ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តហាយ​​ឡែនឌ័រម្ចា​ស់​ស្រវឹង​​ធ្លាក់​ភ្នែក​​ដល់​ផ្លូវ​កែង​​បួង​ចង្កូត​មិន​ទាន់​ធ្លាក់​​ផ្លួវ​ក្រ​ឡាប់​​០២​ត្រ​លប់​​របូស​​ស្រាល​​០១​នាក់​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ រថយន្ត​ហាយ​​ឡែនឌ័ មួយគ្រឿ​ង អ្នក​បើក​បរ​​ស្រវឹង​ធ្លាក់​​ភ្នែក បាន​បើក​​ធ្លាក់​ផ្លូវ ក្រឡាប់​​០២​ត្រលប់​ នៅ​វេលា​ម៉ោង ១១​និង៣០​នា​ទី យប់​ថ្ងៃ​ទី២៩ ​មីនា ២០១៤​​នៅ​ចំណុច ផ្លូវកោង ​មួយ​កន្លែងតាម​ប​ណ្តោយ​ ផ្លូវ​ភ្នំពេញ​-ហាណូយ​ ស្ថិត​នៅ​ក្នុង​ សង្កាត់​ឃ្មួញ ខណ្ឌសែន​សុ​ខ រាជធានី​ភ្នំ​ពេញ ។

រាជធានី​ភ្នំ​ពេញ ៖ រថយន្ត​ហាយ​​ឡែនឌ័រ មួយគ្រឿ​ង អ្នក​បើក​បរ​​ស្រវឹង​ធ្លាក់​​ភ្នែក បាន​បើក​​ធ្លាក់​ផ្លូវ ក្រឡាប់​​០២​ត្រលប់​ នៅ​វេលា​ម៉ោង ១១​និង៣០​នា​ទី យប់​ថ្ងៃ​ទី២៩ ​មីនា ២០១៤​​នៅ​ចំណុច ផ្លូវកោង ​មួយ​កន្លែងតាម​ប​ណ្តោយ​ ផ្លូវ​ភ្នំពេញ​-ហាណូយ​ ស្ថិត​នៅ​ក្នុង​ សង្កាត់​ឃ្មួញ ខណ្ឌសែន​សុ​ខ រាជធានី​ភ្នំ​ពេញ ។

ប្រភពព័ត៌មាន​បាន​​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ គេ​ឃើញ​​បុរស​ម្នាក់ ស្រវឹងស្រាជោគចំ​ បាន​បើក​រថយន្ត​មួយ​គ្រឿង ម៉ាក​ហាយឡែនឌ័រ ពណ៌ស្ករ​ ពាក់ស្លាក​លេខ​ភ្នំពេញ​ 2U-9174 ធ្វើដំណើរ​យ៉ាង​លឿន​​តាម​បណ្តោយ ផ្លូវភ្នំពេញហា​ណូយក្នុង​ទិស​ដៅ​ ពី​ជើង ទៅ​ត្បូង​ ស្រាប់តែ​មក​ដល់​ចំណុច​​កើត​ហេតុ ដែល​ជា​ផ្លូវ​កោង​រយន្ត​​បើក​លឿន បួង​ចង្កូត​មិនទាន់​ បណ្តាល​ឱ្យ​ធ្លាក់​ផ្លូវ ក្រឡាប់០២ ​ត្រ​លប់ សំណាងល្អ ​អ្នក​បើក​បរ​មិនរងរបួសធ្ងន់ ដោយ​គ្រាន់តែ​​ របួស​តិចតូច ។

ក្រោយ​ពេល​កើត​ហេតុ​ ដោយ​សារ​តែ​រថយន្ត​នេះ​ មិន​បាន​ប៉ះ​ពាជាមួយអ្នក​ដ៏ទៃ​ ទើប​ម្ចាស់រថយន្ត​​ ហៅ​រថយន្តស្ទូ​ច​មក​ស្ទូច រថយន្ត​យក​ទៅ ជូសជុល​នៅ​យានដ្ឋាន​​ដោយ​ខ្លួនឯង។