ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​កំណាត់​ថ្ងៃហិ.ង្សា២​លើក​កា.ប់ប្រហារ​ស្លា.ប់ម្នាក់​របួស​ធ្ងន់​ម្នាក់

11 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ គ្រាន់តែ​ក្នុងរយៈពេល​១ថ្ងៃប៉ុណ្ណោះ​ មានករណី​ហឹង្សាបានកើតឡើង ជាបន្តបន្ទាប់​​ចំនួន២លើក​​នៅក្នុង​ឃុំ​គោក​ស្រុក និងឃុំទឹកជ្រៅ ស្រុកតំបែរ នាថ្ងៃទី ២៨ មីនា ២០១៤​ បណ្តាលឲ្យស្លា.ប់​ម្នាក់និងរងរបួស​ធ្ងន់ម្នាក់ ។ អ្នករងគ្រោះ​ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំនែកជនដៃដល់វិញបានរត់គេចខ្លួនបាត់ដូចគ្នា តែត្រូវបានសមត្ថកិច្ច កំពុងតាម​

 

ខេត្តកំពង់ចាម ៖ គ្រាន់តែ​ក្នុងរយៈពេល​១ថ្ងៃប៉ុណ្ណោះ​ មានករណី​ហិង្សាបានកើតឡើង ជាបន្តបន្ទាប់​​ចំនួន២លើក​​នៅក្នុង​ឃុំ​គោក​ស្រុក និងឃុំទឹកជ្រៅ ស្រុកតំបែរ​ នាថ្ងៃទី ​២៨ ​មីនា​ ២០១៤​ ​ បណ្តាល​ឲ្យស្លាប់​​ម្នាក់និង​រងរបួស​​ធ្ងន់ម្នាក់​ ។ អ្នករង​គ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្រ្គោះ​នៅមន្ទីរ​ពេទ្យ ចំនែក​ជនដៃដល់​វិញបាន​រត់គេចខ្លួន​បាត់​ដូចគ្នា​ តែត្រូវ​បានសម​ត្ថកិច្ច​ កំពុង​តាម​ប្រមាញ់​ចាប់​ខ្លួន​ផង​ដែរ ។

លោកវរៈ​សេនីយ៏ត្រី ​ហុង ​គឹមហឿន​ អធិការ​នគរបាល​​ស្រុកតំបែរ ​បានប្រាប់​​ឲ្យដឹងថា ​ចំពោះករណី​ទី១​បាន​​កើតឡើង​នៅ​វេលា​​ម៉ោង ១ រសៀល​​ថ្ងៃទី ២៨ មីនា​ ស្ថិតនៅ​ត្រង់​ចំនុច ​ភូមិត្រពាំង​ឫស្សី ឃុំគោ​កស្រុក​​ ស្រុកតំ​បែរ​ ដោយ​យុវជន​​​ដៃ​ដល់​​ឈ្មោះ ខាន់ ដួង​ ​អាយុ ​២២ ឆ្នាំ​ ​បានយក​​កាំបិតផ្គាក់​កាប់​ទៅ​លើអ្នករង​​គ្រោះឈ្មោះ​​ ឈាង​ ​វិត ភេទ​​ប្រុស ​អាយុ ​​១៩ ឆ្នាំ​ រស់​នៅ ​ភូមិ​ ឃុំកើត​ហេតុ​ដូចគ្នា​ ត្រូវចំនួន​៣​កាំបិត​​ ​បណ្តាលឲ្យរង​​របួសធ្ងន់ ​ ​ត្រូវបញ្ជូន​​ទៅសង្រ្គោះ​​នៅមន្ទីរ​​ពេទ្យ ។

លោកវរៈ​សេនីយ៏ត្រី ​គឹមហឿន​ អធិការនគរ​បាលស្រុក​តំបែរ បានប្រាប់បន្ត​ថា ចំពោះមូល​ហេតុដែល បណ្តាល​ឲ្យជន​ដៃដល់ កាប់លើជនរង​គ្រោះដោយសារ ​តែមានទំនាស់​ពាក្យសម្តី​នៅក្នុងវង់ផឹកស៊ី។ ជាហេតុធ្វើ​ឲ្យឈ្មោះ ដួង ទាញ​កាំបិតកាប់​​ទៅ​​លើ​ជនរងគ្រោះទាំង​កំរោល ហើយបានរត់​គេចខ្លួនបាត់​ស្រមោលតែម្តង​ ដែលសមត្ថកិច្ច​កំពុងតែ តាមស្វែង​រកចាប់ខ្លួន​ផងដែរ ។

ហើយករណី​ទី២វិញ បានកើត​ឡើងនៅ​វេលាម៉ោង​៦ ល្ងាច ថ្ងៃទី​២៨ មីនា ​ស្ថិតនៅភូមិផ្អា​វ ឃុំទឹក​ជ្រៅ​ ​ស្រុកតំបែរ​ ដោយ​បុរស​ជាកម្មករ​ឈ្មោះ ចាន់ ​ថូ អាយុ ៣៤ ឆ្នាំ​ នៅភូមិមេស​ ឃុំនាងទើត ​ ស្រុកតំបែរ ​យកកាំបិតផ្គាក់​កាប់ទៅ​លើជនរង​គ្រោះ ឈ្មោះ នាត ជាង ភេទ​ប្រុស អាយុ ​១៨ ឆ្នាំ ជាកម្មករ​ដូចគ្នានៅភូមិខ្នុរ​ ឃុំនាងទើត​ ត្រូវចំសៀត​ផ្កាឆ្វេងរង​របួសធ្ងន់ធ្ងរ​ ។ ហើយ​ត្រូវ​បាន​គេបញ្ជូន​ទៅសង្រ្គោះ​នៅមន្ទីរពេទ្យបង្អែក​ស្រុកពញាក្រែក​ ក៏បានស្លាប់ ​ដោយគ្រូពេទ្យ​មិនអាចជួយ​សង្រ្គោះបាន​ឡើយ ។

លោកវរៈ​សេនីយ៏ត្រី ហុង គឹមហឿន​ បានបញ្ជាក់ថា​ នៅពេលមុនកើត​ហេតុ ក្រុមកម្មករ​ជាច្រើននាក់​​ដែលបំរើរការងារ​​នៅ​ក្រុម​ហ៊ុនមួយ មុនពេលចូល​ឆ្នាំមកដល់ត្រូវ​បានថៅកែ លើកកម្លាំង​ចិត្តជប់លៀង​ផឹកស៊ីរាំ​លេងសប្បាយ​ ។ ក្នុងពេលនោះ​អ្នក​រង​គ្រោះ​បានបោះ​ពាក្យសំដី​ របៀបមនុស្ស​ឈ្លើយជា​ហេតធ្វើឲ្យឈ្មោះ​ ចាន់ ថូ ខឹងសម្បារ​ទប់ចិត្តមិនបាន​​ក៏រត់ទៅ​ទាញ​​យក​កាំបិត ​ មកកាប់​ប្រហារ​លើជនរងគ្រោះ​ទាំងកំរោល១​កាំបិត ។ បន្ទាប់មក​បានរត់គេច​ខ្លួនបាត់​ រហូតមក​ដល់យប់​ថ្ងៃទី ២៩ មីនានេះ​ក៏កម្លាំងសមត្ថ​កិច្ច នូវតែមិន​ទាន់ចាប់ខ្លួន​បានូវឡើយ​ទេ ។