ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CNRP ​ធ្វើពិធីបង្សុកូល​និងរំលឹកវិញ្ញាណក្ខន្ឋ​អ្នកស្លាប់ក្នុងព្រឹត្តិការណ៏​គប់គ្រាប់បែកដៃ​ចូលក្រុមបាតុករ​កាលពី១៧ឆ្នាំមុន

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ ដូចតាមការ​គ្រោងទុក​គណបក្សសង្គ្រោះជាតិ​ (CNRP) ​នៅព្រឹកថ្ងៃទី៣០​ មីនា ​២០១៤ ​បានរៀចចំធ្វើពិធី​បង្សុកូល​រំលឹកវិញ្ញាណក្ខន្ឋ​អ្នកស្លាប់​ក្នុងព្រឹត្តិការណ៏​​នៃការគប់គ្រាប់​បែក​ដៃចូល​ក្រុមបាតុករ​កាលពីថ្ងៃទី៣០ ​មីនា​ ១៩៩៧ ។

រាជធានីភ្នំពេញ​៖ ដូចតាមការ​គ្រោងទុក​គណបក្សសង្គ្រោះជាតិ​ (CNRP) ​នៅព្រឹកថ្ងៃទី៣០​ មីនា ​២០១៤ ​បានរៀចចំធ្វើពិធី​បង្សុកូល​រំលឹកវិញ្ញាណក្ខន្ឋ​អ្នកស្លាប់​ក្នុងព្រឹត្តិការណ៏​​នៃការគប់គ្រាប់​បែក​ដៃចូល​ក្រុមបាតុករ​កាលពីថ្ងៃទី៣០ ​មីនា​ ១៩៩៧ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងថា​ មកដល់ម៉ោង៧និង៤៥នាទី​ព្រឹកថ្ងៃអាទិត្យនេះ​លោក សម រង្ស៊ី ​និង លោក កឹម សុខា​ ព្រមទំាងថ្នាក់ដឹកនំា​ សមាជិក​សមាជិកា​និងក្រុម​អ្នក​គំាទ្រ​គណបក្សសង្គ្រោះជាតិ បានជួបជុំគ្នានៅមុខចេតិយ​ មុខអតីតមន្ទីររដ្ឋសភាជាតិ​នៅគ្រានេះដែរ ​ដើម្បីរៀបចំពិធីនេះ ។

ដោយឡែក​​សេចក្តីរាយការណ៏​បានបញ្ជាក់ទៀតថា​ ផ្លូវមួយចំនួននៅជុំវិញ​វិមានឯករាជ្យ​ត្រូវបានអាជ្ញាធរ​បិទ​ជាបណ្តោះអាសន្ន​​ និង ផ្លូវមួយចំនួនទៀត​សម្រាប់ចូល​ទៅកាន់​ព្រះបរមរាជវំាង ​ក៏ត្រូវបានបិទ​ដូចគ្នា​ និង បង្កឲ្យមានការកកស្ទះ​នៅតាមផ្លូវមួយចំនួន​ដូចជាផ្លូវ​ ២៩៤​ និង ​កំណាត់ផ្លូវប៉ាស្ទ័រ ​ស្ថិតក្នុងសង្កាត់​បឹងកេងកង​ ១ ជាដើម ។

រីឯនៅទីលាន​ប្រជាធិបតេយ្យ​ ដែលស្ថិតនៅខាងក្រោយ​​ស្ថានទូត​អាមេរិក​ប្រចំាកម្ពុជា​នោះវិញ ​កងកម្លំាងប្រដាប់អាវុធចម្រុះ​ប្រមាណ៣០០នាក់ ​ប្រដាប់ដោយខែល​ ដំបងឆក់ ​កំាភ្លើង ​និង​រថយន្តពាសដែក ( រថយន្តសម្រាប់បំបែកបាតុករ ) ​និង​ រថយន្តពន្លត់អគ្គិភ័យ​សរុប៦គ្រឿង បានត្រូវគេដាក់ និងពង្រាយព័ទ្ឋជុំវិញ​ទីនោះ ។

ការដាក់ពង្រាយ​កងកម្លំាង​ប្រដាប់អាវុធចម្រុះ ​និង ឧបករណ៏សម្រាប់​បំបែកក្រុមបាតុករនេះ​ គឺត្រូវបានសមត្ថកិច្ច​អះអាងថា​ ដើម្បីត្រៀមរៀបចំសណ្តាប់​ និង​ សន្តិសុខសង្គម​ ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ​​ប្រកាសជំហរ​ធ្វើសមាជមហាជន​​បំពានទៅនឹងសេចក្តីជូនដំណឹង​របស់សាលារាជធានី​ភ្នំពេញ​ និង​ ក្រសួងមហាផ្ទៃ ៕