ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ត្រៀម​បញ្ជូន​កីឡាករ​5​រូប​ទៅ​ប្រកួត​នៅ​​​បារាំង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដី​ជូន ដំណឹង​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ចុះ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ បានឱ្យ​ដឹង​ថា សហព័ន្ធ​គ្រោង​នឹង​បញ្ជូន​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ចំនួន​៥ រូប…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដី​ជូន ដំណឹង​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ចុះ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ បានឱ្យ​ដឹង​ថា សហព័ន្ធ​គ្រោង​នឹង​បញ្ជូន​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ចំនួន​៥
រូប ថ្នាក់ដឹកនាំ​មួយ​រូប និង​គ្រូបង្ហាត់​មួយ​រូប​ដើម្បី​ទៅ​ធ្វើការ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នៅ​ប្រទេស​បារាំង ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៥ ខែតុលា​រហូត​ដល់​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។

យោង​តាម​សេចក្តីជូនដំណឹង ដែល​មានការ​ព្រមព្រៀង​គ្នា​រវាង​លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​លោក ហេង កុង​អៀរ អនុប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​បុរាណ​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង បាន​ឱ្យ​ដឹង​ថា ប្រតិភូ​កីឡាប្រដាល់​គុន​ខ្មែរ​ទាំង​៧​រូប
ដែល​គ្រោង​នឹង​បញ្ជូន​ទៅ​នា​ពេល​ខាង​មុខ​នេះ រួម​មាន​កីឡាករ លន បញ្ញា ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម កីឡាករ ឈុត សេរី​វ៉ា​ន់​ថង ទម្ងន់​៦០​គីឡូក្រាម កីឡាករ ធឿ​ន ធា​រ៉ា ទម្ងន់​៧១​ គីឡូ​ក្រាម កីឡាករ​ធន់ អៀន​ឡៃ ទម្ងន់​៥៧​គីឡូក្រាម និង​កីឡាករ សែ​ម សំណាង​(​ឡុ​ង សំណាង​) ទម្ងន់​៦៣,៥​គីឡូក្រាម ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ វ៉ា ស៊ិ​នភា​រម្យ អនុប្រធាន​ទី​១​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​លោក ធន់ សុភា ជា​គ្រូបង្វឹក ។

មន្ត្រី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​មួយ​រូប​បានឱ្យ​ដឹង​ថា ការ​បញ្ជូន​ប្រតិភូ​កីឡាប្រដាល់​​គុន​ខ្មែរ​ទាំង​៥​រូប​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​នេះ គឺ​មានការ​ស្នើ​សុំ​ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​បុរាណ​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង​អស់​រយៈពេល​ជា​ច្រើន​ខែ​រួច​មក​ហើយ ។ ម្យ៉ាងវិញទៀត គោលបំណង​របស់​សហព័ន្ធ​កីឡាប្រដាល់​ទាំង​ពីរ​ដែល​ចង់ឱ្យ​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ទៅ​ចូលរួម​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នៅ​ក្រៅប្រទេស​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​និង​លើក​ស្ទួយ​វិស័យ​កីឡា​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ ដែល​ជា​មរតក​ពី​ដូនតា​ខ្មែរ​យើង ឱ្យ​កាន់តែ​មានការ​ទទួលស្គាល់​បាន​ទូលំទូលាយ​នៅ​លើ​ឆាក​អន្តរជាតិ ។

គួរ​រំឭក​ថា កន្លង​មក​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​នៅ​ក្នុង​ប្រទេស​និង​ក្រៅប្រទេស តែងតែ​សហការ​គ្នា​រៀបចំ​ឱ្យ​មានការ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​ញឹកញាប់ ហើយ​ក៏​មានការ​បញ្ជូន​គ្រូ
បង្វឹក​ឱ្យទៅ​បង្ហាត់​នៅ​ក្រៅប្រទេស​ផង ដែល​មាន​ដូច​ជា​នៅ ប្រទេស​បារាំង អូស្ត្រាលី និង​ប្រទេស​ជប៉ុន​ជាដើម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ