រាជធានីភ្នំពេញ ៖ បុរស០១នាក់បានស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ និងបុរស០១នាក់ទៀត បានរងរបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ ចរាចរណ៏ ដ៏រន្ធត់មួយ ដោយរថយន្តយីឌុប បើកទៅបុកម៉ូតូស្កុបពី កិនទាំងម៉ូតូនិងមនុស្សគាប ជាប់ក្រោមកង់រថយន្ត។
ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ១១និង ២០នាទីយប់ ថ្ងៃទី២៩ មីនា ២០១៤ នៅចំណុច ផ្លូវណតប្រ៊ីត កែងវិថីសហពន្ធ័រុស្ស៊ី មុខក្រុមហ៊ុន សាន់ថោនទឹកថ្លា ផ្លាហ្សា ស្ថិតនៅក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តយីឌុប ពណ៌ត្រេអ៊ី គ្មានស្លាកលេខ ជារបស់ក្រុមហ៊ុនដឹក ជញ្ជូន HC ធ្វើដំណើរ យ៉ាងលឿន តាមផ្លូវភ្នំពេញ ហាណូយ ទិសដៅ ពីត្បូងទៅជើង មកដល់ ចំណុចកើតហេតុ ក៏បានបុកម៉ូតូ ស្កុបពី ពណ៌សលាយផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 1AT-8673 បើកតាមបណ្តោយ ផ្លូវ សហពន្ធ័រុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ហើយបើកឆ្លងថ្នល់ ដោយរថយន្តបានបើកបុក ចំពាក់កណ្តាលម៉ូតូ បណ្តាលឱ្យម៉ូតូ និងមនុស្ស គាបជាប់ក្រោមកង់រថយន្ត ស្លាប់០១នាក់ យ៉ាងអាណោចអាធម និង០១នាក់ទៀតរបួសធ្ងន់ ត្រូវរថយន្តដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុ ប៉ូលីសចរាចរណ៏ បានយករថយន្ត និងម៉ូតូទៅកាន់ ការិយាល័យចរាចរណ៏ផ្លូវគោក ស្នងការនគរបាលរាជធានី ភ្នំពេញ ដើម្បីដោះស្រាយគ្នាជាក្រោយ ។
ចែករំលែកព័តមាននេះ