ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បន្ត​កា​រ​តាម​រុក​រក​យន្ត​ហោះ​ម៉ាឡេ​ស៊ី​បាត់​ដាន​

11 ឆ្នាំ មុន

​លោក​ ហុង​ឡី អ្នក​នាំ​ពាក្យ​​ម្នាក់​រ​បស់​ក្រសួង​ការ​បរទេស​ចិន ថ្លែង​កាល​ពី​ថ្ងៃ​ទី​​២៨ មីនា​ កន្លង​មក​នេះ​ថា​ នាវា​ចិន​៣​គ្រឿង​ទៀត​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​រុក​​រក​ថ្មី​ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​១.៨៥០​គីឡូ​ម៉ែត្រ ខាង​លិច​ទី​ក្រុង​​ Perth របស់​អូស្ត្រាលី​​ដើម្បី​ចូល​រួម​ក្នុង​ប្រតិ​បត្តិ​ការ​​តាម​រុក​រក​​យន្ត​ហោះ​​បាត់​ដាន​ ​ជើង​ហោះ​ហើរ​ MH370 របស់​​ម៉ាឡេស៊ី ។

​​តំបន់​រុក​រក​ថ្មី​​​លាត​សន្ធឹង​​លើ​ផ្ទៃ​ទំហំ​ជិត​៣១៩.០០០​គីឡូ​ម៉ែត្រ​ក្រឡា​ ជា​តំបន់​មាន​ទំហំ​៤​ដង​ធំ​ជាង​តំបន់​រុក​រក​មុន​​នៅ​ភាគ​ខាង​ត្បូង​មហា​សមុទ្រ​ឥណ្ឌា​​ ហើយ​ស្ថិត​នៅ​ចម្ងាយ​១.១០០​គ.ម​ ​ភាគ​ឦសាន តំបន់​រុក​រក​មុន​ ។

ការិយា​ល័យ​សន្តិ​សុខ​​​សមុទ្រ​អូស្ត្រាលី​​​រាយ​ការណ៍​ថា នាវា​​​ចិន​ឈ្មោះ​​​ Nanhaijiu-115 និង​នាវា​​ Donghaijiu-101 របស់​​ក្រសួង​ដឹក​ជញ្ជូន​ ​ចិន​ នាវា​ចម្បាំង​​​ Jingangshan របស់​កង​ម៉ារីន​ចិន​ និង​យន្ត​ហោះ​ធុន​ IL-76 មួយ​គ្រឿង​របស់​កង​ទ័ព​អាកាស​ចិន​ កំពុង​តម្រង់​ឆ្ពោះ​ទៅ​កាន់​តំបន់​រុក​រក​ថ្មី ។
អ្នក​នាំ​ពាក្យ​រូប​នោះ​បន្ត​ថា​ នាវា​ចិន​ឈ្មោះ Haixun-31 និង​ Nanhaijiu-101 របស់​ក្រសួង​ដឹក​ជញ្ជូន​​ចិន និង​នាវា​ចម្បាំង​​​ Yongxingdao របស់​កង​ម៉ារីន​​​ កំពុង​​បន្ត​ការ​រុក​រក​នៅ​ភាគ​ខាង​កើត​​ និងភាគ​ខាង​ត្បូង​មហា​សមុទ្រឥណ្ឌា​ ។

​នាវា​ចិន​ទី​២ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ មីនា បាន​ទៅ​ដល់​​តំបន់​រុក​រក​ថ្មី​ក្នុង​មហា​សមុទ្រ​​ឥណ្ឌា​ ហើយ​​ សំដៅ​តាម​រក​របស់​សង្ស័យ​​ផ្សេងៗ​ទាក់​ទិន​នឹង​យន្ត​ហោះ​បាត់​ដាន ។ នាវា Jing​ganshan ដែល​​ដឹក​ឧទ្ធម្ភា​គ​​ចក្រ​២​គ្រឿង​​​ នឹង​តាម​រុក​រក​​បំណែក​យន្ត​ហោះ​​ ស្រទាប់​ប្រេង​​អណ្តែត​ ព្រម​ទាំង​របស់​របរ​ផ្សេង​ៗ​ទៀត​​​ក្នុង​តំបន់​មួយ​​មាន​ទំហំ​ប្រមាណ​​ជា​៦.៩០០​គីឡូ​ម៉ែត្រ​ក្រឡា ។​

​ចំណែក​យន្ត​ហោះ​យោធា​ចិន​ធុន IL-76 មួួយ​គ្រឿង​កាល​ពី​ថ្ងៃ​ទី​២៩ មីនា​ ប្រទះ​ឃើញ​របស់​សង្ស័យ​៣​នៅតំបន់​តាម​រុក​រក​ថ្មី ។ របស់​ទាំង​៣​ដែល​ប្រទះ​ឃើញ​​នោះ​មាន​ពណ៌​ស​ ​លាយ​ពណ៌​ក្រហម​ និង​ទឹក​ក្រូច ។ នាថ្ងៃ​ដដែល​នោះ​ នាវា​ចិន​២​គ្រឿង​​​ទៀត​ ក៏​​បាន​ទៅ​តំបន់​រុក​រក​ថ្មី​ដែរ ។

​អាជ្ញា​ធរ​​សន្តិសុខ​​សមុទ្រ​អូស្ត្រាលី​​​ AMSA គូស​បញ្ជាក់​ថា​ ប្រតិ​បត្តិ​ការ​តាម​រុក​រក​របស់​អន្តរ​ជាតិ​ កាល​ពីថ្ងៃ​ទី​២៩ មីនា ចូល​រួម​ដោយ​យន្ត​ហោះ​៨​គ្រឿង​​ និង​នាវា​៦​គ្រឿង​ ៕