រាជធានីភ្នំពេញ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅម៉ោង១០ព្រឹកថ្ងៃទី៣០ មីនា ២០១៤ ដោយសារការឆ្លងចរន្តម៉ាស៊ីនបូមប្រេង បណ្តាលឲ្យឆេះម៉ូទ័រមួយគ្រឿងនៅក្នុងស្ថានីយ៏ប្រេងតេលាមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ កែងផ្លូវ៥៩៨ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ។
យ៉ាងណាក៏ដោយសេចក្តីរាយការណ៏បានឲ្យដឹងទៀតថា ករណីនេះមិនបណ្តាលឲ្យមានការឆ្លងរាលដាលស្ថានីយ៏ប្រេងទំាងមូល ឬ ដល់លំនៅដ្ឋានប្រជាពលរដ្ឋនោះទេ ដោយសារក្រុមបុគ្គលិកស្ថានីយ៏និងប្រជាពលរដ្ឋ ជួយបាញ់ពន្លត់ទាន់ពេលវេលា ដោយបាញ់អស់១៤បំពង់ និងមានរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៏ដែរ តែអគ្គិភ័យបានរលត់អស់ហើយ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងទៀតថា នេះចាត់ទុកជាសំណាងហើយដែលក្រុមបុគ្គលិកនិងប្រជាពលរដ្ឋជួយគ្នាទាន់ពេល បើមិនដូច្នេះទេអាចនឹងបង្កមហន្តរាយធ្ងន់ធ្ងរជាក់ជាមិនខាន ព្រោះក្នុងហេតុការណ៏នេះមានរថយន្តដឹកស៊ីទែនសំាងមួយគ្រឿងនៅក្នុងស្ថានីយ៏ ។
ម្ចាស់ស្ថានីយ៏នេះ ត្រូវបានគេស្គាល់ឈ្មោះ ស្រី ចំរើន ភេទប្រុសអាយុ ៥៥ឆ្នាំ មានទីលំនៅផ្ទះលេខ៩២ ស្ថិតក្នុងភូមិ-សង្កាត់ខាងលើ ហើយនេះក៏ជាករណីលើកទី៣ដែរសម្រាប់ការកើតមានអគ្គិភ័យនៅស្ថានីយ៏ប្រេងតាលាមួយនេះ ៕
ចែករំលែកព័តមាននេះ