ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកស.ពឃើញហើយ! អ្នកនេសាទម្នាក់ធ្លា.ក់ពីលើទូកបា.ត់ខ្លួនអស់១​យប់

17 ម៉ោង មុន
  • កែប

ខេត្តកែប ៖ អ្នកនេសាទម្នាក់​​ធ្លាក់​ពីលើ​ទូក​បាត់​ខ្លួន​មួយ​យប់​ពី​ថ្ងៃ ​ទើប​រក​សព​ឃើញ​កាលពី​វេលា​ម៉ោង១១​ព្រឹក​ថ្ងៃ​ទី​១ ​ខែសីហា​ ឆ្នាំ​2025 ​នៅ​ក្នុង​សមុទ្រ​ខេត្ត​កែប​។​ ជន​រង​គ្រោះ​ឈ្មោះ​នាង​ ថា​ន​ ភេទប្រុស…

ខេត្តកែប ៖ អ្នកនេសាទម្នាក់​​ធ្លាក់​ពីលើ​ទូក​បាត់​ខ្លួន​មួយ​យប់​ពី​ថ្ងៃ ​ទើប​រក​សព​ឃើញ​កាលពី​វេលា​ម៉ោង១១​ព្រឹក​ថ្ងៃ​ទី​១ ​ខែសីហា​ ឆ្នាំ​2025 ​នៅ​ក្នុង​សមុទ្រ​ខេត្ត​កែប​។​

ជន​រង​គ្រោះ​ឈ្មោះ​នាង​ ថា​ន​ ភេទប្រុស អាយុ​46​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ទប់​ឃុំ​បឹង​សាលា​ខាងជើង​ស្រុក​កំពង់ត្រាច​ខេត្តកំពត​ ​មាន​ប្រពន្ធ​នៅ​ភូមិ​កំពែង​ឃុំ​អង្កោល​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​។​

តាម​ការ​រៀបរាប់​របស់​យុវជន​ម្នាក់​ត្រូវជា​ប្អូនជីដូនមួយ​របស់ជនរងគ្រោះ បាន​​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី១ ​ខែសីហា​ឆ្នាំ​2025​នេះ​ថា​ ជនរងគ្រោះដែលត្រូវជា​បងជីដូនមួយ​ ដែល​ធ្លាក់​ពីលើ​ទុក​បាត់​ខ្លួន​នោះ​គឺ​គាត់​មិនសូវ​ជំនាញ​ខាង​ចុះទូក​ទេ​ គាត់​ជា​អ្នក​ធ្វើ​សំណង់​ តែ​អត់​មានការ​ងារ​សំណ​ង់ ក៍​ចុះទូក​នេសាទ​ក្នុង​សមុទ្រ​ មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ​ក៍​ធ្លាក់​ពីលើ​ទូក បណ្តាល​ឱ្យ​​លង់ទឹក​ស្លាប់​តែ​ម្ដង​ទៅ​។​

ប៉ូលិស​ស្រុក​ដំណាក់​ចង្អើរ បាន​​អោយ​ដឹង​ថា ​ជន​រង​គ្រោះ​បាន​ធ្លាក់​ពីលើ​ទូក​តាំងពី​ម៉ោង​ជិត​5​ភ្លឺ​ថ្ងៃ​ទី​31​ខែកក្កដា​ឆ្នាំ​2025​ ​ក្រោយ​ពី​កើត​ហែ​តុ​ខាង​នគរបាល​ជើង​ទឹក​ក៍​ប្រឹងប្រែង​រុករក​នៅ​ក្នុង​ទឹក​ដែរ​តែ​រក​មិនឃើញ​សព​ដោយសា​តែ​ខ្យល់​និង​រលក​សមុទ្រ​ខ្លាំង​ពេក​ លុះ​ព្រឹក​ថ្ងៃ​ទី​1​ខែសីហា​នេះ​ក៍​ប្រទះ​ឃើញ​សព​ ហើយក៍​ស្រង់​យក​មក​ឡើង​គោ​គ​ ​ហើយ​​នគរបាល​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ​ឃើញ​ថា​ជន​រង​គ្រោះ​មិន​មាន​ស្នាក់​ស្នាម​អ្វី​ទេ​គឺ​ស្លាប់​ដោយសា​ខ្យល់គ​រហើយ​ធ្លាក់​ពីលើ​ទូក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ