃទី២៩ មីនា ។
ការផ្ទុះញ៉ាំងឱ្យមានអគ្គិភ័យយ៉ាងធំមួយ ដែលរាលដាលឆេះផ្ទះជាច្រើនខ្នងទៀត ស្ថិតនៅជុំវិញឃ្លាំងនោះ បណ្តាលឱ្យមនុស្សស្លាប់សរុប១០នាក់ ហើយមនុស្ស៣៧នាក់ទៀត ត្រូវរបួស។
ក្រសួងមហាផ្ទៃអេហ្សុីប បញ្ជាក់ក្នុងសេចក្តីប្រកាសមួយថា ពួកអ្នកពន្លត់ភ្លើងបានលើកទៅដល់ ហើយអាចពន្លត់ភ្លើងឈ្នះ ។ បណ្តាជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយ ដែលស្ថិតនៅក្បែរ ៕
ចែករំលែកព័តមាននេះ