ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្រ្តីយោធា​ម្នាក់បាញ់គម្រាម​ និងវ៉ៃជំនួយការ​មេធាវីម្នាក់​បែកក្បាល​ទំាងព្រលឹ​ម គ្រាន់តែរឿងចតរថយន្ត

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ ជំនួយការមេធាវីម្នាក់​ បានត្រូវមន្រ្តីវយោធាម្នាក់​បាញ់គម្រាមមួយ​គ្រាប់ឡើងលើ​ រួចវាយនឹងស្នាប់កំាភ្លើង​ បណ្តាលឲ្យវរង​របួសបែកក្បាល ។

ហេតុការណ៏នេះ ​បានកើតឡើង​នៅម៉ោង៨ព្រឹកថ្ងៃទី​៣០ មីនា ​២០១៤​ នៅចំណុចផ្សារទួលលៀប​ សង្កាត់ស្នោរ ​ខណ្ឌពោធិ៍សែនជ័យ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងថា​ មុនពេលកើតហេតុ​គេឃើញជនរងគ្រោះ​ បានជិះរថយន្តកូរ៉េដឹក​ទឹកកកមួយគ្រឿង ​មកឈប់​នៅផ្សារទួលលៀប ​ដោយចតនៅជិត​​ច្រកផ្លូវ​

រាជធានីភ្នំពេញ៖​ ជំនួយការមេធាវីម្នាក់​ បានត្រូវមន្រ្តីវយោធាម្នាក់​បាញ់គម្រាមមួយ​គ្រាប់ឡើងលើ​ រួចវាយនឹងស្នាប់កំាភ្លើង​ បណ្តាលឲ្យវរង​របួសបែកក្បាល ។

ហេតុការណ៏នេះ ​បានកើតឡើង​នៅម៉ោង៨ព្រឹកថ្ងៃទី​៣០ មីនា ​២០១៤​ នៅចំណុចផ្សារទួលលៀប​ សង្កាត់ស្នោរ ​ខណ្ឌពោធិ៍សែនជ័យ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងថា​ មុនពេលកើតហេតុ​គេឃើញជនរងគ្រោះ​ បានជិះរថយន្តកូរ៉េដឹក​ទឹកកកមួយគ្រឿង ​មកឈប់​នៅផ្សារទួលលៀប ​ដោយចតនៅជិត​​ច្រកផ្លូវ​ចេញចូលផ្ទះមន្រ្តី​យោធា (ជនដៃដល់)​នោះ​ ប៉ុន្តែមិនបានបាំងផ្លូវ​ចេញចូលនោះទេ​ គឺមានម៉ូតូមួយគ្រឿងទៀត​បានបំាងផ្លូវ​ចេញចូល ។

សេចក្តីរាយការណ៏បានបន្តថា​ លុះមួយសន្ទុះក្រោយមកគេឃើញមន្រ្តី​យោធានោះជិះ​រថយន្តម៉ាកកាមរីគូទប៉ោង​ ព៌ណស្លែ​ ពាក់ស្លាកលេខភ្នំពេញ ​2A 6012​ ចេញមកជេរជនរងគ្រោះ ​ពេលនោះគេឃើញ​ជនរងគ្រោះមិនត​ ស្រាប់តែមន្រ្តីយោធានោះ​បាញ់គម្រាមឡើងលើ​មួយគ្រាប់​ រួចវាយក្បាលជនរងគ្រោះ​មួយស្នាប់កំាភ្លើង​បណ្តាលឲ្យបែកក្បាល ​ហើយបានបើក​រថយន្ត​គេចខ្លួនបាត់តែម្តង ។

មន្រ្តីយោធានោះ​មិនដឹងថា​ បម្រើការងារនៅ​អង្គភាពណានោះទេ ​ត្រូវបានគេស្គាល់ឈ្មោះម៉ៅ ​រស់នៅទីតំាងខាងលើ ​។ ចំណែកជនរងគ្រោះ​ឈ្មោះ ជា ប៊ុនថេង​ អាយុ២៥ឆ្នាំ ​បានបា្រប់សមត្ថកិច្ចថា​ គេជា​ជំនួយការមេធាវីម្នាក់​ តែមិនបានបង្ហាញ​ឈ្មោះមេធាវីនោះទេ ។ 

នៅពេលនេះ​ សមត្ថកិច្ចកំពុង​តាមប្រមាញ់មន្រ្តីយោធានោះ​យកមកផ្តន្ទាទោសតាមច្បាប់ ៕