ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្សសង្គ្រោះជាតិ​បង្វែរទីតំាង​រៀបចំសមាជ​ មករៀបចំធ្វើ​នៅសួនច្បារ​មុខវត្តបុទុមវត្តី

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ បន្ទាប់ពីរៀបចំពិធី​បង្សុកូល​រំលឹកវិញ្ញាណក្ខន្ឋ​ខួបឆ្នាំទី១៧ ​នៃការគប់គ្រាប់បែកដៃ​ចូលក្រុម​បាតុករ​កាលពីថ្ងៃទី៣០​ មីនា​ ១៩៩៧​ នៅចេតិយមុខ​អតីតមន្ទីររដ្ឋសភា​ចាស់នោះរួចមក នៅវេលា​ថ្ងៃត្រង់ថ្ងៃទី៣០ ​មីនា​ ២០១៤​ គណបក្សសង្គ្រោះជាតិ​ នឹងធ្វើសមាជ​មហាជន​នៅសួនច្បារមុខវត្តបុទុមវត្តី ​ជំនួសឲ្យការរៀបចំធ្វើ​នៅទីលាន​ប្រជាធិបតេយ្យ​វិញ ។

នេះបើយោង​តាមសេចក្តីជូនដំណឹង​របស់គណបក្សសង្គ្រោះជាតិ​ចុះថ្ងៃទី២៨ ​មីនា​ ២០១៤ ។

បើតាមសេចក្តី​ជូនដំណឹងដដែល ​សមាជនេះ​ដឹកនំាដោយលោក​ សម រង្ស៊ី ​និង ​លោក កឹម សុខា​ និងមានមហាជន​ និង ​សង្គមស៊ីវិលចូលរួម​សម្តែងមតិ​ប្រមាណ៥ពាន់នាក់ ។

មកដល់ម៉ោង៨និង៤៥នាទី​ព្រឹកថ្ងៃអាទិត្យនេះដែរ​ មិនទាន់មានប្រភពណាអះអាងថា​ តើសមត្ថកិច្ចនឹ​ងត្រូវបំបែកការ​ធ្វើសមាជនេះ​ ឬយ៉ាងណានោះទេ​​ នៅគ្រាដែលមន្រ្តី​សាលារាជធានី​​ភ្នំពេញធ្លាប់បាន​បញ្ជាក់ជាច្រើន​ដងមកហើយថា​ ការប្រមូលផ្តុំ​និងជួបជុំ​ដើម្បីសម្តែងមតិតវ៉ាណាមួយ ​ត្រូវធ្វើនៅទីតំាងទីលាន​ប្រជាធិបតេយ្យ​តែមួយគត់នោះ (សម្រាប់រាជធានីភ្នំពេញ) ។

រីឯការណ៏​​ដែលអាជ្ញាធររាជធានីភ្នំពេញ​ មិនអនុញ្ញាតឲ្យ​គណបក្សសង្រ្គោះជាតិ​រៀបចំធ្វើសមាជមហាជន​នៅទីលានប្រជាធិបតេយ្យ​នោះវិញ ​ត្រូវបានមន្រ្តីសាលារាជធានី​ភ្នំពេញ​អះអាងហើយថា ​ទីលាន​ប្រជាធិបតេយ្យ​កំពុងស្ថិត​ក្នុងនីតិវិធី​នៃការ​ស៊ើន​អង្កេត​របស់តុលាការលើករណី​បង្ខំាងមន្រ្តីសាលារាជធានីភ្នំពេញ​ ដែលជនសង្ស័យ​ត្រូវបានគេរាយការណ៏​ថា ចេញមកពីទីលាន​ប្រជាធិបតេយ្យ​អំឡុងពេល​បាតុកម្ម​ដឹកនំា​ដោយគណបក្សសង្គ្រោះជាតិ ​និង​ ​ការស៊ើបអង្កេត​ករណី​ហិង្សា​នៅផ្លូវវេងស្រេង​​កាលពីដើម​ខែ​មករា​កន្លងមក៕