ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ទើប ធ្វើចោរបានម្តង អស់លក្ខ័ត្រូវកងរាជអាវុធហត្ថ ដេញចាប់ម៉ូតូមកវិញបាន ហើយបញ្ជូនខ្លួនទៅ សាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តន៏ច្បាប់នៅថ្ងៃទី២៨ មីនា ២០១៤ ។
លោកឧត្តមសេនីយ៏ ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ជនដែលត្រូវចាប់ខ្លួនមានឈ្មោះ អៀនទីន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ ប៉ោយស្នួល ឃុំប៉ោយចា ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកបានបន្តថា មុនកម្លាំងរាជអាវុធហត្ថ ស្រុកភ្នំស្រុក ធ្វើការចាប់ខ្លួន ជនសង្ស័យនោះគឺយោងទៅតាមពាក្យបណ្តឹង ឈ្មោះ ឡាយ សៀង ភេទប្រុស អាយុ៣៣ឆ្នាំ ដែលរស់នៅក្នុងភូមិ ជាមួយជនចប់ចោទ ។ដោយជនរងគ្រោះប្តឹងថា មានជនមិន ស្គាល់ មុខលូចម៉ូតូ សង់សេ១២៥ ស៊េរីឆ្នាំ ២០០៩ ពណ៌ខ្មៅ ដែលពាក់ស្លាកលេខ 1B-0263ដែលម្ចាស់ បានឈប់ម៉ូតូចូលទិញឥវ៉ាន់ ដោយមិនបាន ដកសោរម៉ូតូ ចេញពីម៉ូតូ នៅចំណុចភូមិ ព្រៃមាន់ ឃុំរហាល ស្រុកព្រះនេ្រតព្រះ ហើយចោរបានលួចម៉ូតូ ជិះគេចទៅបាត់ ។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន បានបន្តថា ក្រោយពីបាន ទទួលពាក្យបណ្តឹង ពីម្ចាស់ម៉ូតូហើយ កម្លាំងរាជ អាវុធហត្ថស្រុកភ្នំស្រុក ក៏បានស្ទាក់ចាប់បាន ទាំងជនសង្ស័យ និង ម៉ូតូមកវិញ នៅម្តុំផ្លូវកែង វត្តជ័យ ឧត្តម ស្រុកព្រះនេត្រព្រះនៅ វេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃទី២៧មីនា ២០១៤ ហើយម៉ូតូត្រូវបាន ប្រគល់ឱ្យម្ចាស់ដើមវិញ ចំណែកឯជនសង្ស័យបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាម ផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ