ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​ការិនី​មក​ពី​ប្រទេស​ម៉ា​ឡេស៊ី​សារ​ភាព​ការពិត ដោយ​សារ​ចង់មក​ផ្ទះ​វិញ​ នាង​បាន​ប្រឌិត​រឿង​សម្លា.ប់​ពលករ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​ក្រោ​យ​ពី​សារ​ព័ត៌មាន​​បាន​ផ្សព្វ​ផ្សាយ ​​ពី​​ពល​​ការិនី​​១​រូប​រត់​ពី​ប្រទេស​ម៉ាទ្បេស៊ី​ ​​​មក​ដល់​ប្រទេស​វិញ​ ហើយ​​រៀប​រាប់​​ពី​ទុក្ខ​​សោក​ដ៏​​រន្ធត់​​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក​់​ផ្អើល​​ដល​់​មជ្ឈ​ដ្ឋាន​​នានា​​​មក​​ នៅ​ព្រឹក​​ថ្ងៃ​ទី​​២៧ ​មី​នា ​នាយក​​ដ្ឋាន​​ប្រឆាំង​​ការ​ជួញ​ដូរ​​មនុស្ស​ និង​ការ​ពារ​​អនី​តិជន​​ក្រសួង​មហា​ផ្ទៃ​ ​ដោយ​មាន​ការ​​សហ​ការ​​ជា​មួយ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ខេត្ត​បាត់​ដំបង​ ​បាន​អញ្ជើញ​​ឪពុក​​ និង​កូន​ស្រី​​​

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​ក្រោ​យ​ពី​សារ​ព័ត៌មាន​​បាន​ផ្សព្វ​ផ្សាយ ​​ពី​​ពល​​ការិនី​​១​រូប​រត់​ពី​ប្រទេស​ម៉ាទ្បេស៊ី​ ​​​មក​ដល់​ប្រទេស​វិញ​ ហើយ​​រៀប​រាប់​​ពី​ទុក្ខ​​សោក​ដ៏​​រន្ធត់​​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក​់​ផ្អើល​​ដល​់​មជ្ឈ​ដ្ឋាន​​នានា​​​មក​​ នៅ​ព្រឹក​​ថ្ងៃ​ទី​​២៧ ​មី​នា ​នាយក​​ដ្ឋាន​​ប្រឆាំង​​ការ​ជួញ​ដូរ​​មនុស្ស​ និង​ការ​ពារ​​អនី​តិជន​​ក្រសួង​មហា​ផ្ទៃ​ ​ដោយ​មាន​ការ​​សហ​ការ​​ជា​មួយ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ខេត្ត​បាត់​ដំបង​ ​បាន​អញ្ជើញ​​ឪពុក​​ និង​កូន​ស្រី​​​ជា​ពល​ការិនី​នោះ​មក​សាក​សួរ​​ ។ ​ការ​អញ្ជើញ​មក​សាក​សួរ​​នេះ គឺ​ដើម្បី​បញ្ជាក់​ពី​ការ​ពិត​កុំ​ឱ្យ​មាន​ភាព​​ស្រពេច​ស្រពឹល​​​ ហើយ​ក៏​​អាច​ជា​ការ​ប៉ះ​ពាល់​​ទៅ​ដល់​​មុខ​មាត់​​ប្រទេស​ម៉ា​ទ្បេស៊ី​ផង​ដែរ ​ដោយ​សារ​តែ​ព័ត៌​មាន​​អវិជ្ជ​មាន​​ទាំង​នេះ​ ​។ អ្វី​ដែល​​មាន​ការ​ទទួល​ស្គាល់​​នោះ​ គឺ​ការ​​ធ្វើ​​បាប​ពល​​ការិនី​​ តែ​ក៏មាន​​ពល​ការិនី​​ជួប​​ថៅ​កែល​្អ​ច្រើ​ន​ដែរ​ ។

នៅ​ចំពោះ​​មុខ​​​​មន្ត្រី​​​នគរ​បាល​​នាយ​ក​ដ្ឋាន​​ប្រឆាំង​​​ការ​ជួញ​ដូរ​​មនុស្ស​ ​និង​ការ​ពារ​​អនីតិ​ជន​​ក្រសួង​មហា​ផ្ទៃ​ ពល​ការិនី​​ឈ្មោះ​ ពែក​ ម៉ៅ ហៅ​ហម កែវ អាយុ​២១​​ឆ្នាំ ​និង​ឪពុក​​ដែល​មាន​ទី​​​លំ​នៅ​​​ក្នុង​ភូមិ​ច្រនៀង​​ ឃុំ​គោក​ឃ្មុំ​ ​ស្រុក​ថ្ម​គោល​ ​ខេត្ត​បាត់​ដំបង​ ​បាន​រៀប​រាប​​​់​ថា ​នា​ង​បាន​​ចេញពី​ប្រទេស​​កម្ពុជា​​ទៅ​ធ្វើ​​ការ​ងារ​តាម​​ផ្ទះ​នៅ​​ប្រទេស​​ម៉ាទ្បេស៊ី​​៣​ឆ្នាំ​កន្លង​មក​នោះ​មែន​ ។ ​ដោយ​ទ្រាំ​ទ្រ​​នឹង​ការ​​លំបាក​​គ្រប់​បែប​យ៉ាង​​នោះ នាង​បាន​ទូរ​ស័ព្ទ​ប្រាប់​មក​ក្រុម​គ្រួសារ​​ដោយ​ប្រឌិត​រឿង​​ ដើ​ម្បី​ឱ្យ​មាន​អន្តរា​គ​មន៍​​ជួយ​នាង​​បាន​វិល​​មក​ស្រុ​ក​វិញ​ ។ ​អ្វី​​ដែល​​នាង​បាន​រៀប​​​រាប់​ប្រាប់​អ្នក​សារព័ត៌​មាន​​នោះ មិន​មែន​​ជា​​ការ​ពិត​ទេ​ ក្នុង​ករណី​​​មាន​ការ​​កាត់​ក្បាល​​ពល​ការិនី​​ខ្មែរ​​ម្នាក់​​ឈ្មោះ នី​សា ​ជា​កង់ៗ​ច្រកថង់​​ផ្សេង​គ្នា ​បោះ​ចូល​​ធុង​សំរាម​ ​និង​ព័ត៌មាន​​ជា​ច្រើន​​ទៀត​ ដែល​​​ពាក់​ព័ន្ធ​នឹង​ពល​ការិនី​ខ្មែរ​ ​ត្រូវ​​គេ​វាយ​ធ្វើ​បាប​។​នាង​ពែក ម៉ៅ ហៅ​ហម កែវ ​បន្ត​ថា​ ព័ត៌មាន​ទាំង​អស់​នោះ​ ​​​មិន​មែន​​​ជា​ការ​ពិត​​ទ្បើយ​​ ពោល​គឺ​​នាង​ចង់​​មក​ផ្ទះ​​ និង​ចង់​​បាន​បើក​​ប្រាក់​ខែ​​ពី​ក្រុម​ហ៊ុន ដែល​នាំ​​នាង​ទៅធ្វើ​​ការ​នៅប្រទេស​​ម៉ាទ្បេស៊ី​៣​ឆ្នាំ​មក​ហើយ​ អត់​ទាន់​​បាន​១សេន​សោះ ។ ​

ក្រោយ​ពី​​មាន​​ការ​បំភ្លឺ​​ជា​ផ្លូវ​ការ​​​​ លោកឧត្ត​ម​​សេនីយ៍​​ទោ​ ប៉ុល ​ភិធេយ្យ​ ​ប្រធាន​នាយ​ក​ដ្ឋាន​​ប្រឆាំង​​ការ​ជួញ​ដូរ​មនុស្ស​ និង​​ការ​ពារ​​អនីតិជន​​ក្រសួង​​មហា​ផ្ទៃ​ ​​បាន​​និ​ង​កំពុង​​យក​​រឿង​នេះ​​ទៅ​ធ្វើ​ការ​សិក្សា​ ដើ​ម្បី​សហ​ការ​ជា​មួយ​​នាយ​កដ្ឋាន​​កុង​ស៊ុល​ ​និង​​ច្បាប់​របស់​​ក្រសួង​​ការ​បរទេស​​ ដើ​ម្បី​ចាត់​​ការ​តាម​នី​តិ​វិធី​​ជៀស​វាង​​ន​ូវ​ភាព​​ល្អ​ក់​ក​​ករ​ និង​​ប៉ះ​ពាល់​​ដល់​មិត្ត​ភាព​រវាង​​ប្រទេស​ទាំង​​២​​កម្ពុជា​-ម៉ាទ្បេស៊ី​ ។ បន្ទាប់​​ពី​បាន​ស្រាយ​​បំភ្លឺ​​ប្រាប់​សមត្ថ​កិច្ច​​រួច​រាល​់​ ឪពុក​​និង​​កូន​ស្រី​ ​ត្រូ​​វ​បាន​​អនុញ្ញាត​​​វិ​ល​ត្រទ្បប់​​ទៅ​ផ្ទ​ះ​សម្បែង​​របស់​ពួក​គាត់​វិញ​ ៕  ​