ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​នរណា​អនុញ្ញាត​ផង តែថ្លើមធំ​ហ៊ាន​លួច​នាំ​ចូល

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សត្វ​ជ្រូក​រស់​ចំនួន​25​ក្បាល​ត្រូវ​បាន​កម្លាំង​អន្តរា​គម​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើការ​បង្ក្រាប​បាន​កាលពី​វេលា​ម៉ោង​៦ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៨​កញ្ញា…

ខេត្តព្រៃវែង ៖ សត្វ​ជ្រូក​រស់​ចំនួន​25​ក្បាល​ត្រូវ​បាន​កម្លាំង​អន្តរា​គម​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើការ​បង្ក្រាប​បាន​កាលពី​វេលា​ម៉ោង​៦ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៨​កញ្ញា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​8A ក្នុង​ឃុំ​គ្រញូង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

សកម្មភាព​បង្ក្រាប​បទល្មើស​ខាងលើ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ចំណែក​រថយន្ត​ដែល​ត្រូវ​បាន​បង្ក្រាប​មាន​ចំនួន​2​គ្រឿង​ជា​ប្រភេទ​រថយន្ត​សាំ​យ៉ុ​ង​ដឹក​អ្នកដំណើរ​នៅ​ក្នុង​រថយន្ត​មាន​ដឹក​សត្វ​ជ្រូក​រស់​ចំនួន​25​ក្បាល ហើយ​គ្មាន​លិខិត​អនុញ្ញាតិ​អ្វី​ទាំងអស់ ។

តាម​ការ​បញ្ជាក់​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​ដែល​ចុះ​បង្ក្រាប​បទល្មើស​ខាងលើ​បានឱ្យ​ដឹង​ថា សត្វ​ជ្រូករ​ស់ទាំង​អស់នេះ​ជា​របស់​ឈ្មួញ​ឈ្មោះ ឡូញ សិត ភេទ​ប្រុស អាយុ​39​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជា​ច ឃុំ​ជា​ច ស្រុក​កំចាយមារ ដោយ​គេ​បាន​លួច​នាំ​ចូល​ពី​ប្រទេស​វៀតណាម តាម​ច្រក​អន្លង់​ជ្រៃ ស្ថិត​ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ហើយ​គោលដៅ​នាំ​យក​ទៅ​ទុក​នៅ​ភូមិ​ស្ពាន​ភ្លើង ឃុំ​គ្រញូង ស្រុក​កំចាយមារ ខេត្តព្រៃវែង រួច​ដឹក​បន្ត​យក​ទៅ​ចែកចាយ​តាម​ទីផ្សារ​នៅ​ក្នុង​ខេត្ត និង​ទៅ​រាជធានី​ភ្នំពេញ ។

ប្រភព​ដដែល​នេះ​បាន​បន្ត​ទៀត​ថា សកម្មភាព​នាំ​សត្វ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា​របស់​ឈ្មួញ​ខាងលើ​គឺ​គ្មាន​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​ណាមួយ​ទេ ហេតុនេះ​ហើយ​ទើប​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះ​ស្ទាក់​ចាប់​ហើយ​បាន​នាំ​បញ្ជូន​បទល្មើស និង​វត្ថុ​តាង​ទាំងនោះ​ទៅ​រក្សា​ទុក​នៅ​ច​ត្តា​ឡី​ស័ក​របស់​អគ្គនាយកដ្ឋាន រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ច្បាប់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ